
ជ្រលងភ្នំ ខណៈដែលពួកគេធ្វើដំណើរ ទៅចូលរួមបុណ្យកឋិនទាន។
បណ្តាញព័ត៌មានរបស់ថៃ ដែលបានផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា រថយន្តក្រុងនោះបានធ្លាក់ជ្រលងភ្នំ នៅចន្លោះគីឡូម៉ែត្រ លេខ ២៦-២៧ ក្នុងខេត្តឡាំប៉ាង ភាគខាងជើង ប្រទេសថៃ បានសម្លាប់មនុស្ស ២៣ នាក់ និងរងរបួស ១៧ នាក់ កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ អាចចាត់ទុកជាករណី គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់បំផុត។
រថយន្តក្រុងដែលជួបគ្រោះថ្នាក់នេះ បានដឹកពុទ្ធបរិស័ទ ពីខេត្តឈៀងម៉ៃ ឆ្ពោះខេត្តឡាំប៉ាង ដើម្បីចូលរួមពិធីបុណ្យកឋិនទាន។ មកទល់ពេលនេះសមត្ថកិច្ច បាននាំយកសព ជនរងគ្រោះទាំងអស់ រក្សាទុក ដើម្បីរង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួស កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕


ប្រភពពី វត្តភ្នំ
No comments:
Post a Comment