Tuesday, November 5, 2013

តើអ្នកដឹង​ទេថា​ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ​មាន​ព្រះច័ន្ទ​ប៉ុន្មាន?​

  v_0083តើអ្នកដឹងទេថា មានព្រះច័ន្ទប៉ុន្មាន នៅក្នុងប្រព័ន្ធព្រះអាទិត្យ ? ចូរអ្នកកុំបារម្ភអី ប្រសិនបើអ្នកមិនអាច នឹកឃើញ ក៏ប៉ុន្តែ អ្នកគួរតែព្យាយាម ទស្សន៍ទាយ លេងៗទៅមើល ដើម្បីជាការកំសាន្ត របស់អ្នក។
ដើម្បីកុំឲ្យអ្នកមាន មន្ទិលសង្ស័យយូរ ក្រុមអ្នកវិទ្យាសាស្រ្ត នឹងប្រាប់អ្នកថា នៅក្នុងប្រព័ន្ធព្រះអាទិត្យ យើងនេះមានព្រះច័ន្ទដល់ទៅ ១៧៨ ឯណោះ ដែលនៅក្នុងនោះ រួមមាន ព្រះច័ន្ទ៥ របស់ភពភ្លុយតុង ដែលត្រូវបានបំលែងខ្លួន ទៅជាភពតែលតោលមួយចំនួន។
ដោយឡែក កាលពីសប្តាហ៍មុន ក្រុមអាកាសយានិក បានធ្វើសេចក្តីប្រកាសថា ការធ្វើការពិនិត្យ ទៅលើរូបភាព និងទិន្នន័យ ដែលមានស្រាប់ របស់កែវយឺត លំហអាកាស Hubble បានបង្ហាញឲ្យឃើញថា មានព្រះច័ន្ទថ្មីមួយទៀត នៅក្នុងគោចរ របស់ភពណិបទូន ដែលបាននាំឲ្យភព ពណ៌បៃតងខៀវនេះ មានព្រះច័ន្ទ សរុបចំនួន ១៤។ ជាមួយគ្នានេះដែរ ព្រះច័ន្ទទាំងអស់ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ត្រូវបានមើលឃើញ ដោយកែវយឺតដំបូងគេបង្អស់ ដោយលោក Galileo ។
ទោះបីជាយ៉ាងណាក្តី ភពព្រះពុធ និងភពសុក្រ និងភពដទៃទៀត ដែលស្ថិតនៅក្នុងចន្លោះ រវាងភពផែនដី និងភពព្រះអាទិត្យ មិនមានព្រះច័ន្ទឡើយ ដោយសារតែគោចរ នៃចន្លោះនោះមានលក្ខណៈ តូចចង្អៀត សម្រាប់ការកកើតរបស់ព្រះច័ន្ទ៕
ផ្តល់សិទ្ធិដោយ Lookingtoday.com

No comments:

Post a Comment