Wednesday, September 4, 2013

ក្រុមហ៊ុនភេសជ្ជៈ​ Nestle ស្វែង​រក​ឥណទាន​​ថ្មី​ចំនួន១៣​ពាន់​លាន​ដុល្លារ

130904_14
ផលិត​ផល​​ក្រុមហ៊ុន Nestle ដាក់​​លើ​ធ្នើ​​ក្នុង​ទូក្លាសេ​នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន។ រូបថត Bloomberg
























ក្រុង​វេវ័យៈ ក្រុមហ៊ុន​ Nestle SA ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណី​អាហារ​ធំ​ជាង​គេ​របស់​ពិភពលោក កំពុង​ស្វែង​រក​ឥណទាន​ថ្មី​ចំនួន​ប្រមាណ ​១០​ ពាន់​លាន​​អឺរ៉ូ (១៣​ ពាន់​លាន​ដុល្លារ)​ នេះ​បើ​យោង​តាម​ប្រភព​ចំនួន​បី​ដែល​បាន​ដឹង​ពី​បញ្ហា​ឥណទាន​នេះ​។
ប្រភព​ដដែល ដែល​បាន​ស្នើ​សុំ​មិន​បង្ហាញ​អត្ត​សញ្ញាណ​ដោយ​សារ​ប្រតិបត្តិការ​នេះ​គឺ​ជា​ រឿង​ឯក​ជន​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​កាហ្វេ Nescafe មួយនេះ កំពុងស្វែង​រក​ឥណទាន​រយៈ​ពេល ​១ឆ្នាំ និង​រយៈ​ពេល​ ៥​ឆ្នាំ ដើម្បី​យក​មក​ទូទាត់​សង​បំណុល​ចាស់​​ដែល​មាន​ចំនួន​ប្រមាណ​ ​៥ ​ពាន់​លាន​អឺរ៉ូ ដែល​ត្រូវ​ដល់​ថ្ងៃ​កំណត់​សង​នៅ​ខែ​ក្រោយ​នេះ និង​បំណុល​ចំនួន ៥​ ពាន់​លាន​អឺរ៉ូ ដែលនឹង​ដល់​ថ្ងៃ​កំណត់​ត្រូវ​សង​នៅ​ឆ្នាំ​ ២០១៥។
ប្រភព​ដដែលនេះ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ Nestle នឹង​ផ្តល់​ជូន​ការ​ប្រាក់​បឋម​ក្នុង​អត្រា ​​០,១ ​ភាគ​រយ ពោល​គឺ​មាន​អត្រា​ខ្ពស់​ជាង​អត្រា​ការ​ប្រាក់​កម្ចី​គោល​សម្រាប់​​បំណុល​រយៈ ​ពេល ​១​ឆ្នាំ និង​អត្រា​ការ​ប្រាក់ ០,១២៥​ ភាគ​រយ​សម្រាប់​បំណុល​រយៈ​ពេល​ ៥ឆ្នាំ។
ប្រភព​ដដែល បាន​បន្ត​ឲ្យ​ដឹងថា ក្រុមហ៊ុនផលិត​ភេសជ្ជៈ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វេវ័យ ប្រទេស​​ស្វ៊ីស​មួយ​នេះ​កំពុង​រៀប​ចំការ​ខ្ចី​​ប្រាក់​​នេះ​​ដោយ​​ខ្លួន​ឯង​ ផ្ទាល់។ ក្រុមហ៊ុន Citigroup Inc កំពុង​ជួយ​សម្រប​សម្រួល​ប្រតិបត្តិការ​ស្វែង​រក​ឥណទាន​នេះ ហើយ​ក្រុមហ៊ុន​មួយនេះ​នឹង​ក្លាយ​ទៅ​ជា​ភ្នាក់​ងារ​របស់​ក្រុមហ៊ុន Nestle ផង​ដែរ។
លោក Philippe Aesch​-​limann អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន Nestle បានថ្លែង​ថា រាល់​សំណួរ​នានា​​​ ដែល​ទាក់​ទង​ទៅ​នឹង​​ឥណទាន​​បង្វែរ​ទៅ​ឲ្យ​​​សួរ​ទៅ​កាន់​ក្រុមហ៊ុន Citigroup វិញ។ ក្រុម​​មន្ត្រី​ក្រុមហ៊ុន Citigroup ដែល​បាន​ស្នើ​សុំ​មិន​ប្រាប់​ឈ្មោះ ដោយ​​សារ​បញ្ហា​នេះ​គឺ​ជា​បញ្ហា​ឯក​ជននោះ បាន​បដិសេធ​ផ្តល់​ការ​បំភ្លឺ​ស្តីពី​ហិរញ្ញប្ប​ទាន​នេះ​៕ Bloomberg/BP By Phnom Penh Post ​

No comments:

Post a Comment