Monday, July 1, 2013

អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​ ក្នុង​ក្លឹ​ប​កម្សាន្ត​ XO​ បង្ក​ឲ្យ​មាន​ផ្សែង​ខ្មួ​ង​ខ្មាញ់​ចេញ​មក​ក្រៅ​យ៉ាង​ខ្លាំង​ (មានវីដេអូ)

1 ម៉ោងមុន | ដោយ ៖
​ភ្នំពេញ​៖​ ទីតាំង​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ ដែល​មាន​យីហោ​ ឈ្មោះ​ XO​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ត្រូវ​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ បង្ក​ឲ្យ​មាន​ផ្សែង​ខ្មួ​ង​ខ្មាញ់​ ចេញ​មក​ក្រៅ​យ៉ាង​ខ្លាំង​ នៅ​វេលា​ម៉ោង​ ១៥​និង​០០​នាទី​រសៀល​ ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៣​នេះ​ បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ក្នុង​បន្ទប់​ច្រៀង​ខារ៉ាអូខេ​។​

​យោង​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ សមត្ថកិច្ច​ជួប​ផល​លំបាក​ក្នុង​ការ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​យ៉ាង​ខ្លាំង​ ដោយសារ​កំសួល​ផ្សែងភ្លើង​ ហុច​ចេញពី​បន្ទប់​ខារ៉ាអូខេ​ បាញ់​ចេញ​មក​ក្រៅ​រាប់​ម៉ោង​ ដោយ​មិន​ទាន់​រលត់​សូន្យសុង​ទៅ​វិញ​នៅឡើយ​ទេ​។​ ប៉ុន្តែ​យ៉ាងណាមិញ​ ទោះជា​ជួប​ផល​លំបាក់​បែប​នេះ​ក៏​ដោយ​ ក៏​សមត្ថកិច្ច​នៅ​តែ​តស៊ូ​ យ៉ាង​សស្រាក់សស្រាំ​ង​បំផុត​ ដើម្បី​បាញ់​ពន្លត់​អណ្តាតភ្លើង​ កុំ​ឲ្យ​មានការ​រាល​ ធ្ងន់ធ្ងរ​ដល់ទី​តាំង​ផ្សេងៗ​ទៀត​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​។​ លើស​ពី​នេះ​ទៅ​ទៀត​ កម្មករ​បាន​នាំ​គ្នា​ឡើង​គាស់​ដំបូល​អាគារ​ ដើម្បី​ឲ្យ​ផ្សែង​ហុច​ទៅ​លើ​ ក្នុង​ការ​សម្រួល​ដល់​សមត្ថកិច្ច​ចូល​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​ឲ្យ​បាន​ ងាយស្រួល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១០​គ្រឿង​។​ ហើយ​ទិដ្ឋភាព​នៅ​ក្នុង​ទីតាំង​កើតហេតុ​ គេ​ឃើញ​មាន​បន្ទប់​ខារ៉ាអូខេ​ជា​ច្រើន​បាន​រង​នូវ​ការ​ខូចខាត​ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្នុង​បន្ទប់​នោះ​ ដូច​ជា​សា​ឡុ​ង​អង្គុយ​ជាដើម​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង​ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ឡើយ​។​
​ជាមួយ​គ្នា​នេះ​ដែរ​ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន​ ដឹកនាំ​ដោយ​លោក​ ឡូ​ យុយ​ និង​លោក​ អ៊ុ​ច​ សុ​ខុន​ អធិការ​នគរបាល​ខណ្ឌចំការមន​ និង​ ​
លោក​ ជួន​ សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ រួម​ជាមួយ​ លោក​ នេ​ត​ វត្ថា​ ប្រធាន​ការិយាល័យ​នគរបាល​បង្ការ​និង​ពន្លត់​អ​គ្កិ​ភ័យ​ ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​ ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ​៕​ ជោគជ័យ​

1
2
3
4
5
7
41-400x298
7-400x298 8-400x298 9-400x298 27-400x298 28-400x298 29-400x298 33-400x298 41-400x298 51-400x298 61-400x298 71-400x298 110-400x298 111-400x298 112-400x298 113-400x298
1 2

No comments:

Post a Comment