ពត៌មានកីឡា

ទស្សនា​វី​ដេ​អូ​ ការ​ប្រកួត​បាល់ទាត់​ ជម្រុះ​ World​ Cup​ ឆ្នាំ​២០១៤​ កាលពី​យប់មិញ​

1 ម៉ោងមុន | ដោយ ៖
​យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ http://worldcup2014mobile.com/​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​បាល់ទាត់​ចម្រុះ​ ពិភពលោក​ FIFA​ Cup​ ២០១៤​ បាន​ឈាន​ដល់​ជុំ​ទី​៤​ហើយ​ ព្រឹត្តិការណ៍​ពិភពលោក​នេះ​ បាន​ចាប់ផ្តើម​ធ្វើការ​ប្រកួត​ ដោយ​មាន​សមាជិក​ចូលរួម​ប្រកួត​ចំនួន​៣២​ក្រុម​ នៅ​Brazil​បន្ទាប់​មក​ក្រុម​ដែល​ប្រកួត​ឈ្នះ​នៅ​ជុំ​មុនៗ​នឹង​ ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​ជុំ​បន្ទាប់​ទៀត​ ចាប់ពី​ថ្ងៃ​ទី​១២​ ខែមិថុនា​ រហូត​ដល់​ថ្ងៃ​ទី​១៣​ កក្កដា​ ឆ្នាំ​២០១៤​ ។​ ​
​ ​ការ​ប្រកួត​នេះ​រៀបចំ​ឡើង​ដោយ​ FIFA​ ដែល​ជា​តំណាង​នៃ​ “​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​បាល់ទាត់​។​ យ៉ាងណាមិញ​ សូម​ទស្សនា​វី​ដេ​អូ​ការ​ប្រកួត​ព្រឹត្តិការណ៍​ចម្រុះ​ World​ Cup​ ឆ្នាំ​២០១៤​ ជាមួយ​ abcnonstop.net​ ទាំងអស់​គ្នា​ នៅ​ជុំ​ទី​៤​ កាលពី​យប់មិញ​នេះ​ នៅ​ Brazil៕​ ដោយ​៖​ រីករាយ​
main_baner

 

 

 

 

កីឡាបាល់ទាត់​ Mourinho​ ត្រឡប់​ទៅ​ធ្វើ​ជា​អ្នកគ្រប់គ្រង​ក្រុម​ Chelsea​ វិញ​ បន្ទាប់​ពី​ត្រឡប់​មក​ពី​ Madrid​

1 ថ្ងៃមុន | ដោយ ៖
 jose-mourinho-looks-on-after-a-match-against-club-atletico-madrid-in-madrid-on-april-27-2013-2
LONDON​ ៖​ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ www.channelnewsasia.com​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​បាល់ទាត់​ Jose​ Mourinho​ ត្រូវ​បាន​គេ​តែងតាំង​ជា​អ្នកគ្រប់គ្រង​ក្រុម​ Chelsea​ ម្តងទៀត​ គឺជា​លើក​ទី​២​ ក្នុង​ក្របខ័ណ្ឌ​ Premier​ League​ កាលពី​ថ្ងៃ​ច័ន្ទ​។​
​ កីឡាករ​បាល់ទាត់​ Jose​ Mourinho​ ដែល​មាន​វ័យ​ 50​ ឆ្នាំ​ ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​មួយ​រូប​នេះ​ បាន​ធ្វើការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បួន​ឆ្នាំ​បន្ត​ទៀត​ជាមួយនឹង​ក្លឹ​ប ​ដែល​គាត់​ធ្លាប់​បាន​ធ្វើការ​បង្វឹក​កាលពី​អំឡុង​ឆ្នាំ​ 2004​ និង​ឆ្នាំ​ 2007​ ។​
​ ប្រធាន​នាយក​ប្រតិបត្តិ​ លោក​ Ron​ Gourlay​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ ដែល​បាន​ចេញ​ផ្សារ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ Chelsea​ ថា​ “​ខ្ញុំ​រីករាយ​ជា​និច្ច​ក្នុង​ការ​ស្វាគមន៍​លោក​ Jose​ ត្រឡប់​មក​ធ្វើ​ជា​អ្នកដឹកនាំ​ក្រុម​ Chelsea​ វិញ​”​ ។​ ព្រោះ​គាត់​គឺជា​កីឡាករ​មួយ​រូប​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​និង​ជា​កីឡា ​រករ​ដ៏​ឆ្នើម​មួយ​រូប​ផង​ដែរ​ ។​ ក្រៅពី​នេះ​ លោក​ជឿ​ថា​ Mourinho​ គឺជា​អ្នកគ្រប់គ្រង​ និង​បង្វឹក​ដែល​មាន​លក្ខណៈសម្បត្តិ​ច្បាស់លាស់​ ក្នុង​ការ​នាំ​ពួក​យើង​ឲ្យ​ធ្វើការ​ជាមួយ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ ។​
​ Mourinho​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​អ្នកគ្រប់គ្រង​ ដែល​មាន​សមត្ថភាព​ដ៏​លើសលប់​ ក្នុង​វិស័យ​កីឡាបាល់ទាត់​អង់គ្លេស​ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ក្រុម​ Rafael​ Benitez​ បណ្តោះអាសន្ន​ ហើយ​ថែម​ទាំង​បាន​ដឹកនាំ​ក្រុម​ Chelsea​ ដើម្បី​ឆ្ពោះទៅ​រក​ជ័យ​ជំនះ​ Europa​ League​ និង​ជើងឯក​ League​ នៅ​ក្នុង​ខែវិច្ឆិកា​ ជាមួយ​លោក​ Roberto​ Di​ Matteo​ថែម​ទៀត​ ។​
​ សូម​បញ្ជាក់​ផង​ដែរ​ថា​ Mourinho​ បាន​នាំ​យក​គ្រូបង្វឹក​ Rui​ Faria,​ Silvino​ Louro​ និង​លោក​ Jose​ Morais​ មក​ជាមួយ​គាត់​ពី​ Madrid​ ដើម្បី​ធ្វើការ​បង្ហាញខ្លួន​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​ 10​ ខែមិថុនា​ខាង​មុខ​នេះ​ផង​ដែរ​៕​ ដោយ​៖​ រីករាយ​

 

ពាន​មួយ​មិន​អាច​មាន​ម្ចាស់​ពីរ​បាន​ទេ​!!!

5 ម៉ោងមុន | ដោយ ៖

​កាលពី​យប់​ម៉ិ​ញ​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​នៃ​ក្រប​ខណ្ឌ​ UEFA​ Champion​ League​ ពោល​គឺ​ វគ្គ​ផ្តាច់ព្រ័ត្រ​។​ Borussia​ Dortmund​ ត្រូវ​ជួប​ជាមួយ​និង​ Bayern​ Munchen​។​ ក្រុម​ទាំង​ពីរ​យើង​អាច​និយាយ​ថា​៖​ ជួប​គ្នា​នៅ​ Leagueក្នុង​ប្រទេស​មិន​អស់ចិត្ត​មក​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ ក្រុម​ខណ្ឌ​កំពូល​មួយ​នេះ​។​ abcnonstop​ សូម​នាំ​ប្រិ​យ​មិត្ត​ទៅ​មើល​ជំរើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ​៖
970450_586697311375508_1336628535_n
​តង់​ទី​១៖​ ពុំ​មាន​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​ណា​នោះ​ទេ​។​ ក្រោយ​ពី​សំរាក​១៥​នាទី​ នៅ​នាទី​ ទី​ ៦០​ កីឡាករ​M.Mandzukic​ របស់​ក្រុម​ Bayern​ Munchen​ បាន​ស៊ុត​បញ្ចូល​ទី​ធ្វើការ​នាំមុខ​លើ​ក្រុម​ Dortmund​។​ ៨​នាទី​ក្រោម​ពី​កីឡាករ M.Mandzukic​ ស៊ុត​បញ្ចូល​ទី​មក​បាល់​ពិន័យ​ ១១​ ម៉ែត្រ​បាន​ប្រគល់​អោយ​ក្រុម​ Dortmund​។​ I.​ Gundogan​ បាន​ស៊ុត​បញ្ចូល​ទី​បាន​សំរេច​។​ លទ្ធផល​ ១​ ទល់​និង​ ១​ អាច​នឹង​រក្សា​បាន​រហូត​ដល់​ចប់​ការ​ប្រកួត​ ប៉ុន្តែ​ជិត​ចប់​ការ​ប្រកួត​ហើយ​ពោល​គឺ​នៅ​នាទី​ ទី​ ៨៩​ កីឡាករ​ Robben​ បាន​ស៊ុត​បញ្ចូល​ទី​ ១​គ្រាប់​ផ្តាច់ជីវិត​ក្រុម​ Borussia​ Dortmund​ ។​ ចប់​ការ​ប្រកួត Borussia​ Dortmund​ ១​ -​ ២​ Bayern​ Munchen​។​ ក្តី​សុបិន​របស់​ Bayern​ បាន​ដូច​បំណង​ពោល​គឺ​កាលពី​ឆ្នាំ​មុន​ត្រឹម​ជើង​ឯក​រង​ ប៉ុន្តែ​ឆ្នាំ​នេះ​បាន​ក្លាយជា​ជើងឯក​តែ​ម្តង​។​ដោយ ជា សុធន
Borussia Dortmund v FC Bayern Muenchen - UEFA Champions League Final article-2330431-19FF9BEF000005DC-933_634x395 article-2330431-19FF9ED2000005DC-117_634x455 article-2330431-19FFC27C000005DC-246_634x388Borussia Dortmund v FC Bayern Muenchenarticle-2330431-19FFC426000005DC-115_634x361Soccer - UEFA Champions League - Final - Borussia Dortmund v Bayern Munich - Wembley Stadium
249029_562079353838531_1926453490_n 379577_669954983021196_502779820_n 400857_562137670499366_4117130_n

Frank Lampard - គោលដៅរឹងមាំ
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនៅឯផ្ទះសួនវីឡាបានបញ្ចប់ក្រុម Aston Villa ជាមួយ ក្រុម​តោខៀវ​ Chelsea 1-2 នៅផ្ទះ​ Aston Villa ទីនេះជារបៀបតារាង Barclays ទៅមើលការបង្ហាញក្របខ័ណ្ឌ Premier League ជាមួយនឹងការប្រកួតប្រាំពីរបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ, តើអ្នក 'ចូលចិត្ត' ការប្រកួតរបស់​ក្រប​ខ័ណ្ឌ​Barclays Premier League... ?
          Sunday, 12 May 2013
21:00 Stoke v Tottenham
21:00 Everton v West Ham
21:00 Fulham v Liverpool
21:00 Norwich v West Bromwich Albion
21:00 Queens Park Rangers v Newcastle United
21:00 Sunderland v Southampton
22:00 Manchester United vSwansea

No comments:

Post a Comment