Sunday, July 7, 2013

CR7 ស្រលាញ់​ Man Utd ​តែ​សប្បាយចិត្ត​នៅ​ Real

CR7 ស្រលាញ់​ Man Utd ​តែ​សប្បាយចិត្ត​នៅ​ Real Trackback

​​ខ្សែ​ប្រយុទ្ធ​ ​Cristiano Ronaldo ​បាន​ចេញ​មក​បញ្ជាក់​ម្ដង​ទៀត​ថា​ខ្លួន​ស្រលាញ់​ក្លិប​បិសាច​ក្រហម​ Manchester United ​តែ​ក៏​សប្បាយ​ចិត្ត​​នឹង​ស្ថានភាព​បច្ចុប្បន្ន​​នៅ Real Madrid ដែរ​។
ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​រូប​នេះ​រង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ត្រលប់​ទៅ​ Old Trafford ​វិញ​​ បន្ទាប់​ពី​មាន​ភាព​មិន​ច្បាស់លាស់​​​លើ​ការ​ពង្រីក​កិច្ចសន្យា​នៅ​ Bernabeu​។​
តែ​ពេល​នេះ​កីឡាករ​វ័យ​២៨​ឆ្នាំ​ហាក់ ​បង្ហាញ​ចេតនា​ថា​ខ្លួន​មិន​ទាន់​ចង់​ផ្លាស់​ចេញ​ពី​ក្របខ័ណ្ឌ La Liga ទេ​ ដោយ​​​និយាយ​​ថា​៖ “ខ្ញុំ​ពិត​ជា​នឹក​បាល់ទាត់​អង់គ្លេស​ណាស់! ខ្ញុំ​មាន​រដូវ​កាល​ដ៏​អស្ចារ្យ​ជា​ច្រើន​រដូវ​កាល​នៅ​ទីនោះ​។ Manchester United ​នៅ​តែ​ជា​ក្លិប​ក្នុង​បេះដូង​របស់​ខ្ញុំ​​ តែ​ពេល​នេះ​ខ្ញុំ​នៅ​អេស្ប៉ាញ​ហើយ​ខ្ញុំ​ក៏​រីករាយ​នឹង​លេង​នៅ​ទីនេះ​ដែរ​។ Old Trafford ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន​នៅ​ក្នុង​លីក​អេស្ប៉ាញ​ សព្វថ្ងៃ​នេះ​។ យ៉ាងណាក្ដី​យើង​មើល​​អនាគត​​មិន​ឃើញ​ឡើយ​​”​។​
កីឡាករ ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​លើ​លោក​​​ជាប់​កិច្ចសន្យា​រហូត​ដល់ ​ឆ្នាំ​២០១៥​នៅ​ Bernabeu​។​ តែ​រាល់​ថ្ងៃ​នេះ​ ប្រធាន​ក្លិប​ Real Madrid ​កំពុង​ព្យាយាម​​បញ្ចុះបញ្ចូល​​អតីត​យុវជន​របស់​ក្លិប​ Sporting Lisbon ​ឱ្យ​ពង្រីក​កិច្ចសន្យា​ច្រើន​ឆ្នាំ​​បន្ថែម​ទៀត​ តែ​ម្ចាស់​ពាន​រង្វាន់​បាល់​មាស​ឆ្នាំ​២០០៨​រូប​នេះ​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ​ ៕
កិច្ចសម្ភាសន៍ជាមួយ CR7 នៅ​សិង្ហបុរី​
​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់​
ប្រភព​&​រូបថត​៖ metro

Written by yong-monghak

មតិ ទៅកាន់ “CR7 ស្រលាញ់​ Man Utd ​តែ​សប្បាយចិត្ត​នៅ​ Real”

 Trackback

No comments:

Post a Comment