Thursday, October 31, 2013

ធេអូរដ័រ​សំណង់​ស្ពាន​បុរាណ​ដ៏ល្បី​ឈ្មោះ​នៅ​អាល្លឺម៉ង់

131031_24a
ស្ពាន​ថ្ម​ធេ​អរ​ដ័រ ឆ្លង​កាត់​ទន្លេ​ និកកា នៅ​ពេល​មើល​ពីលើ​​។
ស្ពានធេអូដ័រ​ឬ​ស្ពាន​អាល់តេប្រ៊ូកេ​គឺជា​សំណង់​ស្ពាន​ចាស់​បុរាណ​មួយ​ដ៏​ សំខាន់​នៅ​ទីក្រុង​ហេដែលប៊ើក​ប្រទេស​អាល្លឺម៉ង់។ នេះ​គឺជា​សំណង់​ស្ពាន​មាន​ច្រកចេញ​ចូល​លើ​ទឹក​ចំនួន​៩​ផ្លូវ​ដែល​ត្រូវ​បាន​ គេ​សាងសង់​កាត់​ទន្លេ​និកកា។ វា​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៧៨៨​ដោយ​ព្រះអង្គ​ម្ចាស់​អេឡិចទ័រ​ការ៉ូល​ ធេអូដ័រ​ធ្វើ​ពី​ថ្ម​ភ្នំ​ក្រហម។ ធេអូដ័រ​នេះ​មាន​បណ្តោយ​ប្រវែង​២០០​ម៉ែត្រ​និង​ទទឹង​ស្ពាន​មាន​ប្រវែង​៧​ ម៉ែត្រ។ នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​២​វា​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​ទាហាន​ អាល្លឺម៉ង់ តែ​វា​ត្រូវ​បាន​គេ​សាងសង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៤៧។
គេ​សង្កេត​ឃើញ​ផ្នែក​ម្ខាង​នៃ​ស្ពាន​គឺ​ត្រង់​តំបន់​អាល់ស្តាដ​មាន​សាង​រូបសំណាក​សត្វ​ស្វា​មាន​ឈ្មោះ​ថា​ប្រ៊ូខិនណាហ្វ៍។
ពេលវេលា​បាន​កន្លង​ផុត​ទៅ​ជាង​៧០០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​នៅលើ​ដងទន្លេ​មួយ​មាន​សាង​ច្រកចេញ​ចូល​លើ​ទឹក​ចំនួន​៩​ផ្លូវ​ឯណោះ​ នៅ​តំបន់​អឺរ៉ុប។ វា​គឺជា​ទីកន្លែង​មួយ​មាន​អាកាសធាតុ​ត្រជាក់ស្រួល​ដ៏​ប្រពៃ​នៃ​ទីក្រុង​ ហេដែលប៊ើក​នៅពេល​មាន​ជំនោរ​ខ្យល់បក់​នាំ​ចំហាយ​ទឹក​មក​ប៉ះ​កាយ​ម្តង​ៗ។
គួរ​បញ្ជាក់​ថា​សំណង់​ស្ពាន​នេះ​ត្រូវ​បាន​ចាប់ផ្តើម​សង់​ឡើង​ដំបូង​នៅ​ ឆ្នាំ​១២៨៤ វា​បាន​ក្លាយ​ជា​ស្ពាន​សង់​ពី​ឈើ​ដំបូង​គេ​ដែល​មាន​អាយុកាល​រាប់​សតវត្សរ៍​ ហើយ​ត្រូវ​បាន​រង​ការ​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​នានា​ដូចជា​អគ្គិភ័យ​ ទឹកជំនន់​និង​ខ្យល់​ព្យុះ​នា​ពេល​ក្រោយ​មក។
ស្ពាន​នេះ​បាន​រង​ការ​ខូចខាត​ចុងក្រោយ​នៅ​ឆ្នាំ​​ ១៧៨៤ ​ហើយ​ព្រះអង្គម្ចាស់​អេឡិចទ័រ​ការ៉ូល​ធេអូដ័រ​បាន​បញ្ជា​ឲ្យ​គេ​សង់​ សាជាថ្មី​ពោល​គឺជា​លើក​ទី​៩​ដោយ​ឆ្លងកាត់​ទន្លេ​និកកា​នៅក្នុង​ទីក្រុង​ ហេដែលប៊ើក​នេះ​តែ​ម្តង។ សំណង់​នេះ​ត្រូវ​បាន​គេ​យក​ថ្មភ្នំ​ពណ៌​ក្រហម​ធ្វើ​គ្រឹះ​សំណង់​ដែល​ ពេញនិយម៕ PR

No comments:

Post a Comment