
សម័យប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០១៣នេះ ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ខែសីហា។បេក្ខជនប្រឡង មានចំនួន១១៤.៤១៤ នាក់។ នៅទូទាំងប្រទេស មណ្ឌលប្រឡង មានចំនួន ២៥៤ និងចែកចេញជា ៤.៦៦២ បន្ទប់។
បន្ទាប់ពីការប្រឡង ក្រសួងអប់រំ បានបើកិច្ចប្រជុំមួយ ដោយមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស អប្បមាទ និងប្រធានមណ្ឌលសំណេរ ដោយលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយជោគជ័យ ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
ចំណែកសង្គមស៊ីវិល សិក្សាស្រាវជ្រាវរកឃើញថា គ្រាន់តែក្នុងរាជធានីភ្នំពេញតែមួយ សិក្សាបានចំណាយប្រាក់រហូតដល់ជាងកន្លះលានដុល្លារ ដើម្បីសូកគ្រូក្នុងពេលប្រឡង ដែលកើនឡើងជាង១៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១២ និងការបែកធ្លាយវិញ្ញាសាមួយចំនួន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment