Tuesday, September 3, 2013

រដា្ឋភិបាល​ថ្មី​នឹង​បង្កើត​តាម​កាល​កំណត់

130904_03
លោក សុខ អាន នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​លោក Kuji Kumararu កាលពី​ម្សិលមិញ​​​។ រូប លីណា

ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​បាន ធានា​អះអាង​ទៅ​កាន់​ម្ចាស់​ជំនួយ​បរទេស​ថា រដ្ឋសភា​ថ្មី​និង​រដ្ឋាភិបាល​ថ្មី​នឹង​បង្កើត​ឡើង​ទៅ​តាម​កាល​កំណត់ ក្នុង​រយៈ​ពេល ៦០ ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ខែ កក្កដា។
ការ​អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​លោក សុខ អាន រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ប្រារព្ធ កិច្ច​ពិភាក្សា​ទ្វេ​ភាគី​ផ្សេង​គ្នា​មួយ​ដើម្បី​ធ្វើ​ការ​អះអាង​ជា​ថ្មី​ទៅ ​កាន់​អគ្គ​រាជទូត​ជប៉ុន លោក Kuji Kumararu និង​អគ្គ​រាជទូត​អូស្រ្តាលី​លោក​ស្រី Alison Burrows ថា «វា​មិន​មាន​ភាព​ជាប់​គាំង​នយោបាយ​ទេ»។
អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ឯក ថា បាន​ថ្លែង​ថា៖ «លោក​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន បាន​អះអាង​ថា តាម​ច្បាប់​ស្តីពី​រដ្ឋសភា និង​បទ​ប្បញ្ញត្តិ​ផ្ទៃ​ក្នុង​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា បាន​តម្រូវ​ឲ្យ​មាន​តំណាង​រាស្រ្ត​តែ ៦៣ រូប​ប៉ុណ្ណោះ​សម្រាប់​សម័យ​ប្រជុំ​ទី​មួយ សម្រាប់​ការ​បង្កើត​រដ្ឋសភា​និង​រដ្ឋាភិបាល»។
លោក​បាន​ថ្លែង​ថា ក្នុង​អំឡុង​កិច្ច​ជំនួប​អគ្គ​រាជទូត​ជប៉ុន បាន​កោត​សរសើរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បន្ត​ចរចា​ដោយ​សន្តិវិធី​ដោះស្រាយ​បញ្ហា​នៃ​ ភាព​ជាប់​គាំង​នយោបាយ។
ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ផ្សែង​ទៀត ជាមួយ​លោក សុខ អាន ឯក​អគ្គ​រាជទូត អូស្រ្តាលី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ កម្ពុជា​ដោះស្រាយ​ជម្លោះ​ដោយ​ខ្លួន​ឯង ដោយ​សារ​ជា​ជម្លោះ​ផ្ទៃ​ក្នុង និង​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី [ប្រទេស] បរទេស។
លោក ឯក ថា បាន​និយាយ​ថា៖ «លោក​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន បាន​បញ្ជាក់​ទៅ​ឯក​អគ្គ​រាជទូត អូស្រ្តាលី ថា ការ​បោះឆ្នោត​គឺ​សេរី និង យុត្តិធម៌ និង​ជា​ការ​បោះឆ្នោត​គ្មាន​ហិង្សា​ហើយ​មាន​អ្នក​សង្កេត​ការណ៍​ជាតិ​ចំនួន ១៩០០០ នាក់ និង​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ចំនួន ២០០ នាក់ [បាន​ចូល​រួម​សង្កេត​ការណ៍​លើ​ការ​បោះឆ្នោត]»។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ជា​ដដែល​អំពី​ឆន្ទៈ​នយោបាយ​របស់​ខ្លួន​ថា នឹង​ផ្តោត​តែ​លើ​ការ​ដឹក​នាំ​មហា​បាតុកម្ម​ដើម្បី​អំពាវនាវ​ឲ្យ មាន​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​គណបក្ស​នេះ​បាន​ចោទ​ ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។
លោក សុវណ្ណ បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍ [ជាមួយ​ការ​ជជែក​របស់​គណបក្ស​ប្រជាជន កម្ពុជា​អំពី​ការ​បង្កើត​រដ្ឋសភា​ថ្មី​និង​រដ្ឋាភិបាល​ថ្មី​ទេ]»។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​បក​ស្រាយ​នៃ​ច្បាប់​អំពី​កូរ៉ុម​នៃ​តំណាង​រាស្រ្ត​សម្រាប់​សម័យ​ប្រជុំ​ ទីមួយ​របស់​រដ្ឋសភា​នៅ​តែ​មាន​ភាព​ស្មុគ​ស្មាញ ហើយ​នាំ​ឲ្យ​មាន​វិបត្តិ។
លោក​ថ្លែង​បន្ត​ថា៖ «រហូត​មក​ដល់​ពេល​នេះ ការ​បក​ស្រាយ​នៃ ច្បាប់​សម្រាប់​កូរ៉ុម​ដើម្បី​កោះ​ហៅ​សម័យ​ប្រជុំ​ទីមួយ​របស់ រដ្ឋសភា​នៅ​មាន​ភាព​ផ្ទុយ​គ្នា​នៅ​ឡើយ​ក្នុង​ចំណោម​អ្នក​ជំនាញ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល»៕ PS By Phnom Penh Post

No comments:

Post a Comment