Thursday, November 28, 2013

លោក Villas-Boas ប្រឈម​នឹង​ការ​បាត់បង់​ការងារ

131128_28a
លោក Villas-Boas ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​ងារ​នៅ​ឯ​ក្លិប Spurs ក្រោយ​ពី​​បរា​​ជ័យ​ដ៏​ធំ​របស់​ក្រុម​​។ AFP
ក្រុងឡុងដ៍: លោក Andre Villas-Boas កំពុង​តែ​ជួប​ភាព​រង្គោះរង្គើ ​ចំពោះ​ការងារ​របស់​លោក​នៅឯ​ក្លិប Tottenham Hotspur ក្រោយពី​បរាជ័យ​ដ៏​អាម៉ាស់​ក្នុង​លទ្ធផល ៦-០ កាលពី​ថ្ងៃ​អាទិត្យ​នៅលើ​ទឹកដី​ក្រុម Manchester City បាន​ធ្វើឲ្យ​ថ្នាក់​ដឹកនាំ​របស់​ក្លិប​ស្ថិត​ក្នុង​ទីក្រុង​ភាគ​ខាង​ជើង​ មួយ​នេះ ចោទ​សួរ​ថា តើ​លោក​នៅ​តែ​ជា​អ្នក​ចាត់ការ​ទូទៅ​ក្នុង​ការ​ជួយ​ឲ្យ​ពួកគេ​បញ្ចប់​ក្នុង​ ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​នៃ​ក្របខ័ណ្ឌ Premier League ឬ​យ៉ាង​ណា​?
គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​ជួប​ភាព​ស្រពេចស្រពិល​ចំពោះ​អនាគត​របស់​លោក​កាលពី​ថ្ងៃ​អង្គារ ក្រោយពី​លទ្ធផល​នៅលើ​ទឹកដី​ក្រុម Man City ត្រូវ​បាន​គេ​ចាត់​ទុក​ថា មិន​ត្រឹម​តែ​ជា​សញ្ញា​ដ៏​អាក្រក់​ទេ ប៉ុន្តែ ក៏​ជា​សញ្ញា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ផង​ដែរ​។ លោក Villas-Boas ដែល​នឹង​ត្រូវ​ដឹកនាំ​ក្រុម​របស់​លោក​ជួប​ក្រុម Tromso ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Europa League នៅ​រាត្រី​នេះ ពិតជា​ត្រូវការ​នូវ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​មួយ​ក្នុង​ការ​ប្រកួត​នៅ​ ផ្ទះ​ខ្លួនឯង​ជាមួយ​នឹង​ក្រុម Manchester United នៅ​ថ្ងៃ​អាទិត្យ ខណៈ​លោក​ព្យាយាម​គ្រប់គ្រង​លើ​បញ្ហា​ផ្សេងៗ​។
បញ្ហា​ទាំងនោះ​រាប់​ បញ្ចូល​ទាំង​បញ្ហា​ផ្សេងៗ​ក្នុង​ក្លិប​នេះ​ដែល​លោក​បាន​ព្យាយាម​ស្តីបន្ទោស​ អ្នក​គ្រប់​គ្នា​លើកលែង​តែ​រូប​លោក​ផ្ទាល់​សម្រាប់​ផលវិបាក​នា​ ពេល​ថ្មីៗ​នេះ ចាប់ពី​អ្នក​គាំទ្រ​នៅ White Hart Lane និង​ក្រុម​វេជ្ជបណ្ឌិត​របស់​ក្លិប Tottenham រហូត​ដល់​សមាជិក​នៃ​ក្រុម​ទី​១​របស់​លោក​។
លោក Villas-Boas បាន​និយាយ​ថា ការ​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Man City គួរ​តែ​នាំឲ្យ​មាន​ការ​អាម៉ាស់​ដល់​ក្រុម​កីឡាករ ដែល​ស្ថិត​ក្នុង​អារម្មណ៍​យ៉ាង​ខក​ចិត្ត​។
ភាព​អាម៉ាស់​ផ្សេងៗ​នៅឯ​កីឡដ្ឋាន Etihad ត្រូវ​បាន​បង្ហាញ​អារម្មណ៍​ដោយ​លោក Daniel Levy ដែល​ជា​ប្រធាន​ក្លិប និង​ម្ចាស់​ក្លិប​លោក Joe Lewis ដែល​ទើប​តែ​ខឹងសម្បា​ក្រោយពី​បរាជ័យ ៣-០ ក្នុង​ផ្ទះ​ខ្លួនឯង​ក្រោម​ស្នាដៃ​របស់​ក្រុម West Ham United កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា​៕ IS

No comments:

Post a Comment