Thursday, November 14, 2013

ទណ្ឌកម្ម​ថ្មី​ប្រឆាំង​អ៊ីរ៉ង់​អាច​បង្ក​ជា​សង្គ្រាម

131114_18a
លោក ឃើរី ថ្លែង​ក្នុង​សន្និសីទកាសែតនៅ​អារ៉ាប់រួម​ស្តី​ពី​បញ្ហា​អុីរ៉ង់។ AFP
ក្រុងវ៉ាស៊ីនតោនៈ សេតវិមាន​បាន​ព្រមាន​ក្រុម​អ្នក​ធ្វើ​ច្បាប់​ អាមេរិក​ថា ការ​រឹតបន្តឹង​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​អាច​ធ្វើ​ឲ្យ​ខូច​ដល់​យុទ្ធនាការ​ ការទូត​ដើម្បី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ ដោយ​រុញ​ឲ្យ​អាមេរិក​ធ្លាក់​ទៅ​ក្នុង ​«​ការ​ដើរ​ទៅ​រក​សង្គ្រាម​»។
ពាក្យ ​សម្ដី​ពី​ថ្ងៃ​អង្គារ​នេះ បាន​គូស​បញ្ជាក់​ពី​ភាព​ស្វិតស្វាញ ​នៃ​ជំហរ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​ចំពោះ​សភា​ស្តី​ពី ទណ្ឌកម្ម​ ខណៈ​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​ខ្លួន​បន្ត​កិច្ចការទូត​នុយក្លេអ៊ែរ​ ថ្នាក់​ខ្ពស់​ជាមួយ​អ៊ីរ៉ង់​នៅពេល​ក្រោយ​ក្នុង​ខែ​នេះ​។
ប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​សន្យា​ថា ​លោក​នឹង​មិន​ឲ្យ​ក្រុម​មេដឹកនាំ​ក្រុង​តេអេរ៉ង់​ផលិត​អាវុធ​បរមាណូ​ ឡើយ​ ប៉ុន្តែ​ការ​ចរចា​ពី​សប្ដាហ៍​មុន​នៅ​ក្រុង​ហ្សឺណែវ​រវាង​អ៊ីរ៉ង់​ និង​មហាអំណាច​ពិភពលោក ​៦ ​មិន​សម្រេច​បាន​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​ដើម្បី​ផ្អាក​កម្មវិធី​ នោះ​ទេ​។
ដោយ​ទើប​ចេញ​ពី​កិច្ចពិភាក្សា​ថ្មីៗ ​រដ្ឋមន្ត្រី​ការបរទេស​លោក ចន ឃើរី ​បាន​ឆ្ពោះ​ទៅ​កាន់​វិមាន​កាពីតូល​ពី​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​ពី​ករណី​ នេះ​ដើម្បី​បន្ត​កិច្ចការទូត​ទៀត​។
ក្នុង​ចំណោម​ក្រុម​ព្រឹទ្ធសមាជិក​ សំខាន់ៗ​មកពី​គណបក្ស​ទាំង​ពីរ​ សមាជិក​ខ្លះ​ដែល​កំពុង​ឆ្លើយតប​ចំពោះ​ភាព​សាហាវ​របស់​អ៊ីស្រាអែល​ លើ​កិច្ចព្រមព្រៀង​ដែល​បាន​ស្នើសុំ​ កំពុង​ស្នើសុំ​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​ បើ​មិន​ដូច្នេះ​ទេ​អាច​ បន្ថយ​អំណាច​របស់​លោក អូបាម៉ា ​ដើម្បី​បន្ធូរ​វិធានការ​បច្ចុប្បន្ន​ដែល​បាន​ធ្វើឲ្យ​គាំង​សេដ្ឋកិច្ច ​អ៊ីរ៉ង់​។
ប៉ុន្តែ​សេតវិមាន ​បាន​និយាយ​ថា​ ទណ្ឌកម្ម​ថ្មី​ណា​មួយ​ អាច​បំផ្លាញ​ដំណើរការ​ការទូត​ និង​បន្សល់​នូវ​ជម្រើស​តិចតួច​ ក្រៅពី​ការ​ប្រើ​កម្លាំង​យោធា​លើ​អ៊ីរ៉ង់​។
អ្នកនាំពាក្យ​ សេតវិមាន ​លោក Jay Carney បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា៖ «​ពលរដ្ឋ​អាមេរិក​មិន​ចង់​បាន​ការ​ដើរ​ទៅ​ រក​សង្គ្រាម​ទេ»​ ដោយ​និយាយ​ថា ពលរដ្ឋ​អាមេរិក​ «​ចង់​បាន​ដំណោះស្រាយ​អហិង្សា​ដោយ​យុត្តិធម៌ ​និង​យោគយល់​គ្នា​ដែល​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​ទទួល​បាន​អាវុធ​ នុយក្លេអ៊ែរ​»។
លោក Carney បាន​ថ្លែង​ថា៖ «​បើ​សិន​វា​មិន​សម្រេច​ទេ ​កិច្ចព្រមព្រៀង​នេះ​មាន​សក្ដានុពល​ដើម្បី​ធ្វើ​ដូច្នោះ​បាន​។ ជម្រើស​ថ្មី​គឺ​វិធានការ​យោធា​»។
លោក ​បាន​ថ្លែង​ថា​៖ «​បើ​សិន​ជា​ការ​បន្ត​ដំណោះស្រាយ​ការទូត​មិន​ត្រូវ​បាន​អនុញ្ញាត​ ឬ​ក៏​ទាត់​ចោល​តើ​ជម្រើស​អ្វី​ដែល​យើង​ និង​ក្រុម​សម្ព័ន្ធមិត្ត​យើង ​ត្រូវ​តែ​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​សម្រេច​បាន​អាវុធ​នុយក្លេអ៊ែរ​ នេះ?»៕ PN

No comments:

Post a Comment