ពូល A
Shakhtar Donetsk (អ៊ុយក្រែន) v Bayer Leverkusen (អាល្លឺម៉ង់)
ក្រុមទាំងពីរសុទ្ធសឹងបានរងបរាជ័យក្នុងការប្រកួតលីកដូចគ្នា កាលពីចុងសប្តាហ៍ ខណៈដែលការរងបរាជ័យ ២-០ នៅលើទឹកដីក្រុម Volyn Lutsk គឺជាការបរាជ័យជាលើកទី៣ជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Mircea Lucescu ហើយ Leverkusen បានរងការអាម៉ាស់ដោយការបរាជ័យ ១-០ ក្រោមស្នាដៃក្រុមបាតតារាង Eintracht Braunschweig ដើម្បីដេញតាមពីក្រោយ Bayern Munich ចំនួន៤ពិន្ទុ។ ខ្សែបម្រើ Lars Bender របស់ Leverkusen ដែលទើបតែបន្តកិច្ចសន្យាកាលពីពាក់កណ្តាលសប្តាហ៍នោះ ទើបតែបានទទួលការពិន័យកាតក្រហមមួយ ខណៈដែល Stefan Kiessling, Sidney Sam និង Heung-Min Son សុទ្ធសឹងអវត្តមានក្នុងការប្រកួតនេះ។
Real Sociedad (អេស្ប៉ាញ) v Man United (អង់គ្លេស)
Man United អាចឈ្នះកៅអីក្នុងវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ ប្រសិនបើទទួលជ័យជម្នះក្នុងប្រទេសអេស្ប៉ាញ ក្រោយពីការទទួលជ័យជម្នះ ១-០ ក្នុងផ្ទះខ្លួនឯងលើក្រុម Sociedad ដែលកំពុងតែលេងក្នុងយុទ្ធនាការនេះជាលើកទី១ក្នុងរយៈពេល១០ ឆ្នាំ ក្នុងទីក្រុង Manchester បានធ្វើឲ្យពួកគេឈរនៅលើកំពូលតារាងដោយមាន៧ពិន្ទុពីបីប្រកួត។
ប៉ុន្តែ ក្រុមរបស់លោក David Moyes កំពុងតែជួបភាពស្រពេចស្រពិលជុំវិញភាពរឹងមាំរបស់កីឡាករ Jonny Evans, Rafael da Silva និង Tom Cleverley ដែលត្រូវបានប្តូរចេញក្នុងតង់ទី១ក្នុងពេលពួកគេទទួលជ័យជម្នះ ៣-១ កាលពីថ្ងៃសៅរ៍នៅលើទឹកដីរបស់ក្រុម Fulham។
ពូល B
Juventus (អ៊ីតាលី) v Real Madrid (អេស្ប៉ាញ)
Real Madrid មាន៩ពិន្ទុពេញពីបីប្រកួត ក្រោយពីការស៊ុតបាល់បញ្ចូលទីពីរគ្រាប់របស់ Cristiano Ronaldo បានជួយឲ្យពួកគេទទួលជ័យជម្នះ ២-១ លើក្រុម Juventus កាលពីជើងទី១ ហើយពួកគេត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងទីក្រុងទុយរីន ដើម្បីឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមម្ចាស់ជើងឯក៩ សម័យកាល បានស៊ុតបាល់បញ្ចូលទីក្នុងរាល់ការប្រកួតក្រៅទឹកដីនៃក្របខ័ណ្ឌ Champions League ទាំង១៩លើកចុងក្រោយរបស់ពួកគេ និងបានបរាជ័យត្រឹមតែ៤លើកប៉ុណ្ណោះ ប៉ុន្តែ ក្រុម Juventus បានទទួលជ័យជម្នះ៥លើកចុងក្រោយក្នុងពេលពួកគេជួបគ្នាក្នុង ទីក្រុងទុយរីន។
Copenhagen (ដាណឺម៉ាក) v Galatasaray (តួកគី)
Galatasaray បានទទួលជ័យជម្នះជាលើកទី១ក្នុងលទ្ធផល ៣-១ ក្នុងទីក្រុង Istanbul ដើម្បីធ្វើឲ្យពួកគេឈរក្នុងចំណាត់ថ្នាក់លេខ២លើតារាង ដោយដេញតាមពីក្រោយ Real Madrid ចំនួន៥ពិន្ទុ ប៉ុន្តែ ពួកគេនាំមុខពីរពិន្ទុលើក្រុម Juventus និង៣ពិន្ទុលើក្រុម Copenhagen។
Copenhagen របស់ដាណឺម៉ាក បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹង Juventus និងបានបរាជ័យ ៤-០ នៅលើទឹកដីក្រុម Real Madrid ខណៈដែល Galatasaray ខណៈដែល Galatasaray បានស្រោចស្រង់ពីការបរាជ័យនៅថ្ងៃបើកឆាកក្នុងលទ្ធផល ៦-១ ក្រោមស្នាដៃក្រុមយក្សអេស្ប៉ាញមួយនេះ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹង Juventus ក្នុងការប្រកួតជាលើកទី១របស់លោក Roberto Mancini ក្នុងនាមជាគ្រូបង្វឹក។
ពូល C
Paris Saint Germain (បារាំង) v Anderlecht (បែលហ្ស៊ិក)
ក្រុមជើងឯករបស់បារាំងអាចឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយជា លើកទី ២ជាប់ៗគ្នា ប្រសិនបើពួកគេទទួលជ័យជម្នះលើ Anderlecht ដែលជាក្រុមពួកគេបានបំបាក់ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតជើងទី១របស់ពួកគេ កាលពីរយៈពេលពីរសប្តាហ៍កន្លងទៅ ដើម្បីកត់ត្រាជ័យជម្នះចំនួនបីលើកដ៏គួរឲ្យចាប់អារម្មណ៍ពីការ ប្រកួតទាំងបីលើកក្នុងពូលមួយនេះ។
Olympiakos (ក្រិក) v Benfica (ព័រទុយហ្កាល់)
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតនេះគឺថា ក្រុមទាំងពីរមានបួនពិន្ទុដូចគ្នា ហើយក្រុម Anderlecht មានសូន្យពិន្ទុ។ ពួកគេនឹងប្រជែងគ្នាដើម្បីតំណែងលេខ២ និងកៅអីឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ ឬក៏ចំណាត់ថ្នាក់លេខ៣ដែលធ្វើឲ្យពួកគេឈ្នះកៅអីមួយទៅលេង ក្នុងក្របខ័ណ្ឌ Europa League ដែលជាយុទ្ធនាការមួយនេះដែលក្រុមរបស់ព័រទុយហ្គាល់បានឈានទៅវគ្គ ផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ដោយពេលនោះពួកគេបានបរាជ័យក្រោមស្នាដៃក្រុម Chelsea។
ពូល D
Manchester City (អង់គ្លេស) v CSKA Moscow (រុស្ស៊ី)
Man City បានកត់ត្រាជ័យជម្នះដ៏រីករាយនៅលើទឹកដីរបស់រុស្ស៊ីកាលពីរយៈពេលពីរ សប្តាហ៍កន្លងទៅក្នុងការប្រកួតមួយដែលត្រូវបានគ្របដណ្តប់ ដោយភាពចម្រូងចម្រាសនៃការរើសអើងជាតិសាសន៍។
ប៉ុន្តែ ពួកគេហាក់កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងមុតស្រួចក្រោយពីការ ទទួលជ័យជម្នះយ៉ាងចាស់ដៃក្នុងលទ្ធផល ៧-០ លើក្រុម Norwich កាលពីថ្ងៃសៅរ៍ ដែលជាជ័យជម្នះដ៏ធំបំផុតរបស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌកំពូល បើគិតចាប់តាំងពីឆ្នាំ១៩៦៨។
ការទទួលជ័យជម្នះលើក្រុមរុស្ស៊ីមួយនេះ នឹងធ្វើឲ្យពួកគេឈ្នះកៅអីឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយជាលើក ទី១ ក្រោយពីជួបការខកចិត្តចំនួនពីរលើកក្រោមការដឹកនាំរបស់ លោក Roberto Mancini។
Viktoria Pilsen (ឆែក) v Bayern Munich (អាល្លឺម៉ង់)
ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ កំពុងតែមានភាពខ្លាំងដូច PSG ដែរ ខណៈដែលការទទួលជ័យជម្នះក្នុងលទ្ធផល ២-១ របស់ពួកគេលើក្រុម Hoffenheim កាលពីថ្ងៃសៅរ៍បានធ្វើឲ្យពួកគេតាមស្មើកំណត់ត្រាក្នុងក្របខ័ណ្ឌ Bundesliga សម្រាប់ការមិនស្គាល់ចាញ់សោះរហូតដល់ទៅ៣៦ប្រកួត។
កំណត់ត្រាមិនស្គាល់ចាញ់នេះ ត្រូវបានធ្វើសម្រេចដោយក្រុម Hamburg ក្នុងចន្លោះខែមករា ឆ្នាំ១៩៨២ និងខែមករា ឆ្នាំ១៩៨៣។ ការទទួលជ័យជម្នះនៅថ្ងៃអង្គារនេះស្របពេល CSKA មិនអាចទទួលជ័យជម្នះនៅលើទឹកដី Man City នឹងធ្វើឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកមួយឈានទៅវគ្គ១៦ក្រុម ចុងក្រោយ។
ប៉ុន្តែ ទោះបីជាយ៉ាងណា Bayern កំពុងតែស្ថិតយ៉ាងប្រកៀកទៅកាន់កំណត់ត្រានៃការទទួលជ័យជម្នះនៅ ក្រៅទឹកដីជាប់ៗគ្នារបស់ពួកគេក្នុងយុទ្ធនាការនេះ ខណៈដែលការទទួលជ័យជម្នះនៅរាត្រីនេះ នឹងក្លាយជាលើកទី៥ជាប់ៗគ្នារបស់ពួកគេ។
រាល់ការប្រកួតទាំងអស់នឹងចាប់ផ្តើមដំណើរនៅវេលាម៉ោង២:៤៥ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕ IS By Phnom Penh Pos
No comments:
Post a Comment