ក្រុងសានហ្វ្រានស៊ីស្កូៈ កាលពីថ្ងៃអង្គារកន្លងមកនេះក្រុមហ៊ុនAppleបានប្រកាសដំណឹងដល់ អតិថិជនខ្លួនឲ្យដឹងថានៅថ្ងៃទី១០ខែកញ្ញាខាងមុខនេះក្រុមហ៊ុន នឹងរៀបចំព្រឹត្តិការណ៍បង្ហាញពីផលិតផលថ្មីនៃទូរស័ព្ទiPhoneដែលមាន ទាំងស៊េរីមានតម្លៃថោកច្រើនជាងមុនផងដែរ។
ជាការពិតណាស់នេះវាគឺជាសេចក្តីបង្ហើបដំណឹងឲ្យដឹងខ្លះរបស់ ក្រុមApple មែន តាមរយៈសារថា៖ «នេះគួរតែជាថ្ងៃដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នាដែលក្រុមហ៊ុន នឹងបង្ហាញនូវផលិតផលថ្មីមានការរចនានូវពណ៌ស្រស់ស្អាតជាច្រើន សម្រាប់បម្រើតាមតម្រូវការ»។
ទោះជាយ៉ាងណាគេហាក់ដូចជានៅពុំទាន់ឃើញមានរបាយការណ៍ណាមួយ ច្បាស់ដែររបស់ក្រុមហ៊ុនApple ខណៈគេគ្រាន់តែដឹងថាក្រុមហ៊ុននឹងចេញផលិតផលទូរសព្ទម៉ាកiPhone ពីរស៊េរី ដែលមានស៊េរីថ្លៃ និងថោករួមជាមួយជម្រើសពណ៌ឆើតៗ និងពណ៌មាសផងដែរ។
ព្រឹត្តិការណ៍នេះនឹងរៀបចំនៅឯទីស្នាក់ការក្រុមហ៊ុនApple Campusនៅតំបន់គូពើរធីណូក្នុងរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកនៅ សប្តាហ៍ក្រោយ។
អ្នកជំនាញបច្ចេកវិទ្យាបានធ្វើការប៉ាន់ស្មានថាក្រុមហ៊ុនAppleនឹង ចេញលក់ផលិតផលទូរស័ព្ទម៉ាកiPhone5Sជាមួយនឹងការរចនាប្រភេទ កាមេរ៉ាថ្មី និងទូរស័ព្ទiPhone5Cដែលមានសម្បកប្លាស្ទិក និងមានតម្លៃថោកជាងiPhone ធម្មតាដែលមានសម្បកធ្ងន់។
iPhone5Cដែលមានគោលដៅលើអតិថិជនមានកម្រិតជីវភាពមិនសូវធូរធារ នោះត្រូវបានគេជឿថា នឹងមានជម្រើសពណ៌ច្រើនដូចជាពណ៌សខ្មៅស៊ីជម្ពូនិងខៀវ។
យោងតាមលោកប្រាយអ៊ិនវ៉ៃត៍អ្នកវិភាគទីផ្សារមកពីTopeka Capital Marketsបានឲ្យដឹងថា តម្លៃទូរស័ព្ទiPhone ស៊េរីថ្មីនេះនឹងមានតម្លៃថោកដែលអាចស្ថិតនៅចន្លោះចាប់ពី៩៩ ដុល្លារដល់៤០០ដុល្លារ៕ PR By Phnom Penh Post
No comments:
Post a Comment