ការឆាប់ចេញទឹកកាមពេកគឺជាបញ្ហាអសមត្ថភាពផ្លូវភេទ
របស់បុរសដែលកើតមានញឹកញាប់ជាងគេបំផុត។
ប៉ុន្តែការដែលធ្វើអោយដំណើរការនៃការរួមភេទបន្តបានកាន់តែយូរនោះ
លុះត្រាតែបុរសចេះវិធីសាស្ត្រគ្រប់គ្រងស្ថានភាពនេះដែរ។
ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនដើម្បីអាចអោយអ្នកពន្យាពេលបានយូរ
ព្រមទាំងជួយអោយនាងសប្បាយចិត្តកាន់តែខ្លាំងថែមទៀត។
រៀនហាត់ក្បាច់យូហ្គា
តាមការសិក្សាស្រាវជ្រាវថ្មីមួយក្នុងសារព័ត៌មាន The Journal
of Sexual Medicine បានរកឃើញថា
បុរសដែលចូលរួមកម្មវិធីហាត់ប្រាណក្បាច់យូហ្គារយៈពេលមួយម៉ោងក្នុង
មួយថ្ងៃ នឹងរយៈពេល ១២សប្តាហ៍
ឃើញថាការអនុវត្តផ្លូវភេទរបស់ពួកគេបានកើនឡើងរហូតដល់ ១១ភាគរយ។
អ្វីដែលកាន់តែពិសេសទៀតនោះគឺថា
បុរសទំនងជាសប្បាយរីករាយនឹងការរួមភេទរបស់ខ្លួនរហូតដល់ ២៥ភាគរយ,
អាចគ្រប់គ្រងការបាញ់ទឹកកាមបាន ២១ភាគរយ
និងមានទំនុកចិត្តលើថាមពលរបស់ខ្លួនច្រើនជាង ១១ភាគរយទៀត។
អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានឃើញថា
អត្ថប្រយោជន៍ដែលកើតចេញពីលទ្ធភាពនៃការហាត់ប្រាណបែបនេះជួយពង្រឹង
ដល់សាច់ដុំអាងត្រគៀក និងបន្ថយការថប់អារម្មណ៍។
គ្រប់គ្រងការរួមភេទដោយដៃ
ការរួមភេទដោយដៃ
ឬសម្រេចកាមដោយខ្លួនឯងគួរតែធ្វើយ៉ាងណាចំណាយពេលអោយបានរហូតដល់
១៥នាទី។
ចូរធ្វើយ៉ាងណាក៏ដោយកុំអោយតម្រេកសម្រេចកាមមួយនេះដល់ទីបញ្ចប់
អោយសោះកាលណាមិនទាន់បានគ្រប់ ១៥នាទី។
ប្រឹងខ្ជឹប
បើសិនជាអ្នកកំពុងតែមានអារម្មណ៍ពុះកញ្ជ្រោលក្នុងពេល
សម្រេចកាមដោយខ្លួនឯង ឬរួមភេទហើយ ចូរព្យាយាមបញ្ឈប់
និងប្រឹងខ្ជឹបនៅពីក្រោមក្បាលលិង្គ។
ចូរប្រើម្រាមដៃសង្កត់លើសបំពង់បង្ហួរនោមនៅតាមបណ្តោយលិង្គខាងក្រោម
។ ទិចនិចនៃការប្រឹងខ្ជឹបនេះធ្វើឡើងដើម្បីរុញឈាមចេញពីលិង្គ
និងបន្ថយសម្ពាធផ្លូវភេទ
ព្រមទាំងជួយអោយអាចបាញ់ទឹកកាមបានម្តងទៀតផងដែរ។
ប្រើវិធីសង្កត់ថ្នម មិនមែនប្រើកម្លាំងបាយសូកបញ្ចូលនោះទេ
ចូរសង្កត់ក្បាលលិង្គអោយប៉ះនឹងក្បាលសេរ (Clitoris) របស់នាង។
ធ្វើចលនានៃការសូកបញ្ចូលលិង្គខ្លីៗទៅក្នុងទ្វារមាសដោយដំបូង
ចាប់ពី ៥ ទៅ ៧,៦សង់ទីម៉ែត្រសិន។ ចូរសង្កត់លិង្គអោយប៉ះនឹងតំបន់
G-spot របស់នាង។
ពេលនោះអ្នកនឹងអាចបន្តការរួមភេទបានកាន់តែយូរបើសិនជាការសូក
បញ្ចូលលិង្គរបស់អ្នកមិនប្រព្រឹតិ្តទៅដោយកម្រោល
ឬខ្លាំងៗពេកទេនោះ។
បង្ហាញនូវអាកប្បកិរិយាសុភាពរាបសាបន្តិច
ត្រង់ចំណុចនេះគឺយើងចង់និយាយថា
អោយមានការយកចិត្តទុកដាក់ទៅលើមនុស្សស្រីដំបូងគេ
ដូច្នេះគួរតែអោយនាងសប្បាយចិត្តសិន។
ស្ត្រីមានសមត្ថិភាពពីកំណើតមួយគឺអាចទទួលបានចំណុចកំពូលច្រើនដង។
នៅពេលអ្នកជួយអោយនាងទទួលបានចំណុចកំពូលម្តងរួចហើយ
វានឹងជួយបន្ថយសម្ពាធក្នុងខ្លួនរបស់អ្នកបានខ្លះ
ហើយការសប្បាយនឹងកើតមានជាបន្តបន្ទាប់។ ដូច្នេះអ្នកអាចប្រើម្រាមដៃ
ឬមាត់ដើម្បីជួយអោយនាងសប្បាយចិត្តសិន៕
No comments:
Post a Comment