Thursday, September 5, 2013

សមត្ថកិច្ច​រារាំង​ក្បួន​បាតុកម្ម​អ្នក បឹងកក់ និង​ឃាត់​រថយន្ត​មជ្ឈមណ្ឌល សិទ្ធិ​មនុស្ស

130905_10
សមត្ថកិច្ច​ឆែកឆេរ​រថយន្ត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុ​ជា។ រូបថត ម៉ៃ វីរៈ​

ភំ្នពេញៈ សាលា​រាជធានី ភ្នំពេញ កាល​ពី​ម្សិលមិញ​បាន​ការពារ​សកម្មភាព​របស់​ប៉ូលិស និង​សន្តិសុខ​ដែល​ឃាត់​និង​ឆែក​រថយន្ត​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​រារាំង​ក្រុម​អ្នក​តវ៉ា​ដែល​ព្យាយាម​ចាក​ចេញ​ពី​តំបន់ បឹងកក់។
នគរបាល​ខណ្ឌ ដូនពេញ សន្តិសុខ និង​កង​រាជ​អាវុធហត្ថ​រាប់​សិប​នាក់​រាំង​ស្ទាក់​ផ្លូវ​ក្បែរ​មន្ទីរពេទ្យ កាល់ម៉ែត ខណៈ​បាតុករ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​វត្ត​ភ្នំ​និង​តុលាការ​កំពូល​នៅ ព្រឹក​ថ្ងៃ​ពុធ ដើម្បី​គម្រប់​ខួប ១ ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​អ្នក​ស្រី យ៉ោម បុប្ផា សកម្មជន​ពួក​គេ។
បន្ទាប់​ពី​អាជ្ញាធរ​រឹប​អូស​គ្រឿង​បរិក្ខារ​បាតុកម្ម អភិបាល​ខណ្ឌ លោក សុខ សម្បតិ្ត បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ឃាត់​រថយន្ត​មួយ​ដែល​ដឹក​បុគ្គលិក​ មជ្ឈមណ្ឌល សិទិ្ធ​មនុស្ស​កម្ពុជា។ លោក​ថ្លែង​ថា៖ «យើង​សង្ស័យ​ថា រថយន្ត​កំពុង​ដឹក​របស់​របរ​ឲ្យ​បាតុករ»។ ប៉ុន្តែ លោក​មិន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ឆែក​ឆេរ​នោះ​ឡើយ។
ភ្នំពេញ ប៉ុស្តិ៍ បាន​ឮ​មន្រ្តី​នគរបាល​និយាយ​គ្នា​ថា គេ​ជឿ​ថា រថយន្ត​កំពុង​ដឹក​ជញ្ជូន​របស់​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​និង​របស់​ខុស​ ច្បាប់។ មន្រ្តី​ម្នាក់​ទៀត​ថា៖ «រថយន្ត​ខ្លះ យើង​បញ្ឈប់​ពី​មុន មាន​ដឹក​ជញ្ជូន​ឈើ​ប្រណីត ដូច្នេះ ឥឡូវ​យើង​សង្ស័យ​ថា រថយន្ត​អង្គការ​នេះ​ដឹក​របស់​ខុស​ច្បាប់»។
មន្រ្តី​ទី៣ បាន​ប្រាប់​អ្នក​បើកបរ​រថយន្ត​នោះ​ថា៖ «ប្រសិន​បើ​អ្នក​មិន​ដឹក​របស់​ខុស​ច្បាប់ អ្នក​គួរ​ឲ្យ​យើង​ឆែក​ឆេរ​មើល»។
ភ្លាមៗ​នោះ អាជ្ញាធរ​បាន​ឆែក​ឃ្លុប​ក្រោយ​រថយន្ត​ដែល​មាន​រូប​សញ្ញា​មជ្ឈមណ្ឌល សិទិ្ធ មនុស្ស​កម្ពុជា​និង​សហភាព​អឺរ៉ុប ប៉ុន្តែ​រក​ឃើញ​មាន ដូចជា ផ្កា​ឈូក និង​អាវ​យឺត​ដែល​ទាមទារ​ឲ្យ​ដោះលែង​លោក​ស្រី យ៉ោម បុប្ផា។
លោក វាន់ សូផាត អ្នក​សម្រប​សម្រួល​ផ្នែក​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​នេះ​ថ្លែង​ថា៖ «យើង​មិន​បាន​ដឹក​គ្រឿង​ផ្ទុះ​ឬ​ថ្នាំ​ញៀន​ឬ​អ្វី​ខុស​ច្បាប់​ទេ​។ គេ​ព្យាយាម​ឆែក​រថយន្ត​យើង​ដោយ​មិន​អនុវត្ត​តាម​នីតិវិធី​»។ «ខ្ញុំ​ខ្លាច​គេ​នឹង​លួច​ដាក់​របស់​ខុស​ច្បាប់ នៅ ពេល​គេ​ឆែក។ ខ្ញុំ​ស្នើ​ឲ្យ​គេ​អញ្ជើញ​ព្រះ​រាជអាជ្ញា​មក​និង​ឆែក តែ​គេ​មក​ក៏​អនុញ្ញាត​ឲ្យ​យើង​ទៅ»។
នៅ​ថ្ងៃ​ត្រង់​ព្រះ​រាជអាជ្ញា​រង ជួន ណារិន បាន​មក​ដល់ ហើយ​បាន​ឆែក​ឆេរ​រថយន្ត​ដោយ​មាន​វត្តមាន​តំណាង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដទៃ​ទៀត សហគមន៍​អឺរ៉ុប និង​អង្គការ​សហ​ប្រជាជាតិ។ គ្មាន​អ្វី​ត្រូវ​បាន​រក​ឃើញ​ឡើយ លើក​លែង​របស់​សម្រាប់​ការ​ធ្វើ​បាតុកម្ម​របស់​អ្នក​ភូមិ បឹងកក់ ហើយ​ភ្លាមៗ នោះ​រថយន្ត​យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ចេញ៕ TK By Phnom Penh Post

No comments:

Post a Comment