ខ្សែជីវិត ពេជ្រ សោភា ល្មមជាគំរូបាន! Trackback
ជារឿយៗ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មរស្មី ហង្សមាស តែងរំលឹកពីប្រវត្តិអតីតកាលដ៏ជូរចត់របស់ខ្លួនរាល់ពេលមានការសាកសួរ។ ពេលនេះក៏ដូចគ្នា កញ្ញា បានបើកកកាយជាថ្មីថា ជាផ្នែកមួយនៃការរកប្រាក់ផ្គត់ផ្គង់គ្រួសារដ៏អត្តខាត់មួយ កញ្ញា ដែលកាលណោះនៅជាកុមារីនៅឡើយ ត្រូវប្រឹងប្រែងយ៉ាងត្រដាបត្រដួសជាមួយមុខរបរតូចតាចមួយចំនួនជាមួយម្តាយ មុនក្លាយជាអ្នកសិល្បៈមានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃ។
ការងារដែលកញ្ញា ពេជ្រ សោភា ធ្លាប់ពឹងផ្អែកមុនចូលសិល្បៈមាន ទី១ ជាអ្នកលក់អំពៅសាង ទី២ ជាអ្នកលក់ពងទានៅតាមសួន ទី៣ ជាអ្នកលក់ខ្ចៅ និងទី៤ គឺជាអ្នកលក់ត្រកួន ដែលការងារទាំងនេះ កញ្ញា បានធ្វើតាំងពីកញ្ញា ទើបឡើងមករាជធានី និងមានអាយុ ៩ឆ្នាំម្ល៉េះ។ លុះបន្តដល់អាយុ ១៣ ឆ្នាំកញ្ញា ក៏ធ្លាប់ជាអ្នកលក់ម្ជូរផងដែរ។
យ៉ាងណា កញ្ញានៅមានជីវិតតស៊ូច្រើនទៀតជាមួយអ្នកមានគុណ មុនល្បីឈ្មោះដូចសព្វថ្ងៃ។
វដ្ដជីវិត
ថ្វីត្បិតកើតនៅក្នុងសង្កាត់បឹងសាឡាងក៏ពិត ប៉ុន្តែកញ្ញាពេជ្រ សោភាបានទៅរស់នៅជាមួយឪពុកម្ដាយរបស់នាងនៅឯស្រុកកំណើតខាងម្ដាយ ក្នុងខេត្តព្រៃវែង តាំងពីតូចក្រូចឆ្មា ។ នៅពេលមានអាយុ៦ឆ្នាំ ក្រុមគ្រួសាររបស់កញ្ញា បានវិលមករស់នៅក្នុងរាជធានីភ្នំពេញវិញ។ កាលណោះផ្ទះរបស់នាង គឺស្ថិតក្នុង ភូមិសំបុកចាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅលើដីរាជធានីនេះ កញ្ញា និងឪពុកម្ដាយបានប្រឹងននះននៀលយ៉ាងច្រើនជាមួយការងារកំប៉ិកកំប៉ុកមួយចំនួន ដោយសុំត្រឹមតែមួយរួចខ្លួនមួយថ្ងៃៗប៉ុណ្ណោះ មិនដែលរំពឹងឡើយដល់ការរើបម្រះពីភាពក្រីក្រ។
សេដ្ឋកិច្ចគ្រួសាររបស់កញ្ញានៅពេលនោះ គឺពិបាកហៅលែងលឺ ដែលមានពេលខ្លះ កញ្ញា មិនមានបាយហូបគ្រប់គ្រាន់នោះទេ។ ចំណែកផ្ទះរបស់កញ្ញាវិញ ពេលភ្លៀងមកម្ដងៗមិនមានកន្លែងដេកពួននោះឡើយ ព្រោះដំបូល និងជញ្ជាំងមានការធ្លុះធ្លាយច្រើនកន្លែង។
ពលិកម្មអ្នកមានគុណ
អ្នកមានគុណទាំងពីររបស់កញ្ញា ពេជ្រ សោភា គឺឪពុកឈ្មោះ ស៊ួ សាវ៉ាន បច្ចុប្បន្ន មានអាយុ៧៧ឆ្នាំ និង ម្ដាយឈ្មោះ ស៊ួ សុភាព អាយុ៦៧ឆ្នាំ ។ នាទីជាអ្នកបីបាច់កូន លោកទាំងពីរ បានធ្វើពលិកម្មជាច្រើនរាប់មិនអស់ ក្នុងនោះមានទាំងដើរបេះបន្លែផ្សេងៗតាមទីសាធារណៈផ្សំយកទីលក់ លក់ខ្យងខ្ចៅ និងធ្វើជាកម្មករសំណង់ ជាដើម។ កញ្ញា ពេជ្រ សោភា ថ្លែងថា ជាកម្មករសំណង់ ពេលខ្លះឪពុករបស់នាង ដើរមកដល់ផ្ទះវិញ ដួលសន្លប់ទាំងកណ្តាលភ្លៀងទៀតផង ព្រោះតែធ្វើការលើសកំលាំង និងហូបមិនគ្រប់គ្រាន់ ដោយសារជីវភាពខ្វះខាត។ មិនអស់នៅឡើយ ទាំងម្ដាយ និងឪពុករបស់នាង គឺសុទ្ធតែធ្លាប់ធ្លាក់ពីលើចុងអំពិលដូចគ្នា ក្នុងនោះបានធ្វើឲ្យឪពុករបស់នាងពិការដៃម្ខាងរហូតមកដល់បច្ចុប្បន្នផង។
សិល្បៈបានប្រែក្លាយក្រុមគ្រួសារឲ្យមានពន្លឺ
ខ្សែជីវិតដ៏អាប់អួរបស់ក្រុមគ្រួសារកញ្ញា ពេជ្រ សោភា បានរកឃើញពន្លឺនៃសុភមង្គល ក្រោយ កញ្ញា បានប្រឡងជាប់លេខ ១ ក្នុងការប្រឡងចម្រៀងមួយនៅ ផាកវ៉េ ដែលពេលនោះកញ្ញា ទើបមានអាយុ ១៦ឆ្នាំប៉ុណ្ណោះ។ ការប្រឡងនោះ គឺមិនមានពានរង្វាន់អីទេ គឺប្រឡងយកប្រាក់រង្វាន់តែម្តង ដែលក្រោយមក កញ្ញា បានជាប់ជយលាភីលេខ ១ ទទួលបានប្រាក់រង្វាន់មួយចំនួនយកទៅជូនម្តាយ ទិញធុងទឹកអំពៅសម្រាប់រុញលក់។
ដោយឡែកកញ្ញា បានមកច្រៀងនៅក្នុងភោជនីយដ្ឋានរាត្រីមួយ ជិតទីស្ដីការក្រសួងទេសចរណ៍ចាស់ ដោយបានទទួលថ្លៃឈ្នួលក្នុងមួយយប់២ដុល្លារកន្លះ ហើយក្រោយមក ក៏ត្រូវបានថៅកែតម្លើងឲ្យ៣ដុល្លារ។ លុះច្រៀងនៅទីនោះបានជិត១ឆ្នាំ ក៏ត្រូវបានមជ្ឈមណ្ឌលស្ប៉ាកចាប់អារម្មណ៍ ហើយបានហៅនាងទៅច្រៀងនៅទីនោះ ដោយបានតម្លៃខ្លួនក្នុងមួយយប់ ៥ដុល្លារ។
បន្តមកទៀត កញ្ញា ពេជ្រ សោភា ក៏បានចូលច្រៀងឲ្យផលិតកម្មរស្មី ហង្សមាស នៅឆ្នាំ ២០០៣ ក្រោយពីផលិតកម្មមួយនេះ ចាប់អារម្មណ៍កញ្ញា ពេលបង្ហាញមុខក្នុងកម្មវិធី “ជួបជុំមិត្តសិល្បករ”។ រហូតមកដល់ឆ្នាំ ២០០៤ ទើបកញ្ញាមានបទចម្រៀងចេញ ហើយបទដែលទទួលការចាប់អារម្មណ៍នោះ គឺមានបទ “បេះដូងត្រដរខ្យល់” ដែលកញ្ញា បានច្រៀងដំបូងនៅលើឆាកតន្ត្រី Best of the Best។ ក្រៅពីនេះ មានបទ “Better Day” “ស្ដាប់បេះដូងអូនផង” “នារីល្ងើស្មោះស្នេហ៍” “ស្រីល្ងង់” និងបទ “ចាំបងមានថ្មីចាំបែកពីអូន” ជាដើម។
ព្យុះក្នុងសិល្បៈ
មិនខុសអីហ្នឹងអ្នកសិល្បៈឯទៀតៗ ក្រោយផ្តើមមានកេរ្តិ៍ឈ្មោះ កញ្ញា ពេជ្រ សោភា ក៏ធ្លាប់ព្យុះព័ត៌មានមិនល្អជាច្រើនបោកផ្ទប់ផងដែរ ក្នុងព្យុះព័ត៌មានធំបំផុតនោះ គឺមានព័ត៌មានចុះផ្សាយថា កញ្ញាជាស្ត្រីមានកូនមួយទៅហើយ មុនចូលសិល្បៈ និងរឿងយកប្តីគេជាដើម។ ប៉ុន្តែកញ្ញា បញ្ជាក់ថា កញ្ញា មិនដែលមានរឿងទាំងនោះទេ ហើយបន្តមក កញ្ញា បានចេញមុខតតាំងម្តងហើយម្តងទៀត រហូតព័ត៌មានទាំងនោះស្ងប់ស្ងាត់។
យ៉ាងណាក៏ដោយ កញ្ញា បានទទួលស្គាល់ថា ធ្លាប់មានគូដណ្តឹងម្នាក់ ប៉ុន្តែបានបាក់បែកគ្នាវិញ ក្រោយមើលឃើញថា មិនអាចរស់នៅចុះសម្រុងគ្នាបាន ហើយមកទល់នឹងពេលនេះ គឺមិនទាន់មានអ្នកថ្មីទៀតទេ ព្រោះរកអ្នកទុកចិត្តមិនទាន់បាន។
ដក់ជាប់នូវគុណូបការៈរបស់អ្នកមានគុណ កញ្ញា ពេជ្រ សោភា តែងរំលឹកនូវគុណបំណាច់នោះ នៅស្ទើរគ្រប់ទីកន្លែង ក្នុងនោះ រាប់ទាំងនៅលើបណ្ដាញសង្គម Facebook របស់កញ្ញាផង ស្របពេលថ្មីៗនេះទៀត កញ្ញា បាននិយាយនៅលើឆាកតន្ត្រី “តារាឯក” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថា ក្នុងមួយជីវិតនេះ មនុស្សសំខាន់បំផុតរបស់កញ្ញា មានតែពីរនាក់ប៉ុណ្ណោះ នោះគឺឪពុក និងម្តាយរបស់កញ្ញា៕
អត្ថបទ៖ សុខ ម៉េង
កែសម្រួល៖ ទារិកា

កញ្ញា ពេជ្រ សោភា ពេលបង្ហាញមុខក្នុងកម្មវិធី CNC 2013 នៅចេនឡាក្នុងពេលកន្លងមក
ទាំងនេះ បាននាំឲ្យកញ្ញាចងចាំដក់ជាប់ក្នុងចិត្តគ្មានថ្ងៃភ្លេច ហើយពលិកម្មជាច្រើននោះ របស់អ្នកមានគុណ បានប្រែក្លាយជាមោទនភាព ក្នុងពេលដែលកញ្ញាបានដើរមកដល់ចំណុចជោគជ័យសព្វថ្ងៃ ក្រោមការតស៊ូននះននៀលរបស់លោកទាំងពីរ ក្នុងនោះ កញ្ញា ថ្លែងថា កញ្ញាមានមោទនភាពណាស់ ដែលបានកើតមកជាកូនអ្នកក្រ ពិសេសជាកូនរបស់ពុក និងម្តាយរបស់កញ្ញាតែម្តង។សិល្បៈបានប្រែក្លាយក្រុមគ្រួសារឲ្យមានពន្លឺ
ខ្សែជីវិតដ៏អាប់អួរបស់ក្រុមគ្រួសារកញ្ញា ពេជ្រ សោភា បានរកឃើញពន្លឺនៃសុភមង្គល ក្រោយ កញ្ញា បានប្រឡងជាប់លេខ ១ ក្នុងការប្រឡងចម្រៀងមួយនៅ ផាកវ៉េ ដែលពេលនោះកញ្ញា ទើបមានអាយុ ១៦ឆ្នាំប៉ុណ្ណោះ។ ការប្រឡងនោះ គឺមិនមានពានរង្វាន់អីទេ គឺប្រឡងយកប្រាក់រង្វាន់តែម្តង ដែលក្រោយមក កញ្ញា បានជាប់ជយលាភីលេខ ១ ទទួលបានប្រាក់រង្វាន់មួយចំនួនយកទៅជូនម្តាយ ទិញធុងទឹកអំពៅសម្រាប់រុញលក់។
ដោយឡែកកញ្ញា បានមកច្រៀងនៅក្នុងភោជនីយដ្ឋានរាត្រីមួយ ជិតទីស្ដីការក្រសួងទេសចរណ៍ចាស់ ដោយបានទទួលថ្លៃឈ្នួលក្នុងមួយយប់២ដុល្លារកន្លះ ហើយក្រោយមក ក៏ត្រូវបានថៅកែតម្លើងឲ្យ៣ដុល្លារ។ លុះច្រៀងនៅទីនោះបានជិត១ឆ្នាំ ក៏ត្រូវបានមជ្ឈមណ្ឌលស្ប៉ាកចាប់អារម្មណ៍ ហើយបានហៅនាងទៅច្រៀងនៅទីនោះ ដោយបានតម្លៃខ្លួនក្នុងមួយយប់ ៥ដុល្លារ។
បន្តមកទៀត កញ្ញា ពេជ្រ សោភា ក៏បានចូលច្រៀងឲ្យផលិតកម្មរស្មី ហង្សមាស នៅឆ្នាំ ២០០៣ ក្រោយពីផលិតកម្មមួយនេះ ចាប់អារម្មណ៍កញ្ញា ពេលបង្ហាញមុខក្នុងកម្មវិធី “ជួបជុំមិត្តសិល្បករ”។ រហូតមកដល់ឆ្នាំ ២០០៤ ទើបកញ្ញាមានបទចម្រៀងចេញ ហើយបទដែលទទួលការចាប់អារម្មណ៍នោះ គឺមានបទ “បេះដូងត្រដរខ្យល់” ដែលកញ្ញា បានច្រៀងដំបូងនៅលើឆាកតន្ត្រី Best of the Best។ ក្រៅពីនេះ មានបទ “Better Day” “ស្ដាប់បេះដូងអូនផង” “នារីល្ងើស្មោះស្នេហ៍” “ស្រីល្ងង់” និងបទ “ចាំបងមានថ្មីចាំបែកពីអូន” ជាដើម។
ព្យុះក្នុងសិល្បៈ
មិនខុសអីហ្នឹងអ្នកសិល្បៈឯទៀតៗ ក្រោយផ្តើមមានកេរ្តិ៍ឈ្មោះ កញ្ញា ពេជ្រ សោភា ក៏ធ្លាប់ព្យុះព័ត៌មានមិនល្អជាច្រើនបោកផ្ទប់ផងដែរ ក្នុងព្យុះព័ត៌មានធំបំផុតនោះ គឺមានព័ត៌មានចុះផ្សាយថា កញ្ញាជាស្ត្រីមានកូនមួយទៅហើយ មុនចូលសិល្បៈ និងរឿងយកប្តីគេជាដើម។ ប៉ុន្តែកញ្ញា បញ្ជាក់ថា កញ្ញា មិនដែលមានរឿងទាំងនោះទេ ហើយបន្តមក កញ្ញា បានចេញមុខតតាំងម្តងហើយម្តងទៀត រហូតព័ត៌មានទាំងនោះស្ងប់ស្ងាត់។
យ៉ាងណាក៏ដោយ កញ្ញា បានទទួលស្គាល់ថា ធ្លាប់មានគូដណ្តឹងម្នាក់ ប៉ុន្តែបានបាក់បែកគ្នាវិញ ក្រោយមើលឃើញថា មិនអាចរស់នៅចុះសម្រុងគ្នាបាន ហើយមកទល់នឹងពេលនេះ គឺមិនទាន់មានអ្នកថ្មីទៀតទេ ព្រោះរកអ្នកទុកចិត្តមិនទាន់បាន។
ដក់ជាប់នូវគុណូបការៈរបស់អ្នកមានគុណ កញ្ញា ពេជ្រ សោភា តែងរំលឹកនូវគុណបំណាច់នោះ នៅស្ទើរគ្រប់ទីកន្លែង ក្នុងនោះ រាប់ទាំងនៅលើបណ្ដាញសង្គម Facebook របស់កញ្ញាផង ស្របពេលថ្មីៗនេះទៀត កញ្ញា បាននិយាយនៅលើឆាកតន្ត្រី “តារាឯក” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថា ក្នុងមួយជីវិតនេះ មនុស្សសំខាន់បំផុតរបស់កញ្ញា មានតែពីរនាក់ប៉ុណ្ណោះ នោះគឺឪពុក និងម្តាយរបស់កញ្ញា៕
អត្ថបទ៖ សុខ ម៉េង
កែសម្រួល៖ ទារិកា
No comments:
Post a Comment