ព្រះសង្ឃបានបង្ហាញចេញនូវការប្រណិប័តន៍សាសនាគួរឲ្យ
កោតសរសើរ។
សាសនាបានដើរតួយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តមនុស្សឲ្យ
ប្រព្រឹត្តល្អនិងមិនធ្វើអ្វីដែលប៉ះពាល់ដល់អ្នកដទៃ។
គេហទំព័រហ្វេសប៊ុកមួយឈ្មោះថាព្រះពុទ្ធសាសនាជាយានឆ្ពោះទៅកាន់
សន្តិភាពបានសរសេរថា៖ «សាររបស់ព្រះពុទ្ធគឺវាសាមញ្ញ
ប៉ុន្តែមានន័យជ្រៅ។
ទាំងការបំពេញចំណង់ខ្លួនឯងនិងការធ្វើបាបខ្លួនឯងសុទ្ធតែមិនអាច
ពាំនាំនូវសន្តិភាពផ្លូវចិត្តមានតែការតាំងចិត្តឲ្យនៅកណ្តាលជម្រើស
ទាំងពីរនេះទើបអាចបង្កឲ្យមានសន្តិភាពនិងសេរីភាពពេញលេញនៃជីវិត
មនុស្ស»។ ឃ្លានេះជាសម្តីដកស្រង់របស់លោកBhante H Gunaratana។
តាមពិតរូបភាពនេះថតនៅក្នុងប្រទេសកម្ពុជាដោយមើលឃើញស្លាកលេខឡាន
នៅខាងស្តាំកុមារីតូចនេះ។ហើយរូបមួយនេះមានគេចុចចូលចិត្តដល់ទៅ
ជិតពីរពាន់
និងធ្វើការចែករំលែកបន្តជាងបីរយព្រមទាំងទទួលបានការស្ញប់ស្ញែងពី
សំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកគ្រប់ជាតិសាសន៍ផងដែរ។
អ្នកដែលចូលទៅបញ្ចេញមតិទៅលើរូបនេះភាគច្រើនសរសេរថា «សាធុ សាធុ
សាធុ» ឯអ្នកខ្លះទៀតក៏បានបង្ហាញការពេញចិត្ត
និងការសាទរចំពោះទង្វើដ៏ប្រពៃនេះ។
ក្នុងនោះលោក Ul Lyបានសរសេរថា៖
«កូនក្មេងតូចក៏ចេះគោរពព្រះសង្ឃដែរ ពិតជាគួរឲ្យអបអរមែន៎»។
រីឯលោក RakeshTanchangya
ក៏បានបញ្ចេញមតិថា៖«ខ្ញុំពិតជាមានមោទនភាពចំពោះនាងណាស់»។
លោកស្រីTharnthong បានលើកឡើងការគាំទ្ររូបនេះថា៖ «ក្មេងល្អ!
នាងពិតធ្វើបានត្រឹមត្រូវណាស់»។
ក្នុងចំណោមការបញ្ចេញមតិទាំងអស់មានតែលោកDiogo Vega
ម្នាក់គត់ដែលសម្តែងការមិនពេញចិត្តទៅលើទង្វើរបស់កុមារីនេះដោយ
បានសរសេរថា៖«នេះមិនមែនជារឿងល្អទេ។
បង្ខំឲ្យកុមារជឿលើអ្វីដែលឪពុកម្តាយគិតថាវាល្អ»។
ប៉ុន្តែលោកShivRajkumar វិញបានឆ្លើយតបថា៖
«ព្រះពុទ្ធសាសនាមិនបានបង្ខំឲ្យនរណាម្នាក់គោរពនោះឡើយ
គឺបុគ្គលខ្លួនឯងទេដែលជាអ្នកសម្រេចចិត្តថាជឿ
ឬមិនជឿលើសាសនាណាមួយ»។
កញ្ញាMeenu Kamble ចាប់អារម្មណ៍មិនត្រឹមតែរូបកុមារតូចនោះទេ
នាងថែមទាំងវាយតម្លៃជារួមពីវប្បធម៌ផងដែរ ដោយលើកឡើងថា៖
«នេះជាវប្បធម៌ដ៏លេចធ្លោរបស់កម្ពុជា!»។
តាមរយៈរូបភាពមួយនេះ
បានបង្ហាញយ៉ាងច្បាស់ថាសាសនាពិតជាដើរតួនាទីដ៏សំខាន់ណាស់នៅក្នុង
សង្គមកម្ពុជាហើយសាសនាគួរតែត្រូវបានប្រកាន់ភ្ជាប់ដោយមនុស្សគ្រប់
គ្នា មិនថាបុគ្គលនោះជាក្មេង ចាស់ ប្រុស ឬស្រីឡើយ។
ដរាបណាមនុស្សទុកសាសនាក្នុងចិត្តទីនោះហើយដែលមានសន្តិភាព៕
No comments:
Post a Comment