ចាប់តាំង ពីបានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ជាលើកដំបូងក្នុងឆ្នាំ១៩៣០ រៀងរាល់៤ឆ្នាំម្តង សមាគមន៍សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានរៀបចំព្រឹត្តិការណ៍នេះចំនួន ២០លើកមកហើយគិតមកដល់ឆ្នាំ២០១៤នេះ លើកលែងតែឆ្នាំ១៩៤២ និង ១៩៤៦ ដែលព្រឹត្តិការណ៍នេះ ត្រូវបានផ្អាកក្នុងអំឡុងពេលពិភពលោកទាំងមូលបានធ្លាក់ក្នុង សង្គ្រាមលោកលើកទី២។
អ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ នៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ បើរាប់បញ្ចូលការត្រៀមធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះនៅ ក្នុងឆ្នាំ២០១៨ និង ២០២២ខាងមុខ គេបានវាយតម្លៃថា ការរៀបចំព្រឹត្តិការណ៍ World Cup ក្នុងប្រទេសចំនួន៥ បានចំណាយប្រាក់ច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្សេង ទៀតនៅពេលកន្លងមក ដែលរួមមាន៖
៥) ប្រទេសអាហ្វ្រិកខាងត្បូង ឆ្នាំ២០១០
ព្រឹត្តិការណ៍ World Cu កាលពីឆ្នាំ២០១០ បានធ្វើឲ្យរដ្ឋាភិបាលប្រទេសអាហ្រ្វិកខាងត្បូងចំណាយប្រាក់ ៣,៥ពាន់លានដុល្លារសម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មដឹកជញ្ជួន និងពហុកីឡដ្ឋានជាតិរបស់ខ្លួន។
៤) ប្រទេសអាល្លឺម៉ង់ឆ្នាំ ២០០៦
រដ្ឋាភិបាលអាល្លឺម៉ង់បានចំណាយប្រាក់ ៦,២ ពាន់លានដុល្លារសម្រាប់រៀបចំទទួលព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ២០០៦ លើការសាងសង់ និងជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងចំនួន ១២ និង ពហុកីឡដ្ឋាន ១២កន្លែងនៅទូទាំងប្រទេស។
៣) ប្រទេសប្រេស៊ីលឆ្នាំ ២០១៤
ក្នុងព្រឹត្តិការណ៍ World Cup ដែលកំពុងធ្វើឡើងនៅក្នុងប្រទេស ទ្វីបអាមេរិកខាងត្បូងមួយនេះបានចំណាយប្រាក់ ៣,៦ពាន់លានដុល្លារលើការ សាងសង់ពហុកីឡដ្ឋានចំនួន១ ២ និង ការលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបម្រើឲ្យព្រឹត្តិការណ៍ នេះគិតជាទឹកប្រាក់សរុប ១១,២ពាន់លានដុល្លារ។
២) ប្រទេសរុស្ស៊ី
មហាអំណាចរបស់អាស៊ីដែលនឹងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០១៨ ខាងមុខ ត្រូវបានគេវាយតម្លៃថា នឹងចំណាយទឹកប្រាក់សរុប ២០ពាន់លានដុល្លារសម្រាប់ការសាងសង់ពហុកីឡដ្ឋានថ្មីចំនួន ៧ និងជួសជុលពហុកីឡាដ្ឋានចាស់ៗចំនួន ៥ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
១) ប្រទេសកាតារ
ពិតជារឿងមួយភ្ញាក់ផ្អើលសម្រាប់ពិភពលោកទាំងមូល បន្ទាប់ពីគេបានវាយតម្លៃថា ប្រទេសនៅដែនមជ្ឈិមបូព៌ាមួយនេះនឹងចំណាយប្រាក់រហូតដល់ ២០០ពាន់លានដុល្លារសម្រាប់សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ ខ្លួនទាំងមូលត្រៀមធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ខាងមុខ។ ក្នុងនោះទឹកប្រាក់ ១៧ ពាន់លានដុល្លារនឹងត្រូវចំណាយលើការសាងសង់ អាកាសយានដ្ឋាន និង ១៤លានដុល្លារផ្សេងទៀត នឹងត្រូវចំណាយលើការសាងសង់ពហុកីឡាដ្ឋាន។
ទោះបីជាបែបនេះក្តី គម្រោងរៀបចំព្រឹត្តិការណ៍ពិភពលោកក្នុងប្រទេសកាតារ កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយ បន្ទាប់ពីស្ថាប័នអន្តរជាតិបានលើកឡើងពីហេតុផលផ្សេងៗគ្នាជុំវិញភាព មិនអំណោយផលនៃអាកាសធាតុ កង្វះខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខក្នុងប្រទេសនេះ៕ពាន World Cupប្រភព៖ vietq
ប្រែសម្រួល៖ ខេវិន
ប្រភព៖ bloomberg