Thursday, January 9, 2014

Yaya Toure ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​អា​ហ្វ្រិ​ច




​តារា​របស់​ក្លឹប​មេឃ​ខៀវ Manchester City យ៉ា​យ៉ា ធួ​រ៉េ (Yaya Toure) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ ខែមករា ២០១៤ បានឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​អា​ហ្វ្រិ​ច​បី​លើក​ជាប់ ​គ្នា​។ កីឡាករ​អន្តរជាតិ​កូ​ឌី​វ័រ​រូបនេះ​ក៏​ធ្លាប់​ឈ្នះ​ក្នុង​ឆ្នាំ ២០១១ និង ២០១២ ផងដែរ​។​

កីឡាករ ច​ន អូ​ប៊ី មី​គែល ( John Obi Mikel) របស់​នី​ហ្សេ​រី​យ៉ា ជាប់​លេខ​ពីរ និង កីឡាករ ឌី​ឌី​យ៉េ ដ្រុ​ក​បា (Didier Drogba) របស់​កូ​ឌី​វ័រ ជាប់​លេខ​បី​។

​ធួ​រ៉េ ដែលជា​កីឡាករ​សំខាន់​សម្រាប់​ទាំង​ក្លឹប និង​ប្រទេស​កាលពី​ឆ្នាំមុន បាន​និយាយថា "​ខ្ញុំ​សូម​អរគុណ​គ្រួសារ​របស់ខ្ញុំ​ចំពោះ​ការគាំទ្រ​របស់​ពួកគេ និង ក៏​អបអរសាទរ​ច​ន អូ​ប៊ី មី​គែល ដែល​សក្តិសម​នឹង​ទទួលបាន​ពានរង្វាន់​នេះដែរ​"​។

​វីរៈបុរស​បាល់ទាត់​ អេ​ហ្ស៊ី​ព កីឡាករ ម៉ូ​ហា​ម៉េ​ត អា​ប៊ូ​ទ្រី​កា (Mohamed Aboutrika) បាន​ផ្តួល​មិត្ត​រួម​ជាតិ គឺ​កីឡាករ អា​ម៉េ​ត ហ្វា​ធី (Ahmed Fathy) និង​កីឡាករ សាន់​ដេ អេ​ម​បា (Sunday Mba) មកពី​នី​ហ្សេ​រី​យ៉ា ដើម្បី​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម ដែលមាន​មូលដ្ឋាន​ក្នុង​ទ្វីប​អា​ហ្វ្រិ​ច​។

​ពានរង្វាន់​នេះ​គឺជា​ កាដូ​ដ៏​សក្តិសម​បំផុត​សម្រាប់​តារាបាល់ទាត់​របស់​ក្លឹប Al Ahly វ័យ ៣៥ ឆ្នាំ​រូបនេះ ដែល​បានប្រកាស​ការចូលនិវត្តន៍​របស់ខ្លួន​ពី​ការប្រកួត​បាល់ទាត់​។​ ​ក្លឹប Al Ahly ក៏ត្រូវ​បានប្រគល់​ពានរង្វាន់​ក្លឹប​ខ្លាំង​ប្រចាំឆ្នាំ​ផងដែរ ដោយ​នាំមុខ​ក្លឹប CS Sfaxien របស់​ទុយ​នេ​ស៊ី និង ក្លឹប Orlando Pirates របស់​អា​ហ្វ្រិ​ច​ខាងត្បូង បន្ទាប់ពី​ពួកគេ​បានឈ្នះ​ជើងឯក CAF Champions League ទី​ប្រាំបី​៕ ប្រភពពី ៖ everyday.com.kh

No comments:

Post a Comment