ក្រុងបាកដាដៈ
រលកនៃការបំផ្ទុះគ្រាប់បែកក្នុងរថយន្តបានបំផ្លាញតំបន់និកាយស៊ីអ៊ីត
ក្នុងក្រុងបាកដាដកាលពីថ្ងៃអង្គារជាការសម្លាប់មនុស្សច្រើនបំផុត
ក្នុងហិង្សានៅទូទាំងប្រទេសដែលបានសម្លាប់មនុស្ស ៥០
នាក់ខណៈប្រទេសអ៊ីរ៉ាក់កំពុងតែទប់ទល់នឹងភាពវឹកវរនាពេល
បច្ចុប្បន្ន។
ក្រុមមន្ត្រីសន្តិសុខ និងសុខាភិបាលបាននិយាយថា
គ្រាប់បែកក្នុងរថយន្ត១១គ្រាប់បានផ្ទុះក្នុងសង្កាត់និកាយស៊ីអ៊ីត
ភាគច្រើននៃក្រុងបាកដាដដោយសម្លាប់មនុស្សយ៉ាងតិច៤០នាក់
និងរបួសជាង ១០០ នាក់ទៀត។
ការផ្ទុះទាំងនេះបានកើតឡើងនៅវេលាម៉ោង ៦ ល្ងាច
និងបានវាយប្រហារលើគោលដៅស៊ីវិលជាច្រើន
រាប់ចាប់ពីហាងការ៉េមក្នុងខណ្ឌពាណិជ្ជកម្មការ៉ាដានៅភាគកណ្តាលរហូត
ដល់ផ្សារល្បីមួយនៅសង្កាត់ម៉ាម៉ាលភាគខាងជើង។គ្រាប់បែកក្នុង
រថយន្តមួយគ្រាប់ទៀតបានផ្ទុះនៅក្បែរព្រះវិហារនិកាយស៊ីអ៊ីតមួយនៅ
ភាគខាងកើតក្រុងបាកដាដ។
អ្នកកាសែត AFP ម្នាក់នៅឯ កន្លែងកើតហេតុបាននិយាយថា
រថយន្តមួយគ្រឿងទៀតផ្ទុកដោយគ្រឿងផ្ទុះនៅតំបន់ Talbiyah
ភាគខាងជើងត្រូវបានគេបំផ្ទុះនៅក្បែរផ្សារលក់ដុំបន្លែនិងផ្លែឈើ
ដែលមានមនុស្សកុះករ។
វាបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនូវរថយន្តតូច ជាច្រើនគ្រឿង
និងហាងទំនិញជាង ១២កន្លែង។
នេះគឺការបំផ្ទុះគ្រាប់បែកថ្មីបំផុតក្នុងនិន្នាការវាយប្រហារដែល
បានកំណត់ពេលឲ្យត្រូវនឹងពេលដែលប្រជាជនទៅហាងកាហ្វេ
និងតំបន់សាធារណៈជាច្រើនទៀតក្នុងអំឡុងពេលយប់។
ពីមុនអំពើហិង្សាដែលមានការសម្រួលភាគច្រើនបានកើតឡើងតែក្នុង
ម៉ោងប្រញាប់ប្រញាល់ក្នុងពេលព្រឹកប៉ុណ្ណោះ
នៅពេលក្រុងតាមធម្មតាស្ទះចរាចរណ៍។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ត្រីសាតម៉ាន់បានកំណត់
ចំនួនអ្នកស្លាប់ពីអំពើហិង្សាទូទាំងក្រុងមាន៩នាក់
និងរបួស៨១នាក់ក្នុងការវាយប្រហារ១០កន្លែង។
ជារឿយៗ ក្រសួងនេះចេញតួលេខគ្រោះថ្នាក់ទាបជាងតួលេខដែលប្រមូលដោយមន្ត្រីសន្តិសុខ និងសុខាភិបាល។
ក្រុមមន្ត្រីបាននិយាយថា មុននេះក្នុងថ្ងៃដដែលមនុស្ស១០នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាច្រើន។
គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវទេ
ប៉ុន្តែក្រុមបះបោរនិកាយស៊ុននីពាក់ព័ន្ធនឹងអាល់កៃដាជារឿយៗធ្វើការ
វាយប្រហារដោយយកមូស្លីមនិកាយស៊ីអ៊ីតភាគច្រើន ជាគោលដៅ៕ CC By Phnom Penh Post
No comments:
Post a Comment