មានតែអ៊ីស្រាអែលមួយដែលបានចូលរួមនឹងអាមេរិកក្នុងការជំទាស់នឹង សេចក្តីសម្រេចចិត្តនោះដែលជាចំនួនតិចបំផុតពុំធ្លាប់មានពីមុន មក។ កាលពីឆ្នាំមុនសម្ព័ន្ធមិត្តទាំងពីរបានបោះឆ្នោតជាមួយរដ្ឋាភិបាល អាមេរិក។
រដ្ឋកោះនៅសមុទ្រប៉ាស៊ីហ្វិកបីដែលធម្មតាជិតស្និទ្ធនឹងអាមេរិក គឺមីក្រូណេស៊ីកោះម៉ារសាលនិងកោះ ប៉ាឡៅ បានបោះឆ្នោតអនុបវាទខណៈការរិះគន់ទណ្ឌកម្មនេះដ៏ច្រើន បានឈានដល់កម្រិតកំពូលថ្មីមួយនៅក្នុងការបោះឆ្នោតប្រចាំឆ្នាំជា លើកទី២២នៅឯមហាសន្និបាត អ.ស.ប.នេះ។
ចិនអ៊ីរ៉ង់ដែលបានចាប់ផ្ដើមកិច្ចប្រឹងប្រែងដើម្បីពង្រឹង ទំនាក់ទំនងជាមួយរដ្ឋការអាមេរិកអាមេរិកឡាទីននិងប្រទេសនៅអាហ្វ្រិក សុទ្ធតែបានថ្កោលទោសប្រទេសអាមេរិកជាសាធារណៈ។
រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez Barrilla បានថ្លែងថា៖ «គោលនយោបាយអាមេរិកប្រឆាំងនឹងគុយបាគឺកំពុងតែរងនូវភាពឯកោនិងការ ខូចកេរ្តិ៍ឈ្មោះជាអន្តរជាតិទាំងស្រុងនិង ខ្វះមូលដ្ឋានសីលធម៌ឬច្បាប់»។
ខណៈអាមេរិកបានបន្ថយការកម្រិតព្រំដែនធ្វើដំណើរលើពលរដ្ឋគុយបា នោះលោកBarrilla បាននិយាយថា៖ «ទណ្ឌកម្មនៅតែមានដដែលហើយកំពុងតែត្រូវបានអនុវត្តយ៉ាងពេញលេញ»។
យោងតាមរដ្ឋមន្ត្រីដែលបានប្រាប់ពីជំនួបនេះ នូវរបៀបដែលទណ្ឌកម្មរាំងខ្ទប់គុយបាមិនឲ្យទទួលបានថ្នាំបេះដូងនិង ថ្នាំប្រឆាំងជំងឺអេដស៍សម្រាប់កុមារឲ្យដឹងថា គុយបាបានខាតបង់ប្រាក់ជាង១,១ពាន់ពាន់លានដុល្លារដោយសារតែទណ្ឌកម្ម នេះ៕ PN
By Phnom Penh Post
No comments:
Post a Comment