Sunday, July 7, 2013
តារាជើងថ្មីបង្ហោះរូបសិចស៊ីបញ្ចេញដើមទ្រូង ញាក់សាច់ពួកប្រុសៗ
ភ្នំពេញៈ តារាចម្រៀងសាច់សដើមទ្រូងណែន ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃីត សំម៉ាលីស បានបង្ហោះរូបភាពសិចស៊ីបញ្ចេញគល់សុដន់ គួរឲ្យញាក់សាច់ ជាច្រើនសន្លឹកនៅលើ Account Facebook របស់នាង ដោយមិនខ្វល់ពីការរិះគន់ ។
ការស្លៀកពាក់ដ៏សិចស៊ីបញ្ចេញដើមទ្រូងបង្ហោះនៅលើបណ្តាញសង្គមហ្វេ សប៊ុក របស់កញ្ញា ឃីត សុម៉ាលីស នាពេលនេះ ត្រូវបានមហាជនមួយ ចំនួនរិះគន់យ៉ាងចាស់ដៃ ចំពោះនាងថា ក្នុងនាមជាអ្នកសល្បៈខ្មែរមួយរូប នាងមិនគួរស្លៀកពាក់សិចស៊ីបញ្ចេញដើម ទ្រូងស្ទើរចេញ ចុងសុដន់បែបនេះ ទេ ព្រោះនាងជានារីខ្មែរ ។
ចំពោះការបង្ហោះរូបភាពបញ្ចេញគល់សុដន់ សិចស៊ីបែបនេះ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម Diamond Music ឃីត សំម៉ាលីស ត្រូវបានទស្សនិកជន ក៏ដូចជាអ្នកតាម ដានសង្គមសិល្បៈមើលឃើញថា នាងកំពុងតែដើរតាមគន្លងតារាសម្តែងរៀមច្បងមួយ ចំនួន ដើម្បីទាញរកប្រជាប្រិយភាពនៅក្នុងពិភពសិល្បៈ និងធ្វើឲ្យគេបានស្គាល់នាង ឆាប់រហ័ស ។
កន្លងមកអ្នកដែលនិយមប្រើប្រាស់សង្គមហ្វេសប៊ុក តែងតែឃើញតារាចម្រៀង សាច់សដើមទ្រូងធំទ្រលុកទ្រលន់រូបនេះ បង្ហោះរូបភាពដ៏សិចស៊ីរបស់នាងច្រើនសន្លឹក ជាបន្តបន្ទាប់នៅលើ Account Facebook របស់នាង ។ ហើយរូបភាពទាំងនោះត្រូវបាន អ្នកនិយមហ្វេសប៊ុកចែកចាយតៗគ្នាព្រោងព្រាត ព្រោះតែរូបភាពរបស់នាងភាគច្រើន គឺ សុទ្ធតែសិចស៊ីគួរឲ្យក្នាញ់ ។
បើទោះបីជាមានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គម ចំពោះការបង្ហាញ ដើមទ្រូងសិចស៊ីយ៉ាងនេះក្តី គេមិនទាន់ដឹងថា ស្រីស្រស់ ឃីត សំម៉ាលីស អាចរាងចាល ចំពោះការស្លៀកពាក់បង្ហាញភាពសិចស៊ីរបស់នាងយ៉ាងណានោះទេ ។ ខណៈដែល តារាដទៃទៀតជាច្រើនដួង ក៏តែងតែទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនរួច មកហើយដែរ ។
ដោយសាតែមិនអាចទាក់ទងទៅបាន ABC nonstop រង់ចាំការបកស្រាយពី កញ្ញាគ្រប់ពេលវេលានឹងដោយរីករាយ ។វិរៈ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment