Friday, November 1, 2013

ស្ត្រី​ម្នាក់​នាំ​គ្រោង​ឆ្អឹង​ដើរ​លេង​នៅ​ជុំវិញ​ពិភព​លោក

131101_21b
តាម​ ធម្មតា​គ្រាន់​តែ​ឮ​ថា​មាន​វត្តមាន​គ្រោង​ឆ្អឹង​ខ្មោច​នៅ​ក្បែរ​នោះ​មាន​ អារម្មណ៍​ថា​ គួរ​ឲ្យ​ភ័យ​ខ្លាច ​ឬ​ធុញ​ទ្រាន់​មិន​ចង់​ឃើញ​បាត់​ទៅ​ហើយ ចុះ​ទម្រាំ​នាំ​យក​វា​ដាក់​តាម​ខ្លួន​ទៀត​នោះ! តែ​ហេតុ​អ្វី​បាន​គ្រោង​ឆ្អឹង​ដ៏​មាន​សំណាង​មួយ​មាន​ឈ្មោះ​ថា ​សេម​មាន​ឱកាស​អាច​ដើរ​លេង​កម្សាន្ត​លើ​ពិភព​លោក​ដូច​ជា​មនុស្ស​រស់​អ៊ីចឹង​ ជា​មួយ​នឹង​ម្ចាស់​វា​គឺ​អ្នក​ស្រី​ស៊ូសាន ​វីស​ដែល​ស្រឡាញ់​គ្រោង​ឆ្អឹង​នេះ​ស្មើ​នឹង​កែវ​ភ្នែក។ វា​ជា​ការ​ពិត​ណាស់​ដោយ​សារ​គេ​តែង​ឃើញ​រូប​គ្រោង​ឆ្អឹង​សេម​នោះ​ត្រូវ​បាន​ គេ​ថត​រូប​ជា​មួយ​នឹង​អ្នក​ស្រី​ស៊ូសាន​គ្រប់​ពេល​តែ​ម្តង​ទោះ​បី​ជា​ កម្សាន្ត​នៅ​ក្រុង​វេនីស​ប្រទេស​អុីតាលី ក្រុង​ប៉ារីស​ប្រទេស​បារាំង ​ក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​ ក្រុង​ញូវយ៉ក​សហ​រដ្ឋ​អាមេរិក​ និង​ទី​កន្លែង​នានា​ទៀត។
ដំណើរ​កម្សាន្ត​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​«Day of the Dead ​ឬ​Sam 365»​ដោយ​វា​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា​ឆ្នាំ២០១២ ​ដែល​ជា​គំនិត​របស់​អ្នក​ស្រី​ស៊ូសាន​ ប្រើ​វា​សម្រាប់​ជា​វត្ថុ​សំខាន់​មួយ​នា​ឱកាស​ថ្ងៃ​បុណ្យ​ហាឡូវិន​របស់​ គាត់។ ទោះ​បី​ជា​បើក​បរ​រថ​យន្ត​ទៅ​កាន់​ទី​កន្លែង​ណា​ក៏​គេ​បាន​ឃើញ​គាត់​នាំ​ គ្រោង​ឆ្អឹង​នេះ​តាម​ខ្លួន​ជានិច្ច។ មិត្ត​ភក្តិ​គាត់​ខ្លះ​មាន​ការ​ខ្លាច​រអែង​នឹង​ការ​នាំ​យក​គ្រោង​ឆ្អឹង​តាម​ ជាប់​ខ្លួន​របស់​គាត់​និង​ខ្លះ​ទៀត​សម្តែង​ការ​កោត​សរសើ​រចិត្ត​គាត់​អាច​ ធ្វើ​បាន​ជា​មួយ​នឹង​គំនិត​ដ៏​ចម្លែក​នេះ។ ដោយ​ឡែក​អ្នក​ស្រី​ស៊ូសាន​វីស​ក៏​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​គ្រោង​ឆ្អឹង​ ពិសោធន៍​នេះ​អស់​៣០​ឆ្នាំ​មក​ហើយ ដូច្នេះ​ហើយ​បាន​ជា​គាត់​តែង​លើក​គ្រោង​ឆ្អឹង​ដែល​មាន​ទម្ងន់​ប្រមាណ​ជា​១៩​ គីឡូក្រាម​នេះ​តាម​ខ្លួន​បាន​ដោយ​គ្មាន​ក្តី​បារម្ភ​នោះ។ អ្នក​ស្រី​​និយាយ​ថា៖«សេម​[គ្រោង​ឆ្អឹង]​មាន​ទម្ងន់​១៩​គីឡូក្រាម ហើយ​ខ្ញុំ​បាន​យួរ​ជាប់​ខ្លួន​ជានិច្ច​ទោះ​ដើរ​ទៅ​ណា​ក៏​ដោយ»៕PR By Phnom Penh Post

No comments:

Post a Comment