ក្រោយ
ពីអង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការលើករណីពុករលួយមួយ
ចំនួន ហើយក្រោយមក បានធ្វើយុទ្ធនាការនៅតាមឃុំសង្កាត់
ដើម្បីលុបបំបាត់ការយកលុយក្រៅផ្លូវការនោះ ភាពអសកម្មនេះ
ក៏បានថមថយច្រើនគួរអោយកត់សំគាល់។ ប៉ុន្តែ
ក៏នៅតែមានករណីដែលមន្ត្រីឆ្លៀតឱកាសដដែល។
មន្ត្រីខ្លះមិនបានបង្គាប់អោយពលរដ្ឋបង់ថ្លែក៏ពិតមែន
ប៉ុន្តែពួកគេក៏មិនបដិសេធដែរ
ប្រសិនបើពលរដ្ឋចង់ផ្តល់ប្រាក់សគុណខ្លះនោះ។
វត្តមាននៃការផ្តល់ប្រាក់សគុណនេះហើយ ដែលពិបាកអោយគេវាយតម្លៃថា អំពើពុករលួយត្រូវបានលុបបំបាត់នោះ។

ពលរដ្ឋមួយចំនួនបានសាទរ និងបានអះអាងថា
ពួកគេមិនបានចំណាយប្រាក់ក្រៅផ្លូវការ ទៅអោយមន្ត្រីតាមមូលដ្ឋាន
ដូចមុនទៀតឡើយ។ ទន្ទឹមគ្នានេះ ក៏នៅមានពលរដ្ឋមួយចំនួន
ដែលបញ្ជាក់ថាពួកគេនៅបន្តអស់ថវិកាក្រៅផ្លូវការទៅអោយមន្ត្រីឃុំ
សង្កាត់ដដែល។ ប៉ុន្តែ សម្រាប់មនុស្សក្រុមទី២នេះ
រូបភាពនៃការអស់ប្រាក់ក្រៅផ្លូវការនោះ
វាក៏បានប្រែប្រួលប្រសើរខ្លះដែរ។
ប្រែប្រួលពីការបង់ប្រាក់ដោយការទារពីមន្ត្រី
មកនៅត្រឹមការបង់ប្រាក់ដោយចិត្តឯង។ បានន័យថា មនុស្សក្រុមទី២នេះ
ដែលទំនងជាធ្លាប់តែផ្តល់ថវិកាខ្លះអោយមន្ត្រីនោះ
ឬក៏ខ្លាចមន្ត្រីមូលដ្ឋានមិនធ្វើការអោយពួកគេ
ក៏មិនហ៊ានត្រឹមតែនិយាយអរគុណនោះឡើយ ហើយក៏សួរសំណួរគួរសម
ថាតើគេត្រូវផ្តល់ប្រាក់ប៉ុន្មាននោះ។
បើតាមការអះអាងរបស់អ្នកដែលបានចំណាយប្រាក់កាសអោយមន្ត្រីឃុំសង្កាត់
នោះ នៅពេលដែលពួកគេសួរអំពីការចំណាយប្រាក់
ឬក៏ចង់ផ្តល់ប្រាក់សគុណខ្លះ
ដើម្បីគ្រាន់តែចង់អោយមន្ត្រីធ្វើការងារអោយនោះ
មន្ត្រីមួយចំនួនមិនបានឆ្លើយបដិសេធ ឬច្រានចោលប្រាក់សគុណនោះឡើយ
ដោយពួកគេនិយាយថា ស្រេចតែមនោសញ្ចេតនា
ឬស្រេចតែទឹកចិត្តរបស់ពលរដ្ឋដែលចង់អោយ។
អ្នកតាមដានសង្គមសេដ្ឋកិច្ចកម្ពុជាបានអត្ថាធិប្បាយថា ល្គឹកណាមន្ត្រីនៅមិនបដិសេធប្រាក់ក្រៅផ្លូវការពីពលរដ្ឋនោះទេ អំពើអសកម្ម ដែលត្រូវបានគេមើលឃើញដូចជាអំពើពុករលួយនេះ នៅតែកើតមានដដែល។ ហើយវាក៏បង្ហាញអំពីភាពមិនស្មោះត្រង់របស់មន្ត្រី ដែលចង់គេចពីការទទួលខុសត្រូវ ហើយទំលាក់កំហុសទៅលើពលរដ្ឋទៅវិញ។
តាមពិត មន្ត្រីទាំងអស់គួរតែបានយល់ថា នៅពេលដែលពលរដ្ឋចំណាយថវិការក្រៅផ្លូវការនោះ បើទោះក្នុងរូបភាពក៏ដោយ វាបានធ្វើអោយពួកគេមិនសប្បាយចិត្តទាល់តែសោះ។ ពលរដ្ឋត្រូវបង្ខំចិត្តផ្តល់ប្រាក់ក្រៅផ្លូវការខ្លះ ពីព្រោះយោងតាមពិសោធន៍ចំនួន គឺពួកគេមិនចង់អោយឯកសាររបស់ពួកគេ ជាប់គាំងនៅកន្លែងណាមួយនោះឡើយ ឬក៏ត្រូវយឺតយ៉ាវនោះទេ។ ដូច្នេះហើយ ទើបជាទម្លាប់ ប្រជាពលរដ្ឋ តែងតែរំងាប់កំហឹងក្នុងអារម្មណ៍ហើយសុខចិត្តបង្ខំចិត្តបង់ប្រាក់ ខុសច្បាប់ទៅអោយមន្ត្រីថ្នាក់ឃុំសង្កាត់មួយចំនួននោះ។
ប្រាក់កម្រៃបង់ក្រៅផ្លូវការនៅថ្នាក់មូលដ្ឋានអាចមានចំនួន ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារឬ១០០ដុល្លារ និងអាចលើសពីនេះ វាអាស្រ័យទៅលើសេវាដែលប្រជាពលរដ្ឋត្រូវពឹងពាក់មន្រ្តីទាំងនោះ។ ថវិកាក្នុងកម្រិតនេះមិនច្រើនទេសម្រាប់អ្នកមានធនធាន។ ប៉ុន្តែ សម្រាប់គ្រួសារក្រីក្រដែលរកចំណូលរស់មួយថ្ងៃសម្រាប់មួយថ្ងៃនោះ ប្រាក់ទាំងនោះពិតជាមានទំហំច្រើនណាស់។ ពលរដ្ឋក្រីក្រខ្លះ ដែលគ្មានសៀវភៅគ្រួសារ ឬបាត់អត្តសញ្ញាណបណ្ណ ឬបណ្ណសំគាល់ខ្លួនផ្សេងនោះ ពួកគេនៅបន្តគ្មានឯកសារទាំងនេះដដែល ពីព្រោះពួកគេគ្មានប្រាក់បង់អោយមន្ត្រី ដើម្បីធ្វើឯកសារទាំងនោះជាថ្មី។
វាមានស្ថានភាពជាក់ស្តែងចំនួនពីរដែលកំពុងកើតមាន។ អ្នកមានលុយ ពួកគេបានពឹងពាក់មន្ត្រីអោយជួយធ្វើការងារជំនួស ដែលពាក្យសាមញ្ញគេហៅថា រត់ការ។ ត្រង់ចំនុចនេះ មិនមែនមានន័យថា គ្មានការបម្រើសេវាតាមរដ្ឋបាលធម្មតានោះដែរ។ ប៉ុន្តែអ្វីដែលគេបារម្ភនោះ ថាតើ អ្នកក្រីក្រអាចទទួលបានសេវាដ៏មានប្រសិទ្ធភាព ទាន់ចិត្តដោយគ្មានចំណាយប្រាក់ដែរឬទេ? ចុះបើមន្ត្រីគ្រប់គ្នាសុទ្ធតែជាអ្នករត់ការនោះ តើសេវាកម្មរបស់រដ្ឋសម្រាប់ពលរដ្ឋគ្មានប្រាក់នោះ អាចប្រព្រឹត្តិទៅបានដែរឬទេ?
នេះជាសំណួរដែលពិបាកផ្តល់ចម្លើយ ដោយសារតែ វាក៏ពាក់ព័ន្ធនឹងជីរភាពរបស់មន្ត្រីដែរ។ វាគួរតែមានការដោះស្រាយជាកញ្ចប់មួយ។ ទីមួយ រដ្ឋាភិបាលត្រូវធ្វើយ៉ាងណា អាចអោយមន្ត្រីថ្នាក់ឃុំសង្កាត់អាចទទួលប្រាក់ខែសមរម្យមួយ បូករួមជាមួយនឹងរឹងបន្តឹងផ្នែកវិន័យរដ្ឋបាល ចំពោះមន្ត្រីពុករលួយ។
ទី២ ប្រសិនបើ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវចេញពីប្រអប់គណបក្សនយោបាយ គណបក្សនយោបាយនិមួយៗ គួរជ្រើសតាំងមន្ត្រីរបស់ខ្លួនណាដែលមានការអប់រំខ្ពស់ មានឧត្តមគតិ និងមនសិការខ្ពស់ដែលប្តេជ្ញាធ្វើការងារដើម្បីប្រទេសជាតិ និងចុងក្រោយ គណបក្សក៏គួរតែលើកទឹកចិត្តដល់មន្ត្រីរបស់ខ្លួនដែលមានទ្រព្យ សម្បត្តិ ហើយចង់ធ្វើការងារបម្រើពលរដ្ឋ និងប្រទេសជាតិនៅថ្នាក់មូលដ្ឋាននោះ។
ការរើសបានមន្ត្រីអ្នកមានជីរភាពសមរម្យ ហើយមានមនសិការទៀតនោះ នៅពេលនោះ គេនឹងអាចលុបបំបាត់អំពើពុករលួយ ឬវប្បធម៌អាក្រក់មួយចំនួន ដូចជា ថ្លៃសគុណ ប្រាក់ទឹកតែ ឬប្រាក់ទឹកចិត្ត តាមរយៈការយកសេវាក្រៅផ្លូវការ ពីពលរដ្ឋនោះ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ

No comments:
Post a Comment