ក្រុងប៉េកាំងៈប្រធានាធិបតីចិន លោក ស៊ី ជីនភីងបានជួបពិភាក្សាជាមួយមេដឹកនាំតួកម៉េនីស្ថានកាលពីថ្ងៃអង្គារ ខណៈលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចទៅអាស៊ីកណ្តាលនៅមុន កិច្ចប្រជុំកំពូល G20 នៅរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ បាននិយាយថា លោកស៊ីបានជួបជាមួយប្រធានាធិបតី Gurbanguly Berdymukhamedov ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
មេដឹកនាំចិនបានចេញដំណើរពីព្រឹកថ្ងៃអង្គារលើដំណើរទស្សនកិច្ច មួយដែលរំពឹងថានឹងឃើញមានកិច្ចព្រមព្រៀងថាមពលជាច្រើននិង កិច្ចពិភាក្សាស្តីពីកំណើនយឺត។
ស៊ីនហួ និងកាសែត China Daily បាននិយាយថា ផ្តើមពីប្រទេសតួកម៉េនីស្ថាន លោកស៊ីនឹងឆ្ពោះទៅជំនួបកំពូលនៃក្រុមមេដឹកនាំពិភពលោក២០ក្នុង ក្រុងឡេនីនក្រាត នៅថ្ងៃព្រហស្បតិ៍បន្ទាប់មកបន្តទៅប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។
ពីមុនបណ្តាប្រទេសអាស៊ីកណ្តាលធ្លាប់ជាផ្នែករបស់សហភាពសូវៀត មិនមែនចិនដែល មានតម្រូវការថាមពលច្រើនទេ។ បច្ចុប្បន្នចិនមានឥទ្ធិពលក្នុងតំបន់កើនឡើង។
កាសែត China Daily បានស្រង់សម្ដីអនុរដ្ឋមន្ត្រីការបរទេសលោក ឆឹង គួភីងដូចបាននិយាយថានៅអាស៊ីកណ្តាល លោកស៊ីគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីប្រេង ឧស្ម័នធម្មជាតិ ការដឹកជញ្ជូន និងវិនិយោគ។
កាសែតនោះ បាននិយាយថា ចិនបាននាំចូលឧស្ម័នធម្មជាតិចំនួន៦០ពាន់លានម៉ែត្រគុបពីអាស៊ីកណ្តាលចាប់តាំងពីឆ្នាំ២០០៩។
លោកស៊ីនឹងចូលរួមជាមួយមេដឹកនាំG20 នៅក្រុងឡេនីនក្រាត( St Petersburg) ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ដែលការផ្តោតសំខាន់មួយនឹង ផ្តោតលើកំណើនយឺតក្នុងប្រទេសចិន និងទីផ្សារកំពុងកើនឡើងដ៏ធំនៃបណ្តាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង៕ CC By Phnom Penh Post
No comments:
Post a Comment