អង្គការ
សង្គមសិទ្ធិមនុស្សនានា
បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសដល់អាជ្ញាធរ រដ្ឋាភិបាល
ដែលប្រើប្រាស់អាវុធបាញ់បង្ក្រាបទៅលើបាតុករ និងប្រជាពលរដ្ឋ
កាលពីយប់ថ្ងៃទី១៥ កញ្ញា។
សង្គមស៊ីវិលចាត់ទុកទង្វើនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
និងទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវក្នុងករណីនេះ។
ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ នៅថ្ងៃទី១៦ កញ្ញា សម្ដែងការសោកស្ដាយចំពោះការប្រើអំពើហិង្សា និងឈានដល់ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរគ្នាឯងនេះ ដោយព្រះអង្គអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់អំពើ ហិង្សានេះ។
សាក្សីនៅកន្លែងកើតហេតុ និងអ្នករងរបួសដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចចេញបង្ក្រាប កាលពីយប់ថ្ងៃទី១៥ កញ្ញា នោះ បានចោទប្រកាន់ថា ក្រុមសមត្ថកិច្ចហាក់បីដូចជាមានបំណងចង់សម្លាប់ប្រជាពលរដ្ឋរបស់ ខ្លួនក្នុងនាមជាអ្នកការពារសន្តិសុខនោះ។
សាក្សី និងអ្នកជាប់នៅក្នុងហ្វូងមនុស្សស្ទះចរាចរណ៍កកកុញ កាលពីល្ងាចថ្ងៃទី១៥ នោះ បានលើកឡើងថា ក្រុមសមត្ថកិច្ចបានប្រើប្រាស់គ្រាប់បែកផ្សែងពុល និងដេញបាញ់ប្រជាពលរដ្ឋដែលរត់ចេញតាមដងផ្លូវ។
សាក្សីជាច្រើនដែលជាប់នៅក្នុងព្រឹត្តិការណ៍បង្ក្រាបដែរនោះ បានឲ្យដឹងថា មូលហេតុតែមួយគត់ដែលនាំឲ្យមានផ្ទុះអំពើហិង្សាទៅវិញទៅមកនោះ គឺក្រុមកងរាជអាវុធហត្ថបានយកបន្លាលួសបាំងបិទផ្លូវ ដែលមិនអាចឲ្យធ្វើដំណើរ ឬក្រុមបាតុករចាកចេញពីតំបន់ស្ពានអាកាសក្បាលថ្នល់ និងស្ពានភ្លោះព្រះមុនីវង្ស។ ក្រោយមក នៅពេលប្រជាពលរដ្ឋកញ្ជ្រោលចង់ចេញពីទីដែលបិទមិនឲ្យធ្វើដំណើរចេញ ខាងក្រៅស្ពាន ឬធ្វើដំណើរឆ្លងស្ពានបាន ទីបំផុតសមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងពុល ពេលនោះប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមមនុស្សស្ទះកកកុញនោះ រកដុំថ្មីគប់តបតទៅសមត្ថកិច្ចវិញ។ ភ្លាមៗនោះ សមត្ថកិច្ចបានប្រើប្រាស់អាវុធបាញ់បង្ក្រាបប្រជាពលរដ្ឋ ហើយបានធ្វើឲ្យស្លាប់បុរសម្នាក់ និងរបួសជាច្រើននាក់ទៀត។
ទាក់ទងនឹងបញ្ហានេះ ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានចេញព្រះរាជសារនៅថ្ងៃទី១៦ កញ្ញា ភ្លាមៗ បន្ទាប់ពីមានការផ្ទុះហិង្សា និងធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់រងបួស និងម្នាក់ស្លាប់កាលពីយប់ថ្ងៃទី១៥ កញ្ញា នោះ។ ព្រះរាជសាររបស់ព្រះករុណា សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្ដែងការសោកស្ដាយចំពោះអ្នកស្លាប់ អ្នករងរបួស និងក្រៀមក្រំជាអនេកចំពោះបញ្ហាដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រជាទីស្រឡាញ់។
ព្រះអង្គមានព្រះរាជហឫទ័យក្រៀមក្រំជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងក្មួយដែលបានបាត់បង់ជីវិត និងក្មួយៗដែលរងរបួស។ ព្រះករុណាសូមអំពាវនាវដ៏ទទូច ចំពោះជនរួមជាតិទាំងមូល ដែលជាក្រុមបាតុករ និងក្រុមសមត្ថកិច្ច សូមបញ្ឈប់ប្រើអំពើហិង្សាតាមរូបភាពណាក៏ដោយ ដូចជា ការគប់ដុំថ្ម ការប្រើប្រាស់អាវុធ ដែលបណ្ដាលឲ្យបងប្អូនគ្នាទទួលរងរបួស ឬបាត់បង់ជីវិត និងបណ្ដាលឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់សង្គមជាតិយើង ទាំងមូល។ សូមបងប្អូនជនរួមជាតិជាទីស្រឡាញ់ ងាកមកប្រកាន់ប្រពៃណីអហិង្សា ខិតខំយោគយល់គ្នា រាប់អានគ្នាជាខ្មែរដូចគ្នា និងអត់ធ្មត់ជាអតិបរមា ដើម្បីបញ្ចៀសការអស្ថិរភាពជាតិ។
នៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចនោះ គឺប្រជាពលរដ្ឋគប់ដុំថ្មទៅលើសមត្ថកិច្ច រីឯសមត្ថកិច្ចប្រើអាវុធបាញ់ទៅលើប្រជាពលរដ្ឋ។ ក្រៅពីនេះ ក៏មានរថយន្តប៉ូលិសធំ និងឡានទឹកជាច្រើនគ្រឿង គេដាក់បញ្ឈរនៅមុខអគ្គស្នងការនគរបាលជាតិ ខាងមុខស្ពានអាកាស ត្រៀមបាញ់ទៅលើហ្វូងបាតុករ។
បន្ទាប់ពីសមត្ថកិច្ចបាញ់សម្លាប់បុរសម្នាក់ឲ្យស្លាប់ ហើយគេយកទៅដាក់នៅលើចិញ្ចើមផ្លូវព្រះមុនីវង្ស នោះ មានប្រជាពលរដ្ឋជាច្រើនទៅឡោមព័ទ្ធការពារសាកសព មិនឲ្យសមត្ថកិច្ច ឬអ្នកណាយកទៅណានោះឡើយ នៅរហូតដល់ក្រុមគ្រួសាររបស់សាកសពមកដល់ម៉ោងប្រមាណ ១០យប់។
ទន្ទឹមនឹងនេះ យុវជនទាំងនោះបានបញ្ចេញកំហឹង និងស្រែកថា ពួកគាត់មិនខ្លាចស្លាប់នោះទេ ពួកគាត់អះអាងថា នឹងបន្តទាមទាររកយុត្តិធម៌ដល់ប្រជាពលរដ្ឋទាំងមូល។
យុវជនដែលត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នេះឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ មានកូនស្រី ៤នាក់ ក្នុងបន្ទុក។ គ្រួសារជនរងគ្រោះ អះអាងថា ជនរងគ្រោះមិនមែនជាបាតុករទៅចូលរួមធ្វើបាតុកម្មជាមួយគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៥ កញ្ញា ទេ គាត់ជាកម្មករសំណង់។ សុខចន្ទ ទទួលគ្រោះថ្នាក់នៅខណៈលោកត្រឡប់ពីធ្វើការវិញ នៅរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ៥ល្ងាច និងជាប់ស្ទះចរាចរណ៍នៅក្បែរស្ពានអាកាសក្បាលថ្នល់រហូតដល់យប់ និងទទួលគ្រោះថ្នាក់ត្រូវគ្រាប់កាំភ្លើងចំថ្ងាស។ សាកសព សុខចន្ទ ត្រូវបានក្រុមគ្រួសារយកទៅបូជានៅរសៀលថ្ងៃទី១៦ កញ្ញា នៅវត្តចាក់អង្រែក្រោម ជាវត្តដែលមានការរារាំងមិនអនុញ្ញាតឲ្យរថយន្តរបស់អង្គការ សហប្រជាជាតិ ដឹកសាកសពចូលទៅតម្កល់នៅវត្តនេះ កាលពីយប់ទី១៥ កញ្ញា នោះ។
យុវជនរងរបួសជើងស្ដាំដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ឈ្មោះ សំណាង នៅសង្កាត់ព្រែកឯង ខណ្ឌមានជ័យ បានឲ្យដឹងថា ក្រុមបាតុករ និងប្រជាពលរដ្ឋគ្មានចេតនាណាមួយចង់យកដុំថ្មគប់ទៅលើសមត្ថកិច្ច នោះទេ ប៉ុន្តែសមត្ថកិច្ចមានចេតនាបាញ់គ្រាប់បែកផ្សែង និងកាំភ្លើងសំដៅទៅលើ និងសំដៅលើប្រជាពលរដ្ឋ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់ លោក អំ សំអាត បានឲ្យដឹងថា ក្រោយពីការធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្សី កាលពីយប់ថ្ងៃទី១៥ កញ្ញា រកឃើញថា លោក សុខចន្ទ ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ប្រភេទកាំភ្លើងខ្លី កា៥៩ (K 59) ចំថ្ងាសបៀមគ្រាប់នៅក្បាលស្លាប់ភ្លាមៗ។
លោក អំ សំអាត បានចាត់ទុកទង្វើរបស់សមត្ថកិច្ចជាទង្វើរំលោភសិទ្ធិមនុស្ស ដោយលោកទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើកងកម្លាំងរបស់ខ្លួន ដែលបានប្រព្រឹត្តទង្វើខុសច្បាប់នេះ។
សុខចន្ទ ក្រោយពីត្រូវគ្រាប់កាំភ្លើងស្លាប់ ក្រុមគ្រួសាររបស់លោកមិនដឹងភ្លាមៗនោះទេ អស់រយៈពេលប្រមាណ ៣ម៉ោង ទើបក្រុមគ្រួសារលោកដឹង។ ប៉ុន្តែ នៅមុនពេលរថយន្តរបស់អង្គការសហប្រជាជាតិ ទៅដឹកយកទៅធ្វើកោសល្យវិច័យនោះ សាកសពលោកគ្មានសមត្ថកិច្ចណាមួយទៅពិនិត្យភ្លាមៗ និងលើកដាក់រៀបចំនៅកន្លែងសមរម្យនោះទេ គឺគេដាក់ឲ្យដេកនៅលើចិញ្ចើមផ្លូវនៅមុខហាងលក់សាច់គោអាំងមួយ ឈ្មោះ ថារិទ្ធិ មនោរម្យលេខ១១១ តាមមហាវិថីព្រះមុនីវង្ស នៅមិនឆ្ងាយប៉ុន្មានពីស្ពានអាកាសក្បាលថ្នល់។
បន្ទាប់ពីធ្វើកោសល្យវិច័យ ក្រុមគ្រួសាររបស់លោកបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានី ភ្នំពេញ ភ្លាមៗ តាមរយៈព្រះរាជអាជ្ញា លោក មាស ចាន់ពិសិដ្ឋ ដែលលោកជាអ្នកដឹកនាំកងកម្លាំងចុះស៊ើបអង្កេត និងធ្វើកោសល្យវិច័យ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមមន្ត្រីសិទ្ធិមនុស្សបានទាមទារឲ្យរដ្ឋាភិបាល រកយុត្តិធម៌ជូនជនរងគ្រោះ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់លើករណីបាញ់សម្លាប់កម្មករសំណង់ នេះ៕

No comments:
Post a Comment