ផ្សារ
មូលបត្រកម្ពុជាបានបើកដំណើរកាលអស់រយៈពេលជាង ២ឆ្នាំមកហើយ
ប៉ុន្តែសម្រាប់វិនិយោគិនខ្មែរមួយចំនួនហាក់ដូចជាមិនចាប់អារម្មណ៍
ឬមានកង្វល់ផ្សេងៗចំពោះវិស័យថ្មីនេះ។
ជាទូទៅ ការជួញដូរហ៊ុនត្រូវបានចាត់ទុកថា ជាការលេងភាគហ៊ុនទៅវិញ ប៉ុន្តែ លោក សុខ ចំរើន នាយកផ្នែកប្រឹក្សាយោបល់ មកពីក្រុមហ៊ុនមូលបត្រ ភ្នំពេញ បានបញ្ជាក់ថា វាមិនមែនជាការលេងហ៊ុនទេ ព្រោះវាមិនមែនជាល្បែង ប៉ុន្តែវាជាការវិនិយោគសុទ្ធសាធ។
នាយកផ្នែកប្រឹក្សាយោបល់មកពីក្រុមហ៊ុនមូលបត្រនេះនឹងបកស្រាយ នូវសំណួរ និងចែករំលែកបទពិសោធន៍នៃវិស័យមួយនេះ ដូចមានខាងក្រោម៖
អ្វីខ្លះជាក្ដីកង្វល់របស់អ្នកវិនិយោគខ្មែរក្នុងផ្សារ មូលបត្រកម្ពុជា? ផ្សារមូលបត្រកម្ពុជា និងផ្សារមូលបត្រប្រទេសគេមានភាពខុសប្លែកគ្នាអ្វីខ្លះ?
សម្រាប់ចំណោទបញ្ហាក្ដីកង្វល់នេះ លោក សុខ ចំរើន បានឲ្យដឹងថា ក្ដីបារម្ភរបស់អ្នកវិនិយោគក្នុងប្រទេសកម្ពុជាយើងផ្ទាល់ដែលគាត់ មើលទៅទីផ្សារ ហាក់ដូចជាថ្មីពេក ចំនួនក្រុមហ៊ុនទើបតែមាន២ ប៉ុណ្ណោះរហូតមកដល់ពេលនេះដែលបានបោះផ្សាយមូលបត្រ ។
សម្រាប់ប្រជាជនខ្មែរជាទូទៅ គាត់មានសញ្ញាណមួយ គឺថ្មី។ គាត់មិនទាន់យល់អ្វីទៅជាផលប្រយោជន៍ ក្នុងការវិនិយោគក្នុងវិស័យមូលបត្រ។
ប្រៀបធៀបហ្នឹងប្រទេសគេ លោកនាយកផ្នែកប្រឹក្សាយោបល់រូបនេះបានបន្តឲ្យដឹងថា វិស័យនេះបានកើតយូរហើយ គេមានសញ្ញាណ និងយល់ដឹងផលប្រយោជន៍ច្បាស់ពីវិស័យនេះ ទើបប្រជាជនគេមិនដែលយកលុយដាក់ក្នុងផ្ទះនោះទេ។ គេតែងយកលុយមួយចំណែកទៅវិនិយោគក្នុងវិស័យមូលបត្រហ្នឹង។
តើមានចំណុចខុសបែបណារវាងការយកលុយទៅផ្ញើនៅក្នុងធនាគារ និងការវិនិយោគក្នុងផ្សារមូលបត្រ?
បើផ្ញើលុយក្នុងធនាគារ គេបានការប្រាក់ថេរ ប៉ុន្តែបើយកលុយទៅវិនិយោគហ៊ុនរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ វាប្រែប្រួលទៅតាមប្រាក់ចំណេញរបស់ក្រុមហ៊ុននីមួយៗនោះ។ និយាយជារួម អ្នកទិញហ៊ុនគឺបានចូលរួមរកស៊ីជាមួយក្រុមហ៊ុន ដូច្នេះការបង្កើតទីផ្សារហ៊ុនផ្ដល់ផលប្រយោជន៍ច្រើន ចំពោះប្រជាជន? ហេតអ្វី?
ឧទាហរណ៍ថា មនុស្សម្នាក់ចង់រកស៊ីបើករោងចក្រកាត់ដេរមួយ គាត់ឃើញសក្ដានុពលវិស័យកាត់ដេរមានលក្ខណៈល្អប្រសើរ ដោយការនាំចេញជាង ៨០%ជាផលិតផលកាត់ដេរ ប៉ុន្តែគាត់មិនមានទុនគ្រប់គ្រាន់ ហើយដើមទុន ១.០០០ ឬ២.០០០ដុល្លារ ក៏មិនអាចបើករោងចក្របានដែរ ដូច្នេះគាត់មិនអាចធ្វើអ្វីបានទាំងអស់ បានត្រឹមតែអង្គុយមើល ។
ឥឡូវនេះយើងមានផ្សារមូលបត្រ ក្រុមហ៊ុនមួយនោះត្រូវបានចូលក្នុងទីផ្សារនេះ ហើយត្រូវបានបើកចំហចំពោះសាធារណជនទាំងអស់គ្នា។ អ្នកណាក៏អាចចូលហ៊ុនរកស៊ីបានដែរ។
...សាលាអន្តរជាតិលើននីង បើកបង្រៀនពីថ្នាក់មត្តេយ ដល់ថ្នាក់ទី ១២ ដែលមានប្រព័ន្ទសិក្សា អាមេរិកកាំង...
ដូច្នេះនៅពេលគាត់ទិញហ៊ុនរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រណាមួយ ឧទាហរណ៍ថា ១.០០០ដុល្លារ មានន័យថា គាត់ក៏ជាម្ចាស់ដែរ ហើយនៅពេលក្រុមហ៊ុនរកចំណូលបាន ប្រាក់ចំណេញនឹងត្រូវចែកតាមភាគហ៊ុននោះ។ ដូច្នេះវាប្រសើរសម្រាប់គាត់ ព្រោះគាត់មិនបាច់ត្រូវការទន់រាប់លានដុល្លារ ទើបអាចរកស៊ីបាននោះទេ នោះហើយជាភាពងាយស្រួល។ ដូច្នេះនៅស្រុកគេ គេយល់ពីបញ្ហាហ្នឹង ហើយគេវិនិយោគក្នុងវិស័យហ្នឹង។
បើក្រុមហ៊ុនបោះផ្សាយមូលបត្រល្អ ពេលខ្លះក្នុង ១ឆ្នាំ គាត់អាចរកប្រាក់ចំណេញបានពី ១០% ទៅ ៣០% ។ ដូច្នេះវាប្រសើរជាងការដាក់លុយចោលក្នុងធនាគារ។
កត្តាអ្វីខ្លះអ្នកវិនិយោគភាគហ៊ុនគួរស្វែងយល់ និងយកចិត្តទុកដាក់ មុនពេលសម្រេចចិត្តទិញភាគហ៊ុននោះ?
កត្តាចម្បងមុនពេលគាត់សម្រេចចិត្តហ៊ុនរបស់ក្រុមហ៊ុនបោះផ្សាយ មូលបត្រណាមួយ អ្នកវិនិយោគត្រូវយល់ពីក្រុមហ៊ុនហ្នឹងសិន។ អ្នកវិនិយោគត្រូវឲ្យច្បាស់បំផុត កុំជឿគេថា ក្រុមហ៊ុនហ្នឹងល្អ ឬអាក្រក់ កុំជឿគេឲ្យសោះ កុំទិញហ៊ុនតាមការនឹកឃើញ ។ ត្រូវចងចាំថា នេះជាការវិនិយោគសុទ្ធសាធ ត្រូវការចំណេះដឹង ។
ឧទាហរណ៍ អ្នកចង់បើកហាងគុយទាវ អីចឹងអ្នកត្រូវដឹងពីគុយទាវត្រូវការអ្វីខ្លះ ម្សៅយកពីណា ត្រូវធ្វើអ្វី ទឹកស៊ុបធ្វើរបៀបម៉េច ទាល់តែយល់អាហ្នឹង... ទើបបើកហាងគុយទាវជោគជ័យ។ ដូច្នេះដែរ មុនហ្នឹងអ្នកសម្រេចចិត្តទិញហ៊ុនរបស់ក្រុមហ៊ុនមួយ មានន័យថា មុនពេលសម្រេចចិត្តចូលហ៊ុនជាមួយគេ អ្នកត្រូវយល់ថា តើក្រុមហ៊ុនគេធ្វើស្អី? ទទួលបានប្រាក់ចំណេញពីអ្វីខ្លះ? ហើយប្រាក់ចំណេញប៉ុន្មាន តើវាសមរម្យហ្នឹងអ្នកដាក់លុយវិនិយោគដែរឬអត់? នៅពេលអ្នកវិភាគឃើញអាហ្នឹងហើយ ទើបអ្នកសម្រេចចិត្តគួរ ឬមិនគួរទិញ។
តើលោកអាចព្យាករណ៍ពីផ្សារហ៊ុន របស់ក្រុមហ៊ុន Grand Twin International (Cambodia) PLS បានទេនាពេលអនាគត?
យើងសង្ឃឹមថា ទីផ្សារយើងនឹងដើរទៅមុខ មានក្រុមហ៊ុនច្រើនចូលចុះបញ្ជីលក់មូលបត្រ ។ អនាគតរបស់ក្រុមហ៊ុន GTI គឺល្អ ដោយសារ តម្លៃរបស់ក្រុមហ៊ុនហ្នឹងនៅពេលបច្ចុប្បន្នមានកម្រិតមួយសមរម្យធៀប ហ្នឹងប្រាក់ចំណូល។
ឧទាហរណ៍ អ្នកទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះក្នុងតម្លៃសរុប ១០០ដុល្លារ នាពេលបច្ចុប្បន្នក្រុមហ៊ុនមានប្រាក់ចំណេញសុទ្ធ១០% ដូច្នេះអ្នកអាចរកបានប្រាក់ចំណេញបានជាមធ្យមគឺ ១០ដុល្លារ។ ដូច្នេះតម្លៃហ៊ុនរបស់ក្រុមហ៊ុននេះគឺប្រសើរ នាពេលបច្ចុប្បន្ន ហើយនាពេលអនាគត តម្លៃរបស់វាចាប់ផ្ដើមកើនឡើងៗ ដោយសារម្នាក់ៗនាំគ្នាដឹងពីផលប្រយោជន៍របស់ក្រុមហ៊ុនហ្នឹង ដឹងពីប្រាក់ចំណេញរបស់ក្រុមហ៊ុនហ្នឹង បុគ្គលទាំងអស់គ្នានឹងនាំគ្នាទៅទិញ ព្រោះចង់ចូលវិនិយោគជាមួយក្រុមហ៊ុនហ្នឹងដែរ ។ នៅពេលគេនាំគ្នាទៅទិញច្រើន ចង់ចូលវិនិយោគច្រើន ជារឿងធម្មតា តម្លៃហ៊ុននឹងឡើង ព្រោះរបស់មានកម្រិតដូចដីអញ្ចឹងដែរ៕
អត្ថបទ៖ សុភៈ សោភ័ណ