បើទោះបីទទួលបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ២-០លើក្រុម Genoa កាលពីថ្ងៃអាទិត្យក៏ដោយ ប៉ុន្តែ ការចាប់អារម្មណ៍ផ្សេងៗត្រូវបានដកចេញពីក្រុមយក្សស្ថិតក្នុង ទីក្រុង Turin មួយនេះ ប៉ុន្តែ នឹងធ្លាក់ទៅលើក្រុម Roma ដែលកំពុងតែឈរលេខ១លើតារាងលីក។ ការចាប់ផ្តើមយុទ្ធនាការបានយ៉ាងល្អរបស់ Roma ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកសញ្ជាតិបារាំង Rudi Garcia បានបន្តកាលពីថ្ងៃអាទិត្យ នៅពេលដែលពួកគេបានបង្កើតកំណត់ត្រាថ្មីក្នុងក្របខ័ណ្ឌ Serie A តាមរយៈការទទួលជ័យជម្នះ៩លើកជាប់ៗគ្នាក្នុងពេលដើមរដូវកាលមួយ។
ការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ របស់ពួកគេនៅលើទឹកដីក្រុម Udinese បានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលខ្សែការពារ Maicon ត្រូវបានបណ្តេញចេញនៅដើមតង់ទី២ ហើយក្រុម Udinese មិនបានស្គាល់បរាជ័យសោះក្នុងផ្ទះខ្លួនឯងជាងរយៈពេល១ឆ្នាំមកហើយ។ ក្នុងពេលកអវត្តមានរបស់ប្រធានក្រុម Francesco Totti ដែលប្រហែលជាមិនអាចចូលលេងសម្រាប់រយៈពេល២សប្តាហ៍ទៀតនោះ លោក Garcia នឹងដាក់ក្តីសង្ឃឹមទៅលើខ្សែប្រយុទ្ធអន្តរជាតិម៉ារ៉ុក Mehdi Benarti ដើម្បីទទួលខុសត្រូវក្នុងតំបន់ប្រយុទ្ធក្នុងការប្រកួតនៅរាត្រី ថ្ងៃស្អែក។
ខណៈដែលមិនបដិសេធចំពោះការចាប់ផ្តើមយ៉ាងល្អរបស់ Roma ខ្សែប្រយុទ្ធ Carlos Tevez របស់ក្រុម Juventus បាននិយាយថា ការប្រជែងដណ្តើមពាន Serie A ទើបតែចាប់ផ្តើមប៉ុណ្ណោះ។ Tevez ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ Juventus ជាមួយនឹងការរកបាន៥គ្រាប់ក្នុងចំណោម៩ប្រកួតនោះ បាននិយាយថា៖ «វាមាននូវចម្ងាយផ្លូវដ៏ឆ្ងាយទៀតដែលត្រូវដើរ»។ ដោយឡែក ក្រុម Napoli ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក៏កំពុងតែដេញតាមពីក្រោយចំនួន៥ពិន្ទុផងដែរ ប៉ុន្តែ ខុសពីក្រុម Juventus ខណៈដែលក្រុមរបស់លោក Rafael Benitez មួយនេះ នឹងត្រូវជួបការប្រកួតដ៏លំបាកនៅលើទឹកដីក្រុម Fiorentina។
Fiorentina ដែលឈរលេខ៥លើតារាង និងដេញតាមពីក្រុមលេខ១ចំនួន៩ពិន្ទុនោះ មិនទាន់ស្គាល់បរាជ័យទាល់តែសោះនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ ប៉ុន្តែ ពោរពេញដោយការជឿជាក់ ក្រោយពីបានធ្វើការវាយបកដេញតាមពីក្រោយដើម្បីទទួលជ័យជម្នះ ៤-២ លើក្រុម Jeventus កាលពីរយៈពេល១សប្តាហ៍កន្លងទៅ។ ការភ្លាត់ស្នៀតណាមួយក្នុងការប្រកួតនេះ អាចរងនូវការខាតបង់ដ៏ធំសម្រាប់ Napoli ដែលបន្ទាប់ពីត្រូវជួប Catania ក្នុងផ្ទះខ្លួនឯងនៅចុងសប្តាហ៍នេះ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Juventusនាសប្តាហ៍បន្ទាប់៕ IS
កម្មវិធីប្រកួតនៅថ្ងៃនេះ
Cagliari v Bologna
- 2:45 ទៀបភ្លឺ
Fiorentina v Napoli
- 2:45 ទៀបភ្លឺ
Genoa v Parma-2:45ទៀបភ្លឺ
Juventus v Catania
- 2:45 ទៀបភ្លឺ
Livorno v Torino-2:45ទៀបភ្លឺ
Milan v Lazio- 2:45 ទៀបភ្លឺ
Sassuolo v Udinese
- 2:45 ទៀបភ្លឺ
Verona v Sampdoria
- 2:45 ទៀបភ្លឺ
By Phnom Penh Post
No comments:
Post a Comment