ភ្នំពេញៈ
ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលបិទផ្លូវតវ៉ាលើបណ្តឹង
ពាក់ព័ន្ធនឹងការបោះឆ្នោត
បានបើកសវនាការជាសាធារណៈលើបណ្តឹងបដិសេធលទ្ធផលបោះឆ្នោត
របស់គណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
ខណៈពេលបក្សប្រឆាំងត្រៀមខ្លួនរួចជាស្រេច
ក្នុងការធ្វើមហាបាតុកម្មនៅថ្ងៃសៅរ៍ខាងមុខនេះ។
កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចដូចនឹង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដោយច្រានចោលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលប្តឹងសុំឲ្យមានការ
ផ្ទៀងផ្ទាត់តួលេខនិងរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងខេត្ត
បាត់ដំបង។
ពោលគឺក្រុមប្រឹក្សាធម្មនុញ្ញសម្រេចតម្កល់សេចក្តីសម្រេចរបស់
គ.ជ.ប ទុកជាបានការទាំងអស់។
គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹង ចំនួន ១៥
ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់
គ.ជ.ប។ គិតមកដល់ថ្ងៃទី៤កញ្ញា ក្រុមប្រឹក្សាធម្មនុញ្ញ
បានសម្រេចបដិសេធ នូវបណ្តឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិ ចំនួន ១៣
ខេត្តរាជធានីហើយ ខណៈនៅស្អែក ក្រុមប្រឹក្សាធម្មនុញ្ញ
នឹងបើកសវនាការលើបណ្តឹងបោះឆ្នោត នៅខេត្តកណ្តាល
ដែលជាសវនាការចុងក្រោយនៃបណ្តឹងរបស់បក្សប្រឆាំង។
យោងតាមប្រក្រតិទិននៃការបោះឆ្នោត
ក្រុមប្រឹក្សាធម្មនុញ្ញមានរយៈពេលតែ ២០
ថ្ងៃប៉ុណ្ណោះសម្រាប់ការដោះស្រាយ ភាពមិនប្រក្រតីនៃការបោះឆ្នោត
មុននឹង គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅថ្ងៃអាទិត្យ ទី
០៨ ខែកញ្ញា ឆ្នាំ២០១៣នេះ។
ដោយឡែក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក
សម រង្ស៊ី បានចុះទៅជួប ប្រជាពលរដ្ឋ និងអ្នកផ្សារ
នៅឯផ្សារស្ទឹងមានជ័យ និងវត្តស្ទឹងមានជ័យ ខណៈ កាលពីម្សិលមិញ
មេដឹកនាំបក្សប្រឆាំងរូបនេះ
បានធ្វើការត្រៀមរៀបចំខ្លួនជាសាធារណៈជាលើកចុងក្រោយរួចហើយ
សម្រាប់គម្រោងធ្វើមហាបាតុកម្មបែបអហិង្សា នៅថ្ងៃសៅរ៍ខាងមុខនេះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment