កំពត: នារី
ម្នាក់ ត្រូវបានប្អូនស្រី និងមិត្តភក្តិជួយសង្គ្រោះ
រួចផុតពីការបាត់បង់ជីវិត បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាត លើកទីពីរ
ក្រោយនារីរូបនោះ ដោះសេរ៉ូម រួចរត់ចេញពីមន្ទីរពេទ្យ
ហើយលោតចូលទៅក្នុងទឹកព្រែកកំពង់បាយ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងអ្នកជិតខាង និងអ្នកដំណើរនេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ជាង ១២ ថ្ងៃត្រង់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។
នារីដែលប៉ងសម្លាប់ខ្លួន ឈ្មោះ ស្រី ម៉ៅ អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល នាភូមិកំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត ជានារីបម្រើសេវាក្នុងហាងខារ៉ាអូខេមួយ នៅក្រុងកំពត។
ក្នុងលក្ខណៈស្ទាក់ស្ទើរ ប្អូនស្រីរបស់នារីរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោងប្រហែល ១១ ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ខ្លួនបានប្រទះឃើញបងស្រីក្អួតចង្អុរ ក្នុងបន្ទប់។ លុះចូលទៅជិតស្រាប់តែធុំក្លិនថ្នាំ ទើបសង្ស័យថា បងស្រីលេបថ្នាំសម្លាប់ខ្លួន ព្រោះមួយរយៈចុងក្រោយនេះ បុរសជាសង្សាររបស់គាត់ បានសុំបែកផ្លូវគ្នា។
ក្នុងស្ថានភាពបែបនោះ ខ្លួនបានហៅអ្នកជិតខាងជួយនាំមកកាន់ មន្ទីរពេទ្យជាបន្ទាន់។ បន្ទាប់ពីគ្រូពេទ្យព្យួរសេរ៉ូម និងបានធូរស្បើយឡើងវិញ នៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ ស្រាប់តែបងស្រីរបស់ខ្លួន លួចដោះសេរ៉ូម រួចរត់សំដៅមកព្រែក ហើយលោតចុះទៅក្នុងទឹក ទើបខ្លួន និងអ្នកជិតខាង ដែលបានជួយនាំមកកាន់មន្ទីរពេទ្យនោះ រត់តាមក្រោយលោតចុះស្រង់ឡើងគោកវិញ។
ពាក់ព័ន្ធនឹងរឿងរ៉ាវបងស្រីរបស់ខ្លួន ប្អូនស្រីនារីរងគ្រោះរៀបរាប់ពីដំណើររឿងថា ដើមឡើយ បងស្រីរបស់ខ្លួន រស់នៅជាមួយនគរបាលម្នាក់ មានលក្ខណៈដូចប្តីប្រពន្ធ តែមិនមានកូនទេ។ បន្ទាប់ពីបែកគ្នា ជាមួយនគរបាលរូបនោះ បងស្រីរបស់ខ្លួន បានជួបនឹងបុរសម្នាក់ទៀត ទំនាក់ទំនងជាសង្សារ។ ប៉ុន្តែក្រោយពីដឹងថា បងស្រីរបស់ខ្លួនធ្លាប់រស់នៅដូចប្តីប្រពន្ធជាមួយគេ សង្សារក្រោយនេះ ក៏បានសុំបែកផ្លូវគ្នា ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ ដោយមិនព្រមស្តាប់ហេតុផលដែលបងស្រីរបស់ខ្លួន បកស្រាយសោះឡើយ។
ស្ត្រីរូបនោះ បន្តថា ព្រោះតែជួបបញ្ហាបែបនេះ ហើយទើបបងស្រីរបស់ខ្លួនខូចចិត្ត រហូតប៉ុនប៉ងសម្លាប់ខ្លួន នាំឱ្យភ្ញាក់ផ្អើលដល់គេឯងគ្រប់គ្នានោះ៕
ប្រភពពី CEN

នារីម្នាក់តូចចិត្តព្រោះរឿងស្នេហាប៉ុនប៉ងសម្លាប់ខ្លួនពីរលើកតែមិនសម្រេច
មនុស្សម្នាក់រាប់សិបនាក់ កំពុងចោមរោមមើល នារីម្នាក់មានរឿងស្នេហាមិនសមបំណង ហើយប៉ុនប៉ងលោកទឹកសម្លាប់ខ្លួន
ប្រភពពី CEN
No comments:
Post a Comment