សូមជម្រាបសួរ
លោកវេជ្ជបណ្ឌិត! នាងខ្ញុំសូមសួរលោកគ្រូថា តើនាងខ្ញុំអាចនៅក្រមុំ
ព្រហ្មចារីទៀតឬអត់ នៅពេលដែល រួមភេទដំបូងនាងខ្ញុំ មិនមានធ្លាក់ឈាម?
ចុះអាចថានៅក្រមុំដែរឬទេ បើមិត្ដប្រុសរបស់នាងខ្ញុំ គ្រាន់តែស៊កប្រដាប់
ភេទបន្ដិចតែប៉ុណ្ណោះ?
កញ្ញា អ. រ. ដ អាយុ១៨ឆ្នាំ ខេត្ដកណ្ដាល
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សំណួរប្អូនស្រីដូចជាងាយឆ្លើយ
ប៉ុន្ដែករណីប្អូនដែលសួរសំណួរនេះ គឺពីព្រោះតែប្អូនស្រី មិនបានដឹងថា
តើអ្វីទៅជា ព្រហ្មចារីពិតប្រាកដ។ តាមពិតរាល់ស្ដ្រីទាំងអស់
មិនសុទ្ធតែធ្លាក់ឈាម នៅពេលរួមភេទ លើកដំបូងនោះទេ។ រីឯការដាច់
ឬបាត់សន្ទះព្រហ្មចារី គឺបណ្ដាលមកពី ការរួមភេទ ដែលមានស៊កបញ្ចូលលិង្គ
ទៅក្នុងទ្វារមាស មិនកំណត់ថាតែមួយផ្នែក ឬទាំងអស់នោះទេ។ លើសពីនេះទៅទៀត
សូមបញ្ជាក់ ប្រាប់ប្អូនស្រីថា បុរសឬស្ដ្រីនៅព្រហ្មចារី
គឺជាអ្នកដែលមិនធ្លាប់ មានការរួមភេទ ដែលស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស។
ហេតុនេះក្រោយពី មានការរួមភេទមក
គឺព្រហ្មចារីត្រូវបាត់បង់ហើយ។ ព្រោះថាសន្ទះព្រហ្មចារី ដែលដាច់រហែកមិនដុះ
ជិតវិញនោះទេ ទោះបីជាផ្អាកឬខាន រួមភេទរយៈពេលរាប់ខែ រាប់ឆ្នាំក្ដី។
ប៉ុន្ដែអ្នកនៅព្រហ្មចារី ក៏មិនសុទ្ធតែ នៅមានសន្ទះព្រហ្មចារីនោះទេ
ព្រោះសន្ទះព្រហ្មចារី អាចដាច់រហែក បាត់នៅពេលលេងកីឡា ជិះសេះ ជិះគោ
ជិះកង់ជាដើម៕
Read more: http://www.cambodiapage.info/?p=26283#ixzz31HuNYNq5
No comments:
Post a Comment