ក្រុងហាណូយៈ
ច្បាប់ដ៏ចម្រូងចម្រាសថ្មីមួយដោយដាក់កម្រិតលើការប្រើប្រាស់
អ៊ីនធឺណិតបានចូលជាធរមាននៅក្នុងប្រទេសវៀតណាមក្នុងបំណងទប់ស្កាត់
ម្ចាស់ប្លុក(bloggers)
និងអ្នកប្រើបណ្ដាញសង្គមមិនឲ្យពិភាក្សាពីនយោបាយទាក់ទងនឹងដំណឹងឬ
ក៏ព្រឹត្តិការណ៍ផ្សេងៗ។
ដោយលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាទៅជាច្បាប់ពីដើមខែសីហា
ក្រឹត្យលេខ៧២អនុញ្ញាតឲ្យពលរដ្ឋបង្ហោះតាមអ៊ីនធឺណិតតែព័ត៌មាន
ផ្ទាល់ខ្លួននិងផ្ដន្ទាទោសអ្នកណាដែលពិភាក្សាពីកិច្ចការបច្ចុប្បន្ន
ឬក៏ដំណឹងរសើបចំពោះជីវិតរដ្ឋ។
លើសពីនេះក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត
មានភារកិច្ចបិទអត្ថបទរឿងនានាប្រឆាំងនឹងវៀតណាមឬក៏ដែលអាចបង្ក
គ្រោះថ្នាក់ដល់«សន្តិសុខជាតិ»។
ច្បាប់រដ្ឋាភិបាលថ្មីនេះ
ដាក់ការកំណត់ព្រំដែននិងការរឹតបន្តឹងលើក្រុមហ៊ុនអ៊ីនធឺណិតបរទេសផង
ដែរក្នុងនោះមានទាំងកាតព្វកិច្ចរក្សាប្រព័ន្ធបម្រើនៅក្នុងប្រទេស
វៀតណាម ធ្វើដូច្នេះគេអាចធានាការគ្រប់គ្រងឲ្យបានកាន់តែធំ។
ទោះយ៉ាងណាក៏ដោយក៏ច្បាប់នេះមិនបានកំណត់ព្រំដែនជាក់លាក់ចំពោះ
ច្បាប់នេះទេ
ធ្វើដូច្នេះគេនៅមានចម្លោះដ៏ច្រើនគួរសមសម្រាប់ក្រុមអាជ្ញាធរ
បកស្រាយវាធ្វើអន្តរាគមន៍វានិងផ្ដន្ទាទោសលើអ្នករំលោភបំពានវា។
ក្រុមសកម្មជនសិទ្ធិមនុស្សនិងអង្គការអន្តរជាតិបានរិះគន់យ៉ាង
ខ្លាំងលើច្បាប់ថ្មីនេះដោយក្រុមមួយបានហៅច្បាប់នេះថាជា«ការ
វាយប្រហារធ្ងន់បំផុតលើសេរីភាពព័ត៌មាន»នៅក្នុងប្រទេសនេះតាំងពី
នាយករដ្ឋមន្ត្រីខ្លួនបានចុះហត្ថលេខាលើទណ្ឌកម្មតឹងរ៉ឹងប្រឆាំងនឹង
ប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំ២០១១មក។
សកម្មជនរាប់សិបនាក់ក្នុងនោះមានទាំងម្ចាស់ប្លុកជាច្រើនផងដែរ
ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទមានសកម្មភាពប្រឆាំងរដ្ឋ
នៅក្នុងឆ្នាំនេះតែមួយគត់។
ក្រុមហ៊ុនសម្ព័ន្ធអ៊ីនធឺណិតអាស៊ី Asia Internet Coalition
ជាក្រុមឧស្សាហកម្មដែលតំណាងឲ្យក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន
Google និង Facebook ជាដើមបាននិយាយថា
ទង្វើនេះនឹង«រាំងស្ទះដល់ការច្នៃប្រឌិតថ្មី
និងបង្ខូចទឹកចិត្តពាណិជ្ជកម្មមិនឲ្យរកស៊ីនៅវៀតណាម»៕ PN By Phnom Penh Post
No comments:
Post a Comment