ប្រិយមិត្តប្រហែលជាមានចម្ងល់ហើយថាតើកុំព្យូទ័របន្ទះស្ដើងមួយ
ម៉ូដែលនេះហេតុអ្វីក៏មានតម្លៃទាបយ៉ាងនេះ
ហើយវាត្រូវបានផលិតដោយក្រុមហ៊ុនណាដែរ ?
តាមពិតកុំព្យូទ័របន្ទះស្ដើងដែលមានតម្លៃដ៏ទាបមិនគួរឲ្យជឿនេះគឺ
មានឈ្មោះថា Ematic EM63 ជាផលិតផលរបស់
ក្រុមហ៊ុន
Ematic ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វញា (California) សហរដ្ឋ ។
សូមបញ្ជាក់ថាបើយោងតាមប្រភពពីគេហទំព័រ Androidauthority
បានឲ្យដឹងថា Ematic EM63
គឺជាកុំព្យូទ័របន្ទះស្ដើងដែលល្អសម្រាប់ក្មេងៗ ។
បញ្ជាក់ផងដែរថា Ematic ជាក្រុមហ៊ុនអេឡិចត្រូនិកដែលមានផលិត
កុំព្យូទ័របន្ទះស្ដើង ឧបករណ៍អានសៀវភៅ e-Book (eBook Readers), ឧបករណ៍ចាក់
MP3 (MP3 Players), ទូរទស្សន៍ និង គ្រឿងបន្ទាប់បន្សំផ្សេងៗ (Accessories) ។
លក្ខណសម្បត្តិបច្ចេកទេសរបស់ Ematic EM63 មានដូចខាងក្រោម៖
- អេក្រង់ទំហំ 7-inch (Multi-Touch)
- កម្រិតភាពច្បាស់ 1024 x 600 pixels (HD)
- CPU Dual-core 1.5GHz
- GPU Dual-core
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB (អាចបន្ថែម microSD card 32
GB) និងមានបន្ថែមជូនអង្គផ្ទុកទិន្ននៅលើបណ្ដាញអ៊ីនធឺណិតទំហំ 5 GB
- មានបំពាក់ដោយ Wi-Fi, USB 2.0,.
- កាមេរ៉ាមុខទំហំ 0.3 MP
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
- ថាមពលថ្ម 2,700mAh
បញ្ជាក់៖ បច្ចុប្បន្នកុំព្យូទ័បន្ទះស្ដើងមួយម៉ូដែលនេះមានដាក់លើទីផ្សារតាមបណ្ដាញអ៊ីនធឺណិត
Amazon.com ក្នុង
តម្លៃប្រហែល $84 ប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ទីផ្សារកម្ពុជា
មិនទាន់មានប្រភពបញ្ជាក់ថាកុំព្យូទ័របន្ទះស្ដើងនេះអាចនឹងមកដល់
ស្រុកខ្មែរយើងឬអត់នោះទេ ៕
No comments:
Post a Comment