បាល់ឱបជម្រើសជាតិកម្ពុជាយកឈ្នះ ប្រ៊ុយណេ លើកពាន HSBC Asian 5 NationsTrackback
ក្រុមបាល់ឱបជម្រើសជាតិកម្ពុជាបានយកឈ្នះ ជម្រើសជាតិប្រ៊ុយណេ ២៨-០ ម្សិលមិញនៅស្តាតចាស់ដើម្បីលើកពាន HSBC Asian 5 Nations ជាលើកដំបូងរបស់ខ្លួនបន្ទាប់ពីចូលរួមក្នុងកម្មវិធីនេះតាំងពីឆ្នាំ២០០៨ មក។
មុនការលើកពានម្សិលមិញក្រុម “គោព្រៃ” បានយកឈ្នះ ក្រុមបាល់ឱបជម្រើសជាតិ ប៊្រុយណេ ដោយពិន្ទុ ៣៨-០ កាលថ្ងៃសុក្រ។ នេះគឺជាជ័យជម្នះពីរលើកជាប់គ្នាលើកដំបូងរបស់គោព្រៃគិតចាប់តាំងពីឆ្នាំ២០០៦ក្នុងពានរង្វាន់កីឡាបាល់ឱបប្រចាំតំបន់អាស៊ី (ARFU)។
លោក Karatau គ្រូបង្វឹកក្រុមគោព្រៃបាននិយាយថា៖”លទ្ធផលនេះ ជាការជះឥទ្ធិពលដ៏យូរអង្វែងក្នុងពិភពកីឡាបាល់ឱបកម្ពុជា”។ លោកបន្តថា ៖”យើងមានទំនុកចិត្តចំពោះអ្វីដែលយើងទទួលបាននៅកម្ពុជា ហើយ យើងចាប់ផ្ដើមពង្រឹងឲ្យកាន់តែស៊ីជម្រៅ។ យើងត្រូវការជួលធនធានបង្វឹកបន្ថែម អាជ្ញាកណ្ដាល ជាដើម”។ លោក គូសបញ្ជាក់ថា កីឡាករបាល់ឱបថ្នាល ៧០០ នាក់ មកទស្សនាម្សិលមិញ ហើយ នោះការលើកទឹកចិត្តមួយដោយយកឈ្នះនៅនឹងមុខរបស់ពួកគេ។
នេះជាកំណត់ត្រាថ្មីនៃក្រុមគោព្រៃ បន្ទាប់ពី ឆ្នាំ២០១២ ក្រុមនេះចាញ់ ជម្រើសជាតិប្រ៊ុយណេ ១៥-១៩ ក្នុងកម្មវិធីខាងលើ៕
អត្ថបទ៖ ឆន ទិត្យ

No comments:
Post a Comment