
៨- Dallas-Fort Worth
International Airport ស្ថិតក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកៈ
អាកាសយានដ្ឋាននេះបានកសាងដំបូងក្នុងឆ្នាំ ១៩២៧ ។ កាលពីឆ្នាំ ២០១២
កន្លងមកអាកាសយានដ្ឋាននេះទទួលភ្ញៀវបាន ៥៨ ៥៩១ ៨៤២ នាក់។

៩- Soekarno-Hatta
International Airport ស្ថិតក្នុងប្រទេស ឥណ្ឌូនេស៊ីៈ
អាកាសយានដ្ឋានដែលស្ថិតនៅលើកោះ Java
នេះមានភ្ជាប់ឈ្មោះរបស់អតីតប្រធានាធិបតី Soekarno
និងអនុប្រធានាធិបតី ទី១ Hatta ។ កាលពីឆ្នាំ ២០១២
អាកាសយានដ្ឋាននេះទទួលភ្ញៀវបាន ៥៧ ៧៣០ ៧៣២ នាក់។

១០- Dubai
International Airport ស្ថិតនៅប្រទេស អេមីរ៉ាត អារ៉ាប់រួមៈ
អាកាសយានដ្ឋាននេះបានបើកឲ្យប្រើប្រាស់ជាផ្លូវការលើកដំបូងក្នុង
ឆ្នាំ ១៩៦០។ កាលពីឆ្នាំ ២០១២ អាកាសយានដ្ឋាននេះទទួលភ្ញៀវបានចំនួន ៥៧
៦៨២ ៥៥០ នាក់។

១១- Frankfurt
Airport ស្ថិតក្នុងប្រទេស អាល្លឺម៉ងៈ
អាកាសយានដ្ឋាននេះបានកសាងដំបូងក្នុងឆ្នាំ ១៩០៩ ដោយមានចម្ងាយ ១២
គីឡូម៉ែត្រពីចំណុចកណ្តាលទីក្រុង Frankfurt ។ កាលពីឆ្នាំ ២០១២
អាកាសយានដ្ឋាននេះទទួលភ្ញៀវបាន ៥៧ ៥២០ ០០១ នាក់។

១២- Hong Kong
International Airport ឬ Chek Lap Kok Airport ស្ថិតនៅក្នុងទីក្រុង
ហុងកុងៈ អាកាសយានដ្ឋានកសាងដំបូងក្នុងឆ្នាំ ១៩២៥។ កាលពីឆ្នាំ ២០១២
អាកាសយានដ្ឋាននេះទទួលភ្ញៀវបាន ៥៦ ០៦៤ ២៤៨ នាក់។

១៣- Denver
International Airport ស្ថិតក្នុងសហរដ្ឋ អាមេរិកៈ
អាកាសយានដ្ឋាននេះចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ១៩៨៩
និងបានបើកឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៩៩៥ ។ កាលពីឆ្នាំ ២០១២
អាកាសយានដ្ឋាននេះទទួលភ្ញៀវបាន ៥៣ ១៥៦ ២៧៨ នាក់។

១៤- Suvarnabhumi
Airport ឬ Bangkok International Airport ស្ថិតនៅក្នុងប្រទេស ថៃៈ
អាកាសយានដ្ឋាននេះត្រូវបានបើកឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៦។
កាលពីឆ្នាំ ២០១២ អាកាសយានដ្ឋាននេះទទួលភ្ញៀវចំនួន ៥៣ ០០២ ៣២៨ នាក់។
No comments:
Post a Comment