Sunday, July 7, 2013
ស្លាប់០៦នាក់ របួសធ្ងន់ស្រាល១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៧ កក្កដា នៅទូទាំងប្រទេស
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅទូទាំងប្រទេស ១១លើក (យប់ ០៣ លើក), មានមនុស្សស្លាប់ ០៦នាក់ និង មានមនុស្ស រងរបួសស្រាល ០៦នាក់(ស្រី ០៥នាក់) , របួសធ្ងន់ ០៨នាក់ (ប្រុស០៦នាក់ ) ។
ប្រភពដដែលបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង១១លើក បានបង្កឲ្យខូច ខាត យានយន្តសរុប ២៣គ្រឿង ក្នុងនោះម៉ូតូ ១១គ្រឿង , រថយន្តធុនតូច ០៧គ្រឿង, រថយន្តធុនធំ ០៣គ្រឿង, យាន ផ្សេងៗ ០២លើក និងថ្មើរជើង ម្នាក់។
បើតាមប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុ បណ្តាលមកពីល្បឿន ០៦លើក, មិនគោរពសិទ្ធិ ០១លើក ,ស្រវឹង ០២ លើក, មិនប្រកាន់ស្តាំ ០៣លើក និងយានផ្សេងៗ ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១១ នាក់ (យប់ ០២នាក់)។
គួរបញ្ជាក់ថា ចំពោះរថយន្តដែលទទួលរងការផាកពិន័យ នៅអង្គភាព នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានចំនួន ៥៧គ្រឿង គឺរថយន្តទេសចរណ៍ គ្រួសារ០១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៥គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៨ គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ២៣គ្រឿង។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យ រួចរាល់ នៅស្នងការដ្ឋាននគរបាល ខេត្ត-ក្រុង ៣៤គ្រឿង និងនាយកដ្ឋាន សណ្តាប់ធ្នាប់ ២៣គ្រឿង ៕ សំណាង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment