Wednesday, October 30, 2013

វិធី​បន្តឹង​ស្បែកមុខ​បែប​កូរ៉េ​​​​មាន​លក្ខណៈ​​ធម្មជាតិ​ប្រឈម​គ្រោះថ្នាក់​ទាប​បំផុត

131030_22a
ផ្ទៃមុខ​បុរស​ស្ត្រី​គ្រប់​រូប​មាន​ការ​វិវត្ត​គួរ​ឲ្យ​កត់សម្គាល់​ពេល​ ឈាន​ដល់​វ័យ​ ៣០ ​ឆ្នាំ ទោះ​បី​ជា​យើង​ធ្វើការ​ព្យាបាល ឬ​ប្រើប្រាស់​ផលិតផល​យ៉ាង​ណា​ក៏​ដោយ។
បញ្ហា​ចម្បង​របស់​ផ្ទៃមុខ​ដែល​ឈាន​ទៅ​រក​ជ្រេ​នោះ​គឺ​ស្បែក​របស់​យើង​តែង ​យារ​ចុះ ការ​លេច​ស្នាម​ជ្រីវជ្រួញ​នៅ​ក្បែរ​បបូរ​មាត់ ឬ​ក៏​ការ​យារ​ធ្លាក់​នូវ​ស្បែក​ក្រោម​ថ្គាម​ជាដើម។ បញ្ហា​ទាំងនេះ​វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​ក្នុង​ករណី ដែល​យើង​បាត់បង់​ជាតិខ្លាញ់​ក្រោម​ស្បែក ឬ​ទទួល​សម្ពាធ​ពី​ការងារ​ច្រើន ការ​អត់​ងងុយ ឬ​បញ្ហា​ស្រេ្តស​ជាដើម។
ដើម្បី​ធ្វើការ​កែប្រែ​នូវ​បញ្ហា​ទាំងនេះ មនុស្ស​មួយ​ចំនួន​បាន​ងាក​ទៅ​រក​វិធីសាស្ត្រ​វះកាត់​បណ្តឹង​ស្បែកមុខ។​ទោះ​ ជា​ការ​វះកាត់​នេះ​ហុច​លទ្ធផល​ខ្ពស់​ក៏ដោយ ក៏​វា​ជា​ការ​វះកាត់​មួយ​ប្រឈម​គ្រោះថ្នាក់​ផង​ដែរ។ ការ​វះកាត់​តម្រូវ​ឲ្យ​យក​ស្បែក​ដែល​លើស​ចេញ និង​បន្តឹង​ស្បែក​តាមរយៈ​ការ​ដេរ​ភ្ជាប់​ប្រព័ន្ធ​សាច់ដុំ​ក្រោម​ស្បែក។
ដោយ​ទំនោរ​នៃ​ការ​ថែរក្សា​សម្ផស្ស​បច្ចុប្បន្ន​ងាក​ទៅ​រក​វិធីសាស្ត្រ​ ពុំ​វះកាត់ ដោយសារ​តែ​មនុស្ស​ជាច្រើន​ពុំ​ហ៊ាន​ទទួល​ការ​វះកាត់ ឬ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​សម្រាក​ព្យាបាល។
ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្រៅពី​ល្បី​បទ​កាងណាម​ឥឡូវ​នេះ​បាន​ធ្វើឲ្យ​ ពិភពលោក​ស្គាល់​យ៉ាង​ច្បាស់​តាមរយៈ​បច្ចេកទេស​កែសម្ផស្ស​ដោយ​ប្រើប្រាស់​ ខ្សែ​វេជ្ជសាស្ត្រ​Ultra V-Lift នេះ។
វិធីសាស្រ្ត​ម៉្យាង​ដែល​មាន​ប្រសិទ្ធភាព និង​មិន​ចាំបាច់​ធ្វើការ​វះកាត់​នោះ​គឺជា​ប្រភេទ​ការ​បន្តឹង​ស្បែកមុខ​ដោយ​ ខ្សែ​វេជ្ជសាស្រ្ត Ultra V-Lift។
បង្កើត​ឡើង​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ការ​ព្យាបាល​ដោយ​ប្រើ​ខ្សែ​វេជ្ជសាស្ត្រ​អាច​បំបាត់​នូវ​ស្នាម​ជ្រីវជ្រួញ​ ជុំវិញ​ផ្ទៃមុខ និង​ព្យាបាល​ស្បែក​យារ​ធ្លាក់​ហើយ​ការ​ឈប់​សម្រាក​ពី​ការងារ និង​មិន​បន្សល់​ទុក​នូវ​ស្នាម​ដូច​ការ​វះកាត់​ឡើយ។
វេជ្ជបណ្ឌិត​ឯកទេស ហាន់ ជីនខ្វុន បាន​បង្កើត​នូវ​ប្រព័ន្ធ​ម្យ៉ាង ដោយ​គាត់​ចាក់​បញ្ចូល​ខ្សែ​វេជ្ជសាស្ត្រ​នៅ​ក្រោម​ស្បែក​ដើម្បី​ជួយ​បង្កើន​ ភាព​តឹងណែន បង្កើន​ទំហំ​ផ្ទៃមុខ និង​បំបាត់​នូវ​ស្នាម​ជ្រីវជ្រួញ។ វា​គឺជា​ប្រភេទ​ខ្សែ​ដែល​អាច​ស្រូប​រលាយ​ទៅ​វិញ​ដូច​ខ្សែ​វេជ្ជសាស្រ្ត​ដែល​ យើង​ប្រើប្រាស់​នៅក្នុង​ការ​វះកាត់​ដូច្នោះ​ដែរ។ ក្រោយពេល​ដែល​ខ្សែ​ទាំងនោះ​បាន​ស្រូប​ទៅ​វិញ​ហើយ​ស្បែក​ដែល​យារ​ធ្លាក់​របស់ ​យើង​នៅ​តែ​រក្សា​ទីតាំង​របស់​វា​បាន​ល្អ​ពី​៨​ខែ​ទៅ​១​ឆ្នាំ។ វិធីសាស្ត្រ​នេះ​អាច​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ឡើង​នូវ​ប្រព័ន្ធសរសៃ​ឈាម​ ក្នុង​ស្បែក ជំរុញ​ការ​បណ្តុះ​កោសិកា​ឡើង​វិញ និង​បង្កើន​បរិមាណ​កូឡា​ហ្សែន​ដែល​ជា​សារធាតុ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ ហាប់ណែន​ពុំ​ជ្រីវជ្រួញ។
ជា​ធម្មតា​វិធីសាស្រ្ត​នេះ​គឺ​អនុវត្ត​ដោយ​ត្រូវការ​ពេលវេលា​ប្រមាណ​៣០​ នានី​អាស្រ័យ​ទៅ​តាម​ទីកន្លែង​នៃ​ការ​ព្យាបាល និង​បទពិសោធ​របស់​វេជ្ជបណ្ឌិត​ផ្ទាល់។ វា​ពុំ​មាន​ផលវិបាក​ណា​មួយ​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ​ក្រៅ​ អំពី​ការ​ធ្វើឲ្យ​ភាព​រមាស់ ឬ​ហើម​បន្តិចបន្តួច ដែល​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ។ យើង​ក៏​ពុំ​ត្រូវការ​ពេល​ឈប់​សម្រាក​ពី​ការងារ​ដែរ ពោល​គឺ អ្នក​ព្យាបាល​អាច​វិល​ទៅ​ធ្វើការ​វិញ​បាន​ក្រោយ​ពី​ការ​ព្យាបាល។
ចំពោះ​លទ្ធផល យើង​អាច​សម្គាល់​ឃើញ​ភ្លាម​ក្រោយពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​វិធីសាស្រ្ត។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​ទេ។ លទ្ធផល​ដែល​ធ្វើ​ស្បែក​មុខ​តឹងណែន​គឺ​អាច​សង្កេត​ឃើញ​ថែម​ទៀត​នៅ​ប្រមាណ​២​ឬ ​៣​សប្ដាហ៍​ក្រោយ ហើយ​វា​នឹង​បន្ត​រហូត​បាន​ពី​១​ទៅ​២។ ខុស​ពី​ការ​វះកាត់ ដែល​បន្សល់​ទុក​នូវ​ស្លាកស្នាម​ខ្លះ​ៗ តំបន់​ដែល​ទទួល​ការ​ព្យាបាល​មាន​លក្ខណៈ​ធម្មជាតិ ដោយ​ស្បែក​ពុំ​តឹង​ខ្លាំង​ពេក​ដូចជា​ការ​វះកាត់​បន្តឹង​ស្បែក​ឡើយ។
ការ​ប្រើ​ខ្សែ​វេជ្ជសាស្ត្រ​បន្តឹង​គឺ​អាច​អនុវត្ត​បាន​នៅ​គ្រប់​ ទីកន្លែង​លើ​ផ្ទៃមុខ និង​ដង​ខ្លួន ដូចជា​លើ​ដៃ និង​ទ្រូង​ជាដើម។ សព្វថ្ងៃ​វិធីសាស្រ្ត​នេះ​កំពុង​ពេញនិយម​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​រួមមាន ជប៉ុន ថៃ ឥណ្ឌា វៀតណាម និង​រុស្ស៊ី​អស់​រយៈពេល​២​ឆ្នាំ​ហើយ។
វេជ្ជបណ្ឌិត ហាន់ ជីនខ្វុន ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​អ្នក​ឯកទេស​ដ៏​មាន​ស្នាដៃ​ក្នុង​ការ ​បង្កើត​វិធីសាស្ត្រ​បន្តឹង​ស្បែក​មុខ​ដែល​គ្មាន​ភាព​ស្មុគស្មាញ និង​មិន​ប្រឈម​គ្រោះថ្នាក់។
ការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ផស្ស​គឺ​រឹត​តែ​ចាំបាច់​ ទៀត ដើម្បី​ទទួល​បាន​នូវ​ការ​ពិនិត្យ​ហ្មត់ចត់ ក្នុង​ការ​ព្យាបាល។ សម្រាប់​ការ​ផ្ដល់​ប្រឹក្សា​ស្ដីពី​បញ្ហា​សម្ផស្ស​លោក​អ្នក​អាច​ទាក់ទង​ គ្លីនិក Pearl Medical Center តាម​លេខ​០៨៨ ៣៣ ៧៧ ៧៧៧ និង​វិបសាយ www.pearlmedicalcenter.net៕

No comments:

Post a Comment