World Cup 2014
នៅប្រទេសប្រេស៊ីល នឹងចាប់ផ្ដើមនៅថ្ងៃទី១២
ខែមិថុនាខាងមុខនេះហើយ។
អ្នកមើលបាល់រូបណាក៏ទន្ទឹងរង់ចាំយ៉ាងអន្ទះសាសម្រាប់ព្រឹត្តិការណ៍
បាល់ទាត់ធំបំផុតក្នុងលោកដែលធ្វើឡើងពេញ១ខែនេះដែរ។
រយៈពេល១ខែនៃការប្រកួតនេះ
ល្មមធ្វើឲ្យប្រិយមិត្តរូងភ្នែកទៀតហើយ
ត្បិតអីការប្រកួតនៅប្រេស៊ីលឆ្នាំនេះ
ក៏ត្រូវនឹងម៉ោងគេងនៅកម្ពុជាយើងដូចកាល World Cup នៅអឺរ៉ុបនាពេលកន្លងមកដែរ។
កាល
វិភាគប្រកួតដែលចេញដោយ FIFA បានបង្ហាញថា ម៉ោងប្រកួតនៅប្រេស៊ីល
ភាគច្រើនចាប់ផ្ដើមនាពេលរសៀល
ដែលត្រូវនឹងម៉ោងពាក់កណ្ដាលអាធ្រាត្រនៅកម្ពុជា
ឯប្រកួតខ្លះទៀតធ្វើឡើងពេលល្ងាច
ដែលត្រូវនឹងម៉ោងរំលងអាធ្រាត្រ ឬជិតភ្លឺនៅកម្ពុជា។ យ៉ាងណាក្ដី
ការរំពឹងថាអាចបានមើលពេលព្រឹក
ដូចការប្រកួតលីកនានានៅអាមេរិកឡាទីននាពេលកន្លងមកនោះ
ក៏ត្រូវខ្លះដែរ ដោយសារមានការប្រកួតខ្លះធ្វើឡើងនៅពេលយប់
ដែលត្រូវនឹងម៉ោង៥ទៀបភ្លឺនៅកម្ពុជា ហើយក៏មានមួយប្រកួតដែរ
ដែលចាប់ផ្ដើមប្រកួតត្រូវនឹងម៉ោង៨ព្រឹកនៅកម្ពុជា។
ចង់ដឹងថាការប្រកួតនីមួយៗ ធ្វើឡើងត្រូវនឹងម៉ោងប៉ុន្មាននៅកម្ពុជា សូមមើលតារាងកាលវិភាគខាងក្រោមនេះ៖កាលបរិច្ឆេទ | ពូល | គូប្រកួត | ទីក្រុងប្រកួត | ម៉ោងនៅទីក្រុងប្រកួត | ម៉ោងនៅកម្ពុជា |
១២ មិថុនា | A | ប្រេស៊ីល v ក្រូអាត | Sao Paulo | ៥ ល្ងាច | ៣ ទៀបភ្លឺ |
១៣ មិថុនា | A | ម៉ិកស៊ីកូ v កាមេរ៉ូន | Natal | ១ រសៀល | ១១ យប់ |
១៣ មិថុនា | B | អេស្ប៉ាញ v ហុល្លង់ | Salvador | ៤ រសៀល | ២ រំលងអាធ្រាត្រ |
១៣ មិថុនា | B | ឈីលី v អូស្ត្រាលី | Cuiaba | ៦ ល្ងាច | ៥ ទៀបភ្លឺ |
១៤ មិថុនា | C | កូឡុំប៊ី v ក្រិក | Belo Horizonte | ១ សៀល | ១១ យប់ |
១៤ មិថុនា | D | អ៊ុយរុយហ្គាយ v កូស្តារីកា | Fortaleza | ៤ រសៀល | ២ រំលងអាធ្រាត្រ |
១៤ មិថុនា | D | អង់គ្លេស v អ៊ីតាលី | Manaus | ៦ ល្ងាច | ៥ ទៀបភ្លឺ |
១៤ មិថុនា | C | កូឌីវ័រ v ជប៉ុន | Recife | ១០ យប់ | ៨ ព្រឹក |
១៥ មិថុនា | E | ស្វីស v អេក្វាឌ័រ | Brasilia | ១ រសៀល | ១១ យប់ |
១៥ មិថុនា | E | បារាំង v ហុងឌុយរ៉ាស់ | Porto Alegre | ៤ រសៀល | ២ រំលងអាធ្រាត្រ |
១៥ មិថុនា | F | អាហ្សង់ទីន v បូស្នី ហឺហ្ស៊េហ្គោវីណា | Rio De Janeiro | ៧ យប់ | ៥ ទៀបភ្លឺ |
១៦ មិថុនា | G | អាល្លឺម៉ង់ v ព័រទុយហ្គាល់ | Salvador | ១ រសៀល | ១១ យប់ |
១៦ មិថុនា | F | អ៊ីរ៉ង់ v នីហ្សេរីយ៉ា | Curitiba | ៤ ល្ងាច | ២ ទៀបភ្លឺ |
១៦ មិថុនា | G | ហ្គាណា v សហរដ្ឋអាមេរិក | Natal | ៧ យប់ | ៥ ទៀបភ្លឺ |
១៧ មិថុនា | H | បែលហ្សិក v អាល់ហ្សេរី | Belo Horizonte | ១ រសៀល | ១១ យប់ |
១៧ មិថុនា | A | ប្រេស៊ីល v ម៉ិកស៊ីកូ | Fortaleza | ៤ រសៀល | ២ រំលងអាធ្រាត្រ |
១៧ មិថុនា | H | រុស្សី v កូរ៉េខាងត្បូង | Cuiaba | ៦ ល្ងាច | ៥ ទៀបភ្លឺ |
១៨ មិថុនា | B | អូស្ត្រាលី v ហុល្លង់ | Porto Alegre | ១ រសៀល | ១១ យប់ |
១៨ មិថុនា | B | អេស្ប៉ាញ v ឈីលី | Rio De Janeiro | ៤ រសៀល | ២ ទៀបភ្លឺ |
១៨ មិថុនា | A | កាមេរ៉ូន v ក្រូអាត | Manaus | ៦ ល្ងាច | ៥ទៀបភ្លឺ |
១៩ មិថុនា | C | កូឡុំប៊ី v កូឌីវ័រ | Brasilia | ១ រសៀល | ១១ យប់ |
១៩ មិថុនា | D | អ៊ុយរុយហ្គាយ v អង់គ្លេស | Sao Paulo | ៤ រសៀល | ២ ទៀបភ្លឺ |
១៩ មិថុនា | C | ជប៉ុន v ក្រិក | Natal | ៧ យប់ | ៥ ទៀបភ្លឺ |
២០ មិថុនា | D | អ៊ីតាលី v កូស្តារីកា | Recife | ១ រសៀល | ១១ យប់ |
២០ មិថុនា | E | ស្វីស v បារាំង | Salvador | ៤ រសៀល | ២ រំលងអាធ្រាត្រ |
២០ មិថុនា | E | ហុងឌុយរ៉ាស់ v អេក្វាឌ័រ | Curitiba | ៧ យប់ | ៥ ទៀបភ្លឺ |
២១ មិថុនា | F | អាហ្សង់ទីន v អ៊ីរ៉ង់ | Belo Horizonte | ១ រសៀល | ១១ យប់ |
២១ មិថុនា | G | អាល្លឺម៉ង់ v ហ្គាណា | Fortaleza | ៤ រសៀល | ២ រំលងអាធ្រាត្រ |
២១ មិថុនា | F | នីហ្សេរីយ៉ា v បូស្នី ហឺហ្ស៊េហ្គោវីណា | Cuiaba | ៦ ល្ងាច | ៥ ទៀបភ្លឺ |
២២ មិថុនា | H | បែលហ្សិក v រុស្សី | Rio De Janeiro | ១ រសៀល | ១១ យប់ |
២២ មិថុនា | H | កូរ៉េខាងត្បូង v អាល់ហ្សេរី | Porto Alegre | ៤ រសៀល | ២ រំលងអាធ្រាត្រ |
២២ មិថុនា | G | សហរដ្ឋអាមេរិក v ព័រទុយហ្គាល់ | Manaus | ៦ ល្ងាច | ៥ ទៀបភ្លឺ |
២៣ មិថុនា | B | អូស្ត្រាលី v អេស្ប៉ាញ | Curitiba | ១ រសៀល | ១១ យប់ |
២៣ មិថុនា | B | ហុល្លង់ v ឈីលី | Sao Paulo | ១ រសៀល | ១១ យប់ |
២៣ មិថុនា | A | កាមេរ៉ូន v ប្រេស៊ីល | Brasilia | ៥ ល្ងាច | ៣ ទៀបភ្លឺ |
២៣ មិថុនា | A | ក្រូអាត v ម៉ិកស៊ីកូ | Recife | ៥ ល្ងាច | ៣ ទៀបភ្លឺ |
២៤ មិថុនា | D | អ៊ីតាលី v អ៊ុយរុយហ្គាយ | Natal | ១ រសៀល | ១១ យប់ |
២៤ មិថុនា | D | កូស្តារីកា v អង់គ្លេស | Belo Horizonte | ១ រសៀល | ១១ យប់ |
២៤ មិថុនា | C | ជប៉ុន v កូឡុំប៊ី | Cuiaba | ៤ រសៀល | ៣ ទៀបភ្លឺ |
២៤ មិថុនា | C | ក្រិក v កូឌីវ័រ | Fortaleza | ៥ ល្ងាច | ៣ ទៀបភ្លឺ |
២៥ មិថុនា | F | នីហ្សេរីយ៉ា v អាហ្សង់ទីន | Porto Alegre | ១ រសៀល | ១១ យប់ |
២៥ មិថុនា | F | បូស្នី ហឺហ្ស៊េហ្គោវីណា v អ៊ីរ៉ង់ | Salvador | ១ រសៀល | ១១ យប់ |
២៥ មិថុនា | E | ហុងឌុយរ៉ាស់ v ស្វីស | Manaus | ៤ រសៀល | ៣ ទៀបភ្លឺ |
២៥ មិថុនា | E | អេក្វាឌ័រ v បារាំង | Rio De Janeiro | ៥ ល្ងាច | ៣ ទៀបភ្លឺ |
២៦ មិថុនា | G | សហរដ្ឋអាមេរិក v អាល្លឺម៉ង់ | Recife | ១ រសៀល | ១១ យប់ |
២៦ មិថុនា | G | ព័រទុយហ្គាល់ v ហ្គាណា | Brasilia | ១ រសៀល | ១១ យប់ |
២៦ មិថុនា | H | កូរ៉េខាងត្បូង v បែលហ្សិក | Sao Paulo | ៥ ល្ងាច | ៣ ទៀបភ្លឺ |
២៦ មិថុនា | H | អាល់ហ្សេរី v រុស្សី | Curitiba | ៥ ល្ងាច | ៣ ទៀបភ្លឺ |
ក្រោយ
ចប់ការប្រកួតតាមពូលនាថ្ងៃទី២៦ ហើយនោះ
វគ្គ១៦ក្រុមចុងក្រោយនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែមិថុនា។
វគ្គ១៦ក្រុមចុងក្រោយ និង៨ក្រុមចុងក្រោយ
ធ្វើឡើង២ប្រកួតក្នុង១ថ្ងៃ ដែលក្នុងនោះគូទី១ ប្រកួតម៉ោង១១យប់
និងគូទី២ ប្រកួតម៉ោង៣ទៀបភ្លឺ។
ចំណែកឯវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី៨ និង៩
ខែកក្កដាវិញ ធ្វើឡើងនៅម៉ោង៣ទៀបភ្លឺ
ដូចការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី១២ កក្កដាដែរ។
វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា វេលាម៉ោង២រំលងអាធ្រាត្រនៅកម្ពុជា (ឈានចូលថ្ងៃ១៤ ខែកក្កដា)។ម៉េចដែរ ក្រោយឃើញកាលវិភាគប្រកួតនេះហើយ តើពិបាកឬអត់សម្រាប់ប្រិយមិត្ត?
អត្ថបទទាក់ទង៖ កីឡដ្ឋានទាំង១២ នៅ World Cup 2014
អានអត្ថបទផ្សេងទៀតទាក់ទងនឹង World Cup សូមចុចត្រង់នេះ៕
ដោយ៖ សុខ សុវត្ថិ
No comments:
Post a Comment