Thursday, October 31, 2013

សមត្ថកិច្ច ចុះបង្ក្រាបទីតាំង ជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្ស ប្រុស ស្រី ២៩នាក់

Pheak-0512ផ្តល់សិទ្ធិដោយ DAP-NEWS
ភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយ អង្គការ IGM ចុះបង្ក្រាប ទីតាំងជួញដូរផ្លូវភេទ ដ៏ធំ២កន្លែង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន និងបន្តមកខណ្ឌដូនពេញ កាលពីវេលាម៉ោង ២០នឹង៤០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។
ប្រភពព័ត័មានពី សមត្ថកិច្ចដែលចុះបង្ក្រាបកន្លែង រកស៊ីផ្លូវភេទ ខាងលើនេះ បានឲ្យដឹងថា ទីតាំងទី១ ស្ថិតនៅក្នុងហាងម៉ាស្សា តាមបណ្តោយផ្លូវសុធារស ទល់មុខខារ៉ាអូខេ X2 ក្នុងទន្លេបាសាក់ ខណ្ឌចំការមន ដោយសមត្ថកិច្ច ឃាត់ខ្លួនបាននារីបម្រើ ផ្លូវភេទចំនួន១១នាក់ សុទ្ធសឹងជាជនជាតិវៀតណាម ហើយក៏បានឃាត់ខ្លួន បុរសបាន៥នាក់ផងដែរ ដែលមករកផ្លូវភេទ ។
ចំណែកទីតាំងទី២ ស្ថិតនៅចំណុច ផ្ទះលេខ ១៤៨ ផ្លូវលេខ ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងឃាត់ខ្លួននារី រូបស្រស់ក្មេងចំនួន១០នាក់ និងបុរស៣នាក់ទៀត ។ ប្រភពដដែរបានបន្តមុននឹងឈានដល់ការចុះឆែកឆេរ ទីតាំង២ខាងលើនេះ ដោយយោងទៅ តាមពាក្យបណ្តឹងរបស់ភ្ញៀវ ដែលចូលទៅម៉ាស្សា បានប្តឹងទៅអង្គការ IGM សុំឲ្យចុះមកជួយសង្គ្រោះនារីដែលត្រូវគេបង្ខំ ឲ្យមកបម្រើកការផ្លូវភេទ នៅក្នុងហាងខាងលើ ។
ក្រោយពីអង្គការទទួលបានដំណឹងភ្លាមៗ នោះ ភាគីអង្គការបានសហការ ជាមួយសមត្ថកិច្ចចម្រុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដែលដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូលរាជធានីភ្នំពេញ ចុះឆែកឆេរក្នុងហាងម៉ាស្សា ខាងលើទើបបានឃើញ ជាក់ស្តែងថា ពិតជាមានការជួញដូរផ្លូវភេទ ប្រាកដមែន ដូច្នេះសមត្ថកិច្ចសម្រេចកសាងសំណុំរឿងឃាត់ខ្លួនពួកគេយកទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរផ្លូវភេទ។ ជុំវិញការឃាត់ខ្លួនពួកគេខាងលើនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជក់ថា នឹងមានចំណាត់ការយ៉ាងណានៅឡើយទេ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment