Wednesday, October 30, 2013

ភាពយន្ត​ហ្សូមប៊ី​ដំបូង​បំផុត​របស់​ខ្មែរ

131030_21a
ការ​ដាក់​សម្ពោធ​រឿង Run នៅ​រោង​ភាព​យន្ត Legend និង​តាម​បណ្តា​​រោង​កុន​មួយ​ចំនួន​ទៀត​នៅ​ភ្នំពេញ។ រូបថត ហុង មិនា
ភ្នំពេញៈ ទីបំផុត​ខ្សែភាពយន្ត​បែប​ខ្មោចឆៅ​បឺតជញ្ជក់​ឈាម​ដែល​គេ​ ហៅថា ​«ហ្ស៊ូមប៊ី»​ នោះ​មាន​ទំនោរ​ហូរហៀរ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​តាមរយៈ​ផលិតករ​ខ្មែរ​ ជា​អ្នកដឹកនាំ​ថត​រឿង​នោះ​តែ​ម្តង។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្សែភាពយន្ត​ប្រភេទ​ហ្ស៊ូមប៊ី​នេះ​ត្រូវ​បាន​ អ្នកដឹកនាំ​ខ្មែរ​ថត​ឡើង​ដោយ​យក​លំនាំ​ដូចជា​រឿង​ហ្ស៊ូមប៊ី​រឿង​ «28 Days Later ឬ The Walking Dead»​តែ​ឈុតឆាក​មាន​លក្ខណៈ​ប្លែក​ពី​រឿង​ផលិត​នៅ​ក្រុង​ឡុងដ៍​ប្រទេស​ អង់គ្លេស​ឬ​ក្រុង​អាត្លង់តា​សហរដ្ឋអាមេរិក​ដោយសារ​ផលិតករ​ខ្មែរ​ប្រើ​ សាច់រឿង​ជា​ប្រភេទ​ការ​រាតត្បាត​មេរោគ​ហ្ស៊ូមប៊ី​នៅ​ទីក្រុង។
លោក​ទូច​ឧត្តម​អ្នកដឹកនាំ​រឿង​ខ្មោច​ហ្ស៊ូមប៊ី​ស្ទីល​ខ្មែរ​នេះ​បាន​ឲ្យ​ ដឹង​ថា​វា​ត្រូវ​បាន​ចំណាយ​ប្រាក់​ចំនួន​មួយ​ម៉ឺន​ដុល្លារ ខណៈ​លោក​បាន​និយាយ​ថា​វា​គឺជា​ការ​ដាក់​ទុន​ធំ​មួយ​ផង​ដែរ​សម្រាប់​វិស័យ​ ភាពយន្ត​បែប​រឿង​មាន​ខ្មោចឆៅ​នេះ។
លោក​បន្ត​ថា​៖​«យើង​មាន​បំណង​ចង់​បង្ហាញ​ពី​ឈុតឆាក​រឿង​ខ្មោច​ហ្ស៊ូមប៊ី​នេះ​ដែល​បង្ក​គ្រោះ​វិនាសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​»។
ទោះ​ជា​យ៉ាង​ណា ​គេ​ក៏​សង្កេត​ឃើញ​ថា​សាច់រឿង​ ហ្ស៊ូមប៊ី​ខ្មែរ​ នេះ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​រឿង​របស់​ហ្ស៊ូមប៊ី​បរទេស​បស្ចិមប្រទេស​ ដែរ។ សាច់រឿង​បាន​បង្ហាញ​ថា​ក្រុម​អ្នកវិទ្យាសាស្រ្ត​ខ្មែរ​ព្យាយាម​ធ្វើ​តេស្ត​ លើ​មេរោគ​វ៉ាក់សាំង​ថ្មី​មួយ​ដែល​បាន​កើតឡើង​នៅលើ​មនុស្ស​នៅក្នុង​ មន្ទីរពិសោធន៍​ពួកគេ​ប៉ុណ្ណោះ។ តែ​ទីបំផុត​មេរោគ​នោះ​វា​បាន​រាតត្បាត​ទៅ​ដល់​ខ្លួន​ក្រុម​និស្សិត​ មហាវិទ្យាល័យ​គ្រប់​រូប បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​សប្បាយ​នៅក្នុង​ពិធី​ជប់លៀង​នា​រាត្រី​មួយ​»។
តាមរយៈ​សាច់រឿង​នេះ​គេ​ឃើញ​តួអង្គ​ខ្មោច​ហ្ស៊ូមប៊ី​ទាំងអស់​គឺ​សុទ្ធតែ​ មាន​ការ​ស្វែងរក​សាច់​ឈាម​ស្រស់​ៗ​ដើម្បី​សម្រេច​ការ​ស្រេចឃ្លាន​ពួកគេ​ ដោយសារ​តែ​មេរោគ​ក្នុង​ខ្លួន​រើ ហើយ​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ​ពួកគេ​ត្រូវ​តែ​រក​សាច់​និង​ឈាម​ស្រស់​មក​ ចម្អែត​សេចក្តី​ស្រេកឃ្លាន​ពួកគេ​ឲ្យ​បាន​បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​លេច​ ចេញ​នូវ​រូបរាង​ជា​ខ្មៅឆៅ​ពិតប្រាកដ​ជា​មិនខាន។
លោក​បន្ត​ថា​៖ «ទោះ​បី​វា​មិន​មាន​លក្ខណៈ​ដូចជា​ខ្មោច​ហ្ស៊ូមប៊ី​ពិតក្តី តែ​តួអង្គ​ខ្មោច​ហ្ស៊ូមប៊ី​ក៏​បាន​ស្តែង​ចេញ​នូវ​ការ​ចម្លង​មេរោគ​ដែល​មិន​ អាច​ទប់ទល់​បាន​ដែរ។ ដោយឡែក​សម្រាប់​ស្ថានភាព​អ្នកទស្សនា​ខ្មែរ​យើង​មិន​ដឹង​ទេ​ថា​ត្រូវ​និយាយ​ យ៉ាង​ណា​»។
ម្យ៉ាង​ទៀត​រឿង​នេះ​ក្រុម​ផលិតករ​ហាក់​ដូចជា​មាន​កម្រិត​នៃ​កញ្ចប់​ថវិកា ​ទាប​សម្រាប់​ការ​ថត​ក៏​ដូចជា​ខ្វះខាត​ខាង​បទពិសោធ​ទៀត​ផង​សម្រាប់​ធ្វើ​ យុទ្ធនាការ​ផ្សព្វផ្សាយ។ ចំណែក​ការ​លាប​មុខមាត់​ធ្វើ​ជា​ខ្មោច​ហ្ស៊ូមប៊ី​ក៏​មាន​លក្ខណៈ​ពិបាក​ព្រោះ​ តែ​យើង​នៅ​មិន​ទាន់​មាន​ជំនាញ​នៅ​ឡើយ​ពោល​គឺ​យើង​នៅ​ខ្វះខាត​ស្ទើរតែ​គ្រប់​ ផ្នែក។
លោក​ទូច​ឧត្តម​បាន​និយាយ​ថា​៖ «ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ជួយ​ដល់​ពួកគេ។ មាន​អ្នក​ខ្លះ​គាត់​មិន​ចេះ​កាមេរ៉ា​ខ្លះ​ទៀត​មិន​ដឹង​ពី​របៀប​ប្រើ​ពន្លឺ​ កាមេរ៉ា​និង​អ្នក​ខ្លះ​មិន​ដឹង​របៀប​ប្រើ​សំឡេង​»។
វឌ្ឍនៈ​សិទ្ធិ​វ័យ​២៨​ឆ្នាំ​អ្នកស្ម័គ្រចិត្ត​ម្នាក់​ក្នុង​ចំណោម​ក្រុម​ អ្នកស្ម័គ្រចិត្ត​បាន​និយាយ​ថា​ទោះ​បី​ជា​គ្មាន​បទពិសោធ​ក្នុង​ការ​ថត​ ភាពយន្ត​ពី​មុន​មក​ក្តី​ក៏​លោក​ធ្លាប់​ធ្វើ​ជា​អ្នក​សរសេរ​សាច់រឿងកុន​ឲ្យ​ តួអង្គ​និយាយ​ដែរ។ តែ​ការ​ថតរឿង​នេះ​មាន​លក្ខណៈ​ថ្មី​ចម្លែក​ដូច្នេះ​ត្រូវ​ការ​ពេល​មុន​នឹង​មក ​ថត​រឿង​នេះ​បាន។
សិទ្ធិ​និយាយ​ថា​៖​«មាន​តួអង្គ​ខ្លះ​មាន​លក្ខណៈ​មិន​សូវ​ល្អ​និង​ខ្លះ​ មាន​ភាព​ខ្មាសអៀន​ខ្លាំង​ខ្លះ​ទៀត​គ្មាន​ទំនុក​ចិត្ត​តែ​យ៉ាង​ណា​យើង​ធ្វើ​ បាន​ល្អ​»៕PR
By Phnom Penh Post

No comments:

Post a Comment