ក្រុងឡុងដ៍ៈ ក្រោយពីបញ្ចប់ការប្រកួត
ជម្រុះក្នុងពូល (A-I) ក្នុងជុំទី១ ប្រចាំទ្វីបអឺរ៉ុបសម្រាប់
ព្រឹត្តិការណ៍បាល់ទាត់ពិភព លោក World Cup ឆ្នាំ២០១៤នៅប្រេស៊ីល
នាយប់មិញនេះមក រកឃើញ៩ប្រទេសដែល កៅអីដោយស្វ័យប្រវត្តិក្រោយ ពីឈ្នះរៀងៗខ្លួន
និងឈរនៅកំពូល តារាងប្រចាំពូល នីមួយៗរួចមក ។
ក្រុមជម្រើសជាតិបូស្នៀ បានទៅដោយស្វ័យប្រវត្តិហើយ
ក្រោយពីទទួលបាន៣ពិន្ទុបន្ថែម នៅក្រៅផ្ទះ បន្ទាប់ពី ប្រកួត
ឈ្នះក្រុមម្ចាស់ផ្ទះលីទុយអេនី ១-០យប់មិញនេះ ជាមួយនឹងការបាន២៥ពិន្ទុ
ស្មើជាមួយក្រុមឈរនៅ លេខ២ និងត្រូវ លេងវគ្គជម្រុះ ក្នុងជុំទី២ទៀតនោះ
គឺជម្រើសជាតិក្រិក តែឈ្នះគ្រាប់ស៊ុត ពីក្នុងពូល G ។
ក្រិកជាក្រុមមួយល្អជាងគេបំផុត ក្នុងចំណោមក្រុមដែល ស្ថិតនៅលេខរៀងទី២គ្រប់ពូល
ដោយមានពិន្ទុ២៥ លើសគេដាច់ ។
សម្រាប់ឯពូល H វិញអង់គ្លេស ក៏បានទៅផងដែរ ក្រោយពីបានបំបាក់
ក្រុមភ្ញៀវប៉ូឡូញ ២-០មិនឲ្យតដៃរួច ពីខ្សែប្រយុទ្ធ Wayne Rooney រកបានមួយ
គ្រាប់ និងមិត្តរួមក្រុមខ្សែបម្រើ Steven Gerrard
ថែមគ្រាប់ទី២ទៀតនោះនៅនាទីចុង ម៉ោង ។ មួយវិញទៀត ជម្រើសជាតិអ៊ុយក្រែន
ដែលស្ថិតក្នុងពូលជាមួយគ្នា នោះត្រូវបានលេងវគ្គជម្រុះផងដែរ និងក៏ជា ក្រុមនៅ
សល់គ្រាប់ស៊ុតច្រើនគេផងដែរ ជាមួយនឹងការចាញ់
ពិន្ទុអង់គ្លេសតែមួយពិន្ទុប៉ុណ្ណោះ ។
រីឯពូលចុងក្រោយគេវិញ គឺពូល I ក្រុមម្ចាស់ជើងឯកឆ្នាំ២០១០
នៅអាហ្វ្រិកខាងត្បូង គោជល់អេស្ប៉ាញ ក៏បានទៅដែរ គឺឡើងទៅការពារតំណែងជើងឯក
World Cup លើកទី១របស់ខ្លួន បន្ទាប់ពីបានលុតក្រុមភ្ញៀវ ហ្សកហ្ស៊ី ២-០យប់មិញ
នេះផងដែរ ដើម្បីបញ្ចប់ការតាមប្រម៉ាញ់ពីក្រុមមាន់គកបារាំង
ដោយមាន២០ពិន្ទុនាំមុខដាច់បារាំង ដោយទុកឲ្យក្រុម ម្ចាស់ជើងឯក World Cup
ឆ្នាំ១៩៩៨ បារាំងលេងនៅវគ្គជម្រុះបន្ត ជាមួយនឹងគូប្រជែងការពីរដូវកាលមុន
ទឹកក្រូចហូ ឡង់ ក៏បានទៅហើយដែរនោះ ។
រហូតមកទល់ពេលនេះ មាន៩ក្រុមជម្រើសជាតិ ហើយបានឡើងទៅឈរចាំមុនក្នុង World
Cup លើកទី ២០ ឆ្នាំ២០១៤ដែលមានប្រេស៊ីល ធ្វើជាម្ចាស់ផ្ទះរួចស្រេចហើយមាន
ស្វីស អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស បូស្នៀ ប៊ែលហ្ស៊ិក អ៊ីតាលី ហូឡង់
និងខ្លាឃ្មុំទឹកកករុស្ស៊ី
ខណៈដែល៨ក្រុមល្អជាងគេនឹងលេងនៅវគ្គជម្រុះក្នុងជុំទី២ ដើម្បី យក៤ក្រុមទៀតមាន
បារាំង ស៊ុយអែត ក្រិក អ៊ុយក្រែន ព័រទុយហ្គាល់ អាយឡេន រ៉ូម៉ានី និងក្រូអាត ។
ក្នុងនោះដែរ ដាយណឺម៉ាក ត្រូវហាលអាវដោយស្វ័យប្រវត្តិ ដោយសារទាំង៩ក្រុមខ្សោយ
និងមានពិន្ទុតិចជាងគេ។
សូមបញ្ជាក់ផងដែរថា ក្នុងការប្រកួតបញ្ចប់ ព្រឹត្តិការណ៍ជម្រុះ World Cup
ឆ្នាំ២០១៤ នៃជុំទី១ប្រចាំទ្វីបអឺរ៉ុបនាយប់ មិញនេះ គឺមានការស៊ុតបញ្ចូលទី
គ្នាចំនួន ៦៤៨គ្រាប់ ពីការប្រកួតសរុប២៣៤ ។ ខ្សែប្រយុទ្ធរបស់ហូឡង់ Robin van
Persie បាននាំមុខគេពីការស៊ុតបញ្ចូលទី បានចំនួន ១១គ្រាប់ច្រើនជាងគេ
ខណៈដែលខ្សែប្រយុទ្ធ Edin Dzeko មកពីក្លឹប Manchester City
ជនជាតិបូស្នៀជាប់លេខ២ ពីការស៊ុតបញ្ចូលទីបាន១០គ្រាប់ និងមិត្តរួមក្រុម Vada
Ebisevic រួមទាំងខ្សែបម្រើ Mesut Ozil របស់អាល្លឺម៉ង់
រកបានម្នាក់៨គ្រាប់ដូចគ្នា ៕
No comments:
Post a Comment