រថយន្តម៉ាក Camry 2014 នេះត្រូវបានរចនាឡើងបន្ថែមភាពល្អប្រណីតទាំងផ្នែកខាងក្រៅ និងខាងក្នុងព្រមទាំងបង្កើនថាមពលនៃកម្លាំងម៉ាស៊ីនកាន់តែមានសន្ទុះ ខ្លាំងជាងមុនជាមួយនឹងសមត្ថភាពស៊ីប្រេងតិច។
នៅក្នុងពិធីតាំងបង្ហាញប្រភេទរថយន្តស៊េរីថ្មីនៅកន្លែងតាំង បង្ហាញរបស់ក្រុមហ៊ុនតូយ៉ូតាទឹកថ្លា លោក ហង់ ដេវិដ ប្រធានទីផ្សាររបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបញ្ជាក់បន្ថែមពីចំណុចពិសេសជាច្រើនរបស់រថយន្តស៊េរីថ្មីចុងក្រោយ នេះថា Camry 2014 ជាប្រភេទរថយន្តមានកម្លាំង ២.៥ លីត្រ បំពាក់ដោយម៉ាស៊ីនស៊ីឡាំង ៤ ប្រើសាំង ។
លោកបានបន្តថា នៅផ្នែកខាងក្រៅរថយន្តត្រូវបានរចនារូបរាងថ្មីសន្លាង យ៉ាងពិសេសទាន់សម័យ ជាមួយនឹងការបំពាក់ស្តុបមុខក្រោយថ្មីភ្លឺច្បាស់។ រថយន្តនេះមាន៤ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ ស ខ្មៅ ទឹកប្រាក់ និងប្រផេះ។ ដោយឡែកនៅផ្នែកខាងក្នុង Camry 2014 មានបំពាក់ដោយពោងសុវត្ថិភាពចំនួនពីរនៅផ្នែកខាងមុខ ប្រើប្រព័ន្ធហ្វ្រាំង ABS និង BA និងមានSensor ចំនួន៦ ងាយស្រួលក្នុងការចត។ រថយន្តបំពាក់ដោយកៅអីអូតូមុខក្រោយពូកជាស្បែកសុទ្ធដេរដោយដៃ ផ្ទាល់ ដែលធ្វើឲ្យថ្នេរកាន់តែស្អាត និងជាប់ជាងមុន។ ភ្លើងនៅកុងទ័រភ្លឺច្បាស់ដែលធ្វើឲ្យកាន់តែមានសុវត្ថិភាពក្នុងការ បើកបរ។
លោកបានបន្តថា អ្វីដែលពិសេសនោះ Camry 2014 ស៊ីសាំងតិចបំផុតតែ ៧,៨ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ រថយន្តនេះប្រើប្រព័ន្ធអេកូម៉ូដ និងនៅកញ្ចក់ខាងក្រោយមានបំពាក់ដោយប្រដាប់ការពារពន្លឺថ្ងៃអូតូ។
លោក គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រតូយ៉ូតាក្នុងការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនៃរថយន្តតូយ៉ូតាកាមរីពាក់ព័ន្ធនឹងខាង បច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងគោលដៅនៃការប្រើប្រាស់រថយន្តកាម៉េរីដែលទើបនាំចូលនេះ លោកមានសង្ឃឹមថារថយន្ត Camry 2014 ពិតជាស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់ ព្រមទាំងបង្កើននូវឧត្តមភាពនៃជីវិតគ្រួសាររបស់លោកអ្នកជាមួយនឹង ការសន្សំសំចៃខ្ពស់។
សម្រាប់អតិថិជនដែលចាប់អារម្មណ៍ក្រុមហ៊ុនមានកម្មវិធីពិសេស សម្រាប់រាល់ការកក់ទុកមុនរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ដោយអតិថិជននឹងទទួលបាន Ipaid មួយគ្រឿងដោយឥតគិតថ្លៃដែលឱកាសនោះមានសម្រាប់តែអតិថិជន១០នាក់ ដំបូងប៉ុណ្ណោះហើយបើចាប់អារម្មណ៍លោកអ្នកអាចអញ្ជើញទៅទស្សនាដោយ ផ្ទាល់នៅក្រុមហ៊ុនតូយ៉ូតាទឹកថ្លា ឬអាចទាក់ទងតាមទូរស័ព្ទ ០១៧ ៣៣៣ ៥០៣៕ By Phnom Penh Post
No comments:
Post a Comment