អេស្ប៉ាញៈ នៅថ្ងៃទី១២
មករាចុងសប្ដាហ៍នេះ ក្លឹបខ្លាំងៗ របស់អេស្ប៉ាញ គឺក្រុម Atletico Madrid
នឹងបើកទ្វារស្វាគមន៍ ក្លឹបអ្នកមានបុណ្យ Barcelona ក្នុងការ ប្រកួត
វគ្គជម្រុះជើងទី១ នៃពាន Spian Liga BBVA 2014 ដើម្បីប្រជែងគ្នា
គ្រងតំណែងកំពូលតារាង ស្របពេលដែល ក្រុមទាំង២ ទទួលបាន ៤៦ពិន្ទុស្មើគ្នានោះ ។
សម្រាប់ជំនួប នៅក្នុងសប្ដាហ៍ទី១៩ ដែលជាថ្ងៃបញ្ចប់ការ
ប្រកួតជម្រុះជើងទី១ពាន Spian Liga BBVA 2014 រវាងក្រុម Atletico Madrid
និងក្រុម Barcelona កំពុងតែធ្វើឲ្យ អ្នកស្នេហាវិស័យ
កីឡាក្នុងប្រទេសអេស្ប៉ាញ ក៏ដូចជាអ្នកគាំទ្រ តាមបណ្ដាប្រទេស ទូទាំងពិភពលោក
មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ដើម្បីចង់ដឹងអំពី លទ្ធផលនៃការជួបគ្នា
នៅក្នុងលីកកំពូល របស់អេស្ប៉ាញ មួយនេះ ។
ឆ្លងការប្រកួត ១៨សប្ដាហ៍កន្លងមក ក្រុម Atletico Madrid និងក្រុម
Barcelona គឺរកបាន ៤៦ពិន្ទុស្មើគ្នា ដោយក្នុងនោះធ្លាប់ ឈ្នះ១៦ ចាញ់១
និងស្មើ ១ប្រកួតដូចគ្នា ។ ប៉ុន្ដែដោយសារក្លឹប អ្នកមានបុណ្យ Barcelona
រកបានគ្រាប់ចំណេញច្រើនជាង Atletico Madrid ៣៦-៣១នោះ Barcelona
នៅតែគ្រង់តំណែង កំពូលតារាង លំដាប់លេខរៀង ទី១ ខណៈក្រុម Atletico Madrid
ឈរនៅលំដាប់លេខរៀងទី២ ។
ប៉ុន្ដែបើសង្កេតមើលពីប្រវត្តិ ជួបគ្នាកាលពីចុងឆ្នាំ ២០១៣ កន្លងមកនេះ
Barcelona និង Atletico Madrid មិនសូវទទួលបាន លទ្ធផលឈ្នះ ឬចាញ់នោះទេ
ពោលភាគច្រើន គឺស្មើគ្នា ។ ដូច្នេះចាំមើល តើការជួបគ្នានា ចុងសប្ដាហ៍នេះ តើ
Atletico Madrid អាចដណ្ដើមកៅអី កំពូលតារាងពី Barcelona បានដែរទេ ?
ប្រភពពី៖ lookingtoday
No comments:
Post a Comment