Thursday, May 8, 2014

មួយប្រកួតស្លាប់រស់​ចុងក្រោយ​ក្នុង​ Premier League នា​ថ្ងៃអាទិត្យនេះ

ក្រុងឡុងដ៍ៈ ពេលវេលា បានមកដល់ហើយ ចំពោះក្លឹបលេង ក្នុង Premier League ទាំង២០ក្រុមរបស់ អង់គ្លេសក្នុងខណៈ នៅសល់មួយប្រកួត ស៊ីសាច់ហុតឈាម ដូចគ្នានារាត្រីម៉ោង ២១ និង ០០នាទីទាំងអស់ថ្ងៃអាទិត្យ ទី១១ ខែឧសភាចុងសប្តាហ៍ ដើម្បីបញ្ចប់រដូវកាល ឆ្នាំ ២០១៣-២០១៤ នេះ ។
ការប្រកួតដ៏កក្រើក ទីលានចុងក្រោយនឹង ដឹងសខ្មៅនឹងដឹងថា តើក្រុមណាមួយឈ្នះ ពាន Premier League ពិត ប្រាកដ Manchester City ឬក៏ Liverpool ដែលទាំងពីរក្រុមនេះស៊ុតតែ ចាំអ៊ុតដូចគ្នា និងបានឈ្នះ កៅអីក្នុង Champions League នារដូវកាល ក្រោយដូចគ្នា ហើយនោះរួមជាមួយនឹង តោខៀវ Chelsea ផងដែរ ។ Man City ជាក្រុមដែលមាន សង្ឃឹមខ្ពស់ជាង គេក្នុងការឈ្នះពាន Premier League ជាលើកទី២ របស់ក្លឹបបន្ទាប់ពី ឆ្នាំ២០១២ ដោយត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះ ពេលស្វាគមន៍ ក្រុមភ្ញៀវ West Ham United ខណៈដែល Liverpool ស្វាគមន៍ ក្រុមអន់ដូចគ្នា សារិកាព្រៃ Newcastle United ។
ហង្សក្រហម Liverpool អាចនឹងខកចិត្តបន្តទៀត ក្រោយពីបានរង់ចំា ពាននេះ អស់រយៈពេល ២៤ឆ្នាំមកនេះ បន្ទាប់ ពីភ្លាត់ស្នៀតចាញ់ Chelsea ២-០ ក្នុងទឹកដី និងបន្តស្មើ ជាមួយនឹង ក្រុមម្ចាស់ផ្ទះ Crystal Palace ៣-៣ មិនគួរឲ្យជឿ ក្នុងខណៈដែលបាន ធ្វើការនាំមុខ ៣-០ មុនហើយនោះរហូត ដល់នាទី៧៩ តែត្រូវបាន Crystal វាយបកបានស្មើវិញ ត្រឹម រយៈពេល១១នាទីប៉ុណ្ណោះ បញ្ចប់ការប្រកួត ។ យ៉ាងណាមិញយើង ក្រឡេកមកមើល ក្រុមកាំភ្លើងធំ Arsenal ដែលកំពុង កាន់កៅអីនៅក្នុង តំណែង Top 4 និងបានបន្ត លេងវគ្គជម្រុះ Champions League នារដូវកាលក្រោយទៀត ដោយមាន ៧៦ពិន្ទុ ស្របពេលដែល ក្រុមតាមពីក្រោយ Everton មានតែ ៦៩ពិន្ទុ ប៉ុណ្ណោះ ។
ការទៅជួបក្រុមម្ចាស់ផ្ទះបក្សីចាំក្រុង Norwich City គ្រាន់តែជាការប្រកួត បង្រ្គប់កិច្ចប៉ុណ្ណោះ ក្នុងនាម៣ក្រុមបានដឹង ខ្លួនរួចមកហើយថា នឹងធ្លាក់ទៅលេង ក្នុងក្របខណ្ឌទី២វិញ League Championships នារដូវកាល ក្រោយមាន Norwich City, Fulham និងក្រុម Cardiff City ។ Norwich បានធ្វើឲ្យ Chelsea ក្អួតឈាម និងបន្តឃ្លាតឆ្ងាយពី ពាន Premier League ទៀតតាមរយៈរារាំង ក្រុមតោខៀវទទួលបាន ៣ពិន្ទុនៅ Stamford Bridge ជាមួយនឹង លទ្ធផល ០-០ ។ រីឯក្រុមម្ចាស់ជើងឯក Premier League រដូវកាលមុន Man Utd វិញនារដូវកាលនេះ មិនបានឈ្នះពានធំ អ្វីទាំងអស់ ក្រៅពីពានបើក រដូវកាលមួយគឺ FA Community Shield ដោយកំពុងឈរ នៅចំណាត់ថ្នាក់លេខ៧ មាន៦៣ពិន្ទុចាញ់ ក្រុម Spurs ៣ពិន្ទុ និងបានរបូត កៅអី Champions League បាត់ទៀត ៕
 

No comments:

Post a Comment