ប្ដីរបស់នាងខ្ញុំតែងតែព្យាបាលដោយ
ទិញថ្នាំលេបដោយខ្លួនឯងជាច្រើនគ្រាប់ ច្រើនមុខដោយគ្មានវេជ្ជបញ្ជា។
ពេលពិនិត្យឈាម លទ្ធ
ផលបានបញ្ជាក់ថាគ្រាប់ឈាមសនៅក្នុងខ្លួនរបស់គាត់ថយចុះ
និងខ្វះយ៉ាងច្រើន។ គ្រូពេទ្យនិយាយអំពីជម្ងឺខូចខួរឆ្អឹងខ្នង
និងមហារីកខួរឆ្អឹងខ្នង។ តើមានវិធីព្យាបាលឱ្យជាសះស្បើយឬទេ?
លោកស្រី ហ.ស.ថ អាយុ៤៥ឆ្នាំ ខេត្ដបាត់ដំបង
លោកស្រី ហ.ស.ថ អាយុ៤៥ឆ្នាំ ខេត្ដបាត់ដំបង
វេជ្ជបណ្ឌិតយើងៈ
ជម្ងឺខូចខួរឆ្អឹងខ្នង
ដែលខ្មែរយើងនិយមហៅថាមហារីកខួរឆ្អឹងខ្នងនោះ
បណ្ដាលមកពីខួរឆ្អឹងខ្នងបាត់បង់លទ្ធភាពផលិតកោសិកាគ្រាប់ឈាម
ជាពិសេសគ្រាប់ឈាមក្រហម គ្រាប់ឈាមស និងគ្រាប់ឈាមផ្លាកែត។
ករណីស្វាមីរបស់លោកស្រីប៉ះពាល់តែគ្រាប់ឈាមមួយមុខ គឺគ្រាប់ឈាមស។
កម្រិតស្រាល ឬធ្ងន់ធ្ងររបស់ជម្ងឺខូចខួរឆ្អឹងខ្នង
អាស្រ័យទាំងស្រុងទៅលើមូលហេតុបង្ករោគ
ជួនអាចបណ្ដាលមកពីជម្ងឺបង្កដោយមេរោគណាមួយ
ជួនបណ្ដាលមកពីការព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ
ដូចជាការព្យាបាលជម្ងឺមហារីកដោយថ្នាំ
ការប្រើប្រាស់ថ្នាំផ្ដេសផ្ដាសជាដើម។
កាលណាហេតុផលជម្ងឺជាក់លាក់ត្រូវបានព្យាបាលត្រឹមត្រូវ
នោះបរិមាណគ្រាប់ឈាមសនឹងអាចឡើងទៅកម្រិតធម្មតាវិញ។
ក្នុងករណីស្វាមីរបស់លោកស្រី
ការពិនិត្យវិភាគឈាមល្អិតល្អន់ត្រឹមត្រូវមួយត្រូវធ្វើឡើង។
ព្រោះថាករណីខ្វះគ្រាប់ឈាមស
មិនមែនសុទ្ធតែបណ្ដាលមកពីជម្ងឺខូចខួរឆ្អឹងខ្នងប៉ុណ្ណោះទេ
ប៉ុន្ដែអាចបណ្ដាលមកពីជម្ងឺផ្សេងទៀត។
ជាទូទៅក្រោយពីការព្យាបាលមូលហេតុមកគ្រាប់ឈាមសចាប់ផ្ដើមឡើងមកធម្មតា
វិញ។ បើកង្វះគ្រាប់ឈាមសនេះមានរយៈពេលអូសបន្លាយយូរ
ជួនអាចតម្រូវឱ្យមានការបញ្ចូលឈាម។ បើក្នុងករណីជម្ងឺខូចខួរឆ្អឹងខ្នង គឺមានតែការព្យាបាលដោយផ្សាំប្ដូរខួរឆ្អឹងខ្នងតែប៉ុណ្ណោះ។ ករណីជម្ងឺស្វាមីរបស់លោកស្រីត្រូវសាកសួរជាមួយគ្រូពេទ្យដែលកំពុង ព្យាបាលគាត់ ហើយមានតែគ្រូពេទ្យព្យាបាលទេ ទើបអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលជម្ងឺរបស់គាត់បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
No comments:
Post a Comment