Thursday, October 31, 2013

របប​ស៊ីរី​រឹងរូស​ខណៈ​អាសាដ បណ្តាញ​ឧបនាយករដ្ឋមន្ត្រី

131031_19c
ឧប​នាយក​រដ្ឋមន្ត្រីដើម្បី​កិច្ច​ការ​សេដ្ឋកិច្ចស៊ីរី លោក​កាទ្រី ចាមីល ក្នុង​សន្និសីទ​កាសែត​កាលពី​ឆ្នាំ​២០១២ ។ AFP
ក្រុងដាម៉ាសៈ ទីភ្នាក់ងារ​ព័ត៌មាន​SANA​ផ្លូវការ​បាន​និយាយ​ថា ប្រធានាធិបតី​ស៊ីរី​លោក​បាសារអាល់-អាសាដ​កាលពី​ថ្ងៃ​ពុធ​បាន​បណ្ដេញ​ ឧបនាយករដ្ឋមន្ត្រី​របស់​ខ្លួន​ដែល​បាន​អវត្តមាន​ដោយ​គ្មាន​ការ​ឈប់សម្រាក​ និង​បាន​រៀបចំ​ជំនួប​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅឯ​បរទេស​ខណៈ​រដ្ឋមន្ត្រី​ ការបរទេស​លោក​វាលិដ​មួលឡឹម បាន​ទទូច​ថា​មាន​តែ​ពលរដ្ឋ​ស៊ីរី​ប៉ុណ្ណោះ​ដែល​អាច​ជ្រើសរើស​អនាគត​ខ្លួន​ បាន​ដោយ​ទាត់ចោល​ការ​ទាមទារ​របស់​ពួក​បស្ចិមប្រទេស​និង​អារ៉ាប់និយម​ឲ្យ​លោក អាសាដ​ចុះ​ចេញ​ពី​តំណែង។
លោក​មួលឡឹម​បាន​ថ្លែង​ដូច្នោះ​ទៅ​កាន់​ប្រេសិត​អ.ស.ប.​សម្ព័ន្ធអារ៉ាប់​ លោក ឡាក់ដារ ប្រាហ៊ីមី​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ក្រុង​ដាម៉ាស​ដើម្បី​ជំរុញ​ ការ​គាំទ្រ​ចំពោះ​ការ​ចាប់ផ្ដើម​កិច្ចពិភាក្សា​សន្តិភាព​នៅ​ក្រុង​ហ្សឺណែវ។
ការ​បណ្ដេញ​លោក​ការទ្រី​ចាមីល នេះ​បាន​កើត​មាន​បន្ទាប់ពី​របាយការណ៍​ព័ត៌មាន​ជាច្រើន​ថា​លោក​ចាមីល​ ឧបនាយករដ្ឋមន្ត្រី​ដើម្បី​កិច្ចការ​សេដ្ឋកិច្ច​បាន​ជួប​ជាមួយ​មន្ត្រី​កំពូល ​អាមេរិក​ប្រចាំ​ស៊ីរី​គឺ​លោក​ឯកអគ្គរដ្ឋទូត​Robert Ford កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្រុង​ហ្សឺណែវ​ដើម្បី​ពិភាក្សា​ពី​កិច្ចពិភាក្សា​ សន្តិភាព​ដែល​បាន​ស្នើ។
ទីភ្នាក់ងារ​សាណា​បាន​និយាយ​ថា​លោក​ចាមីល​ត្រូវ​បាន​បណ្ដេញ​ចេញ​ បន្ទាប់ពី​«អវត្តមាន​គ្មាន​ការ​អនុញ្ញាត​ពី​តួនាទី​ខ្លួន​»ក៏​ដូចជា​«​ សកម្មភាព​និង​ជំនួប​ជាច្រើន​នៅ​ខាង​ក្រៅ​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ រដ្ឋាភិបាល​»។
យោងតាម​ប្រភព​នយោបាយ​នៅ​ស៊ីរី​ឲ្យ​ដឹង​ថា លោក​ ចាមីល ​បាន​ស្នើ​សុំ​ចូលរួម​នឹង​គណៈប្រតិភូ​ប្រឆាំង​ទៅ កាន់​កិច្ចពិភាក្សា​សន្តិភាព​ហើយ​លោក Ford បាន​និយាយ​ថា លោក​មិន​អាច​តំណាង​ឲ្យ​ភាគី​ទាំង​ពីរ​នេះ​បាន​ទេ។
លោក​ចាមីល​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ផ្កាយរណប​អារ៉ាប់​ដែល​មាន​ មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍​Al-Mayadeen​ថា លោក​គ្រោង​នឹង​ត្រឡប់​ទៅ​ដាម៉ាស​វិញ​ដើម្បី​ការពារ​ជំនួប​របស់​លោក​នៅ​ បរទេស។
លោក​បាន​ថ្លែង​ថា​៖​«ជំនួប​យើង​ជាមួយ​ភាគី​អន្តរជាតិ​ដើម្បី​បញ្ឈប់​ការ​បង្ហូរឈាម​ស៊ីរី​គឺ​ស្របច្បាប់​»។
កាសែត​លីបង់​បាន​រាយការណ៍​ថា លោក​ចាមីល​និង​គ្រួសារ​បាន​និង​កំពុង​តែ​រស់នៅ​ក្រុង​ម៉ូស្គូ​ជាច្រើន​ សប្តាហ៍​មក​ហើយ​ជា​ទី​ដែល​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ស៊ីរី​រូប​នេះ​ ធ្លាប់​បាន​សិក្សា​ខាង​សេដ្ឋកិច្ច​នៅ​ទីនោះ។
ចំពោះ​មុខ​ព្រួញ​ការទូត​លោក មួលឡឹម​បាន​ថ្លែង​ថា​៖​«​ស៊ីរី​នឹង​ចូលរួម​សន្និសីទ​ហ្សឺណែវ​២​ដោយ​ផ្អែកលើ​ សិទ្ធិ​ផ្ដាច់មុខ​របស់​ពលរដ្ឋ​ស៊ីរី​ដើម្បី​ជ្រើសរើស​អនាគត​នយោបាយ​របស់​ ខ្លួន​ជ្រើសរើស​ក្រុម​មេដឹកនាំ​ខ្លួន​និង​ទាត់​ចោល​អន្តរាគមន៍​គ្រប់​រូបភាព ​ពី​ខាង​ក្រៅ​»។
លោក​បាន​បន្ថែម​ថា​៖ «​កិច្ចចរចា​នេះ​នឹង​កើតឡើង​រវាង​ពលរដ្ឋ​ស៊ីរី​»​ដោយ​ទាត់​ចោល​អន្តរាគមន៍​ ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ​នៅក្នុង​កិច្ចចរចា​ណាមួយ៕ PN By Phnom Penh Post

No comments:

Post a Comment