ការប្រកួតយ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Emirates Stadium កាំភ្លើងធំមិនអាចធ្វើអ្វីក្រុមតោបានទេ ជាមួយនឹងកា ររបូត មួយគ្រាប់ក្នុងវគ្គទី១ ដោយកីឡាករ Cesar Azpilicueta នៅនាទី២៥ និងការប្រកួតកាន់តែមាន គម្លាតដាច់ គ្នាទៀត នោះនៅពេលដែល កីឡាករខ្សែបម្រើប្រយុទ្ធ Juan Mata បន្ថែមគ្រាប់ទី២ឲ្យ Chelsea ទៀតនៅទី៦៦ ។ ការព្យាយាម វាយបក និងរកគ្រាប់បាល់ បំប៉ោងសំណាញ់ទីរបស់ Arsenal មិនអាចទៅរួចឡើយ ទៅនឹងរបាំង ការពារ ក៏រឺងមាំរបស់ Chelsea ។
ចប់ការប្រកួតពេញម៉ោង Arsenal បានត្រឹមតែជូនដំណើរ Chelsea ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ជាមួយនឹង លទ្ធផល ដ៏គ្រោតគ្រាតដែលខ្លួនទទួលគឺ ០ ក្នុងទឹកដី ខណៈ Chelsea ២ ពីប្រវត្តិជួបគ្នា Chelsea បានឈ្នះ Arsenal ច្រើន ជាងនាពេលកន្លងមក ទាំងលេងក្នុង Premier League និង FA Cup ជាដើម ។ ការប្រកួតក្នុងនេះដែរ មានឱកាសតែមួយដងគត់ គឺក្រុមឈ្នះនឹងត្រូវឡើងទៅវគ្គបន្ត និងក្រុមចាញ់ត្រូវហាលអាវតែម្តង រីឯក្រុមណាធ្វើជា ម្ចាស់ផ្ទះ នោះ វាអាស្រ័យទៅលើការចាប់ឆ្នោតតែប៉ុណ្ណោះ ។
យ៉ាងណាមិញលោក David Moyes ក៏បានស្រោចស្រង់ Man Utd ឡើងទៅវគ្គ៨ក្រុមចុងក្រោយផងដែរនាយប់មិញ នេះ បន្ទាប់ពីបានបំបាក់ក្រុមភ្ញៀវ Norwich City ៤-០ ពីការធ្វើបានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធជនជាតិ ម៉ិចស៊ិច Jevier Hernandez រកបាន២គ្រាប់ ដោយគ្រាប់ទី១ នៅនាទីទី២០(ប៉េណាល់ទី) និងគ្រាប់ទីនៅនាទីទី៥៤ មុនពេល មិត្តរួមក្រុមខ្សែការពារ Phil Jones រកបានគ្រាប់ទី៣នៅនាទី៨៨ និង Fabio រកបានគ្រាប់ចុងក្រោយនៅនាទី៩០នោះ។
ដោយឡែក សម្រាប់លទ្ធផល៣ប្រកួតផ្សេងទៀតនាយប់មិញនេះដែរ គឺក្រុម Stoke City ក៏បានឡើងទៅវគ្គបន្តផងដែរ ក្រោយពីបានយកឈ្នះ ៤-២ ទៅលើក្រុមម្ចាស់ផ្ទះ Birmingham City បន្ទាប់ពីប្រកួតពេញម៉ោងមានលទ្ធផល ៤-៤ ស្របពេលដែលក្រុមភ្ញៀវ West Ham United បានលុតក្រុមម្ចាស់ផ្ទះ Burnley ២-០ ជាមួយនឹងក្រុមម្ចាស់ផ្ទះ Leicester បានយកឈ្នះ Fulham ទាំងប្រផិតប្រផើយដោយលទ្ធផល ៤-៣ ៕
No comments:
Post a Comment