Go Eun Nim (ហ្គោ​អ៊ុន​នីម) គ្រាន់​តែ​ជា​ឈ្មោះ​​ក្នុង​រឿង​ “ស្នេហ៍​អូន​លើស​ ១០០០​ ដង​”​ដែល​បញ្ចាំង​​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​តែ​ប៉ុណ្ណោះ​ សម្រាប់​ឈ្មោះ​ពិត​ប្រាកដ​វិញ​គឺ​ Lee Soo Kyung ឬ Yi Su Gyeong។ Lee Soo Kyung មិន​ត្រឹម​តែ​មាន​អាជីព​ជា​តារា​សម្ដែង​ទេ តែ​នាង​ក៏​ជា​តារា​ម៉ូដែល​មួយ​រូប​ដ៏​ល្បី​ផង​ដែរ។
ប្រវត្តិ​រូបសង្ខេប

ឈ្មោះទី​កន្លែង​កំណើតថ្ងៃ​ខែ​ឆ្នាំ​កំណើកម្ពស់ប្រភេទ​ឈាម
Lee Soo Kyung
ឬ Yi Su Gyeong
កូរ៉េ​ខាង​ត្បូង
១៨ មិនា ១៩៨២
១៧០​សង់ទីម៉ែត្រ
ក្រុម A
តារា​វ័យ​២៩​ឆ្នាំ​ រូប​នេះ​បាន​ទទួល​ការ​អប់រំ​ពី​សាកលវិទ្យាល័យ​ Dongduk Women ដែល​ជា​សាកលវិទ្យាល័យ​ឯកជន​សម្រាប់​នារី​តែ​ប៉ុណ្ណោះ។ សម្រាប់​ពេល​ទំនេរ​ Lee Soo Kyung ចូលចិត្ត​ចម្អិន​អាហារ​ និង​ មើល​ភាពយន្ត​កម្សត់។
Lee Soo Kyung ធ្លាប់​បាន​សម្ដែង​រឿង​ជាច្រើន ​​ទាំង​​ប្រភេទ​រឿង​ភាគ​ទូរទស្សន៍​ និង​ ​ភាព​យន្ត​ខ្នាត​ធំ។​ ចំពោះ​ខ្សែ​ភាព​យន្ត​ដែល​ធ្វើ​ឲ្យ​នាង​​ទទួល​បាន​ពាន​គឺ​​មាន​ពីរ​រឿង​ប៉ុណ្ណោះ​គឺ​រឿង​ Dae Mul ដែល​ចេញ​ផ្សាយ​​ឆ្នាំ​​២០១០​ តាម​រយៈ​ស្ថានីយ​ទូរទស្សន៍ SBS និង​ រឿង​ Loving You a Thousand Times “ស្នេហ៍​អូន​លើស​ ១០០០​ ដង” ដែល​ចេញ​ផ្សាយ​ពី​ SBS ដែរ ហើយ​រឿង​នេះ​ក៏កំពុង​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​បាយ័ន​រៀង​រាល់​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍។
រឿង​ភាគ​ទូរទស្សន៍​ដែល​បាន​សម្ដែង
-​ Dae Mul (ទូរទស្សន៍​ SBS ឆ្នាំ​ ២០១០)
-​ Call of the Country (ទូរទស្សន៍​ KBS2 ឆ្នាំ​ ២០១០)
-​ Loving You a Thousand Times (ទូរទស្សន៍​ SBS ឆ្នាំ​ ២០០៩)
-​ Telecinema Triangle Love (ទូរទស្សន៍​ SBS ឆ្នាំ​ ២០០៩)
-​ The Lawyers of The Great Republic Korea (ទូរទស្សន៍​ MBC ឆ្នាំ​ ២០០៨)
-​ Golden Era of Daughter in Law (ទូរទស្សន៍​ KBS2 ឆ្នាំ​ ២០០៨)
-​ Soulmate (ទូរទស្សន៍​ MBC ឆ្នាំ​ ២០០៦)
-​ Dear Heaven (ទូរទស្សន៍​ SBS ឆ្នាំ​ ២០០៥)
-​ You’ll Find Out (ទូរទស្សន៍​ KBS ឆ្នាំ​ ២០០៤)
ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ដែល​បាន​សម្ដែង
-​ Romantic Island (ឆ្នាំ​ ២០០៨)
-​ Rainbow Eyes (ឆ្នាំ​ ២០០៧)
-​ The War of Flower (ឆ្នាំ​ ២០០៦)
-​ Wet Dream 2 (ឆ្នាំ​ ២០០៤)
ប្រែ​សម្រួល៖ ទូច សុភាត់