Friday, November 1, 2013

កងទ័ព​ កុងហ្គោ ចូល​កាន់​កាប់​ទីតាំង​រឹងមាំ​ចុង​ក្រោយ​របស់​ឧទ្ទាម ​M23

131101_19d
កង​ទ័ព​របស់​សាធារណរដ្ឋ​កុងហ្គោ បាន​ឈរ​ជើង​នៅ​តំបន់​ប៊ូ​ណា​ហ្គាណា។ AFP
ក្រុង​គីន​សាសាៈ ទាហាន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ពី​ ថ្ងៃ​ពុធ​ បាន​ដណ្ដើម​កាន់​កាប់​មូលដ្ឋាន​រឹងមាំ​ចុង​ក្រោយ​នៃ​ក្រុម​ឧទ្ទាម​ M23 នៅ​ក្នុង​តំបន់​ដែល​មាន​បញ្ហា​នៅ​ភាគ​ខាង​កើត​ប្រទេស​ដោយ​បង្កើន​ក្ដី​ សង្ឃឹម​នៃ​ការ​វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​ឡើង​វិញ​។
អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​លោក Lambert Mende បាន​ប្រាប់​ AFP ថា តំបន់​ប៊ូណា​ហ្គា​ណា​ ដែល​ជា​មូលដ្ឋាន​សំខាន់​របស់​ឧទ្ទាម​ស្ថិត​នៅ​តំបន់​ភ្នំ​បៃតង​ខ្ចី​នៅ​ ក្បែរ​ព្រំដែន​នៃ​ប្រទេស​អ៊ូ​ហ្គង់ដា​នោះ​ «​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យើង​ទាំង​ស្រុង​» ​ដោយ​បន្ថែម​ថា ការ​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​ដើម្បី​ទីប្រជុំជន​នេះ​បាន​ចាប់​ផ្ដើម​កាលពី​ ព្រឹក​មិញ​នេះ​។
លោក Mende បាន​ថ្លែង​ថា ក្រុម​ឧទ្ទាម​បាន​រត់​គេច​ចូល​ទៅ​ក្នុង​តំបន់​ភ្នំ​ ឬ​ក៏​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា​ដែល​នៅ​ជិត​ខាង​ បន្ទាប់​ពី​ការ​វាយ​ឲ្យ​ខ្ចាត់​ខ្ចាយ។
មន្ត្រី​បេសកកម្ម​ អ.ស.ប. មួយ​រូប​នៅក្នុង​ប្រទេស​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​កងទ័ព​បាន​គ្រប់​គ្រង​ ទីប្រជុំជន​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៨០​គ.ម.​ ខាង​ជើង​ក្រុង​ហ្គោម៉ា​ ដែល​ជា​រដ្ឋ​ធានី​នៃ​ខេត្ត​គីវូ​ខាង​ជើង​។
កងទ័ព​បាន​និយាយ​ថា កងទ័ព​ និង​រថក្រោះ​បាន​ឡោមព័ទ្ធ​ទីប្រជុំជន​រូតស៊ូរូ​ក្បែរ​នោះ​ កាល​ពី​ថ្ងៃ​អង្គារ ​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយប្រហារ​ កាល​ពី​ថ្ងៃ​ពុធ​។
ការ​ដួល​រលំ​នៃ​មូលដ្ឋាន​ប៊ូណាហ្គាណា​ បាន​កើតឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​លោក Martin Kobler ​ប្រមុខ​បេសកកម្ម​រក្សា​សន្តិភាព​ហៅ​ថា MONUSCO បាន​ប្រកាស​ថា​ការ​រុល​ទៅ​មុខ​របស់​កងទ័ព​បាន​ផ្ដល់​សញ្ញា​នៃ «​ការ​បញ្ចប់​ខាង​យោធា​នៃ​ក្រុម​ M23 យ៉ាង​ជាក់​ស្ដែង​»។
នៅ​រដ្ឋធានី​កាំប៉ាឡា​នៃ​ប្រទេស​អ៊ូ​ ហ្គង់ដា​ក្រុម​តំណាង​ពី​ភាគី​ទាំង​ពីរ​បាន​សម្ដែង​សុទិដ្ឋិនិយម​ការពារ​ សម្រាប់​ការ​វិវឌ្ឍ​កិច្ចចរចា៕ PN   By Phnom Penh Post

No comments:

Post a Comment