Friday, August 16, 2013

ព្យុះ Utor​វាយប្រហារ​ហុងកុង​បាន​ពន្លិច​នាវា​ទំនិញ​មួយ​គ្រឿង

130816_17b
នាវា​ដឹក​ទំនិញ Trans Summerលិច​ចំហៀង​ខ្លួន​ដោយសារព្យុះ​ Utor។ AFP

ក្រុងហុងកុងៈ នាវា​ដឹកទំនិញ​វែង​ដល់​១៩០​ម៉ែត្រ​មួយ​គ្រឿង​បាន​ លិច​ក្នុង​សមុទ្រ​ក្បែរ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ ក្នុង​ព្យុះ​កំណាច​មួយ​ដែល​បាន​វាយប្រហារ​បោកបក់​ដោយ​រលក​ខ្ពស់​ៗ​និង​បង្ខំ ​ឲ្យ​ភាគច្រើន​នៃ​ក្រុង​នេះ​បិទ​ទ្វារ​បន្ទាប់ពី​សម្លាប់​មនុស្ស​៦​នាក់​នៅ​ ហ្វីលីពីន​។
ទីភ្នាក់ងារ​ព័ត៌មាន ស៊ិនហួ​បាន​និយាយ​ថា សន្ទុះ​ខ្យល់​រហូត​ដល់​១៥០​គ.ម. ក្នុង​មួយ​ម៉ោង​នៅ​កណ្តាល​ព្យុះ​Utor បាន​ធ្វើឲ្យ​បោកបក់​មក​ដល់​ចិន​ដីគោក​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ លើ​ក្រុង​យ៉ាង​ជាំង​ខាង​ត្បូង​។

ស៊ិនហួ​បាន​និយាយ​ថា មនុស្ស​ជាង​១៥៨​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ពី​លំនៅឋាន​នៅ​ភាគ​ខាង​ត្បូង​ ចិន​មុន​ពេល​ព្យុះ​ទៅ​ដល់​ដោយ​ព្រមាន​ពី​ភ្លៀង​ធ្ងន់ធ្ងរ​និង​ខ្យល់​បក់​ ខ្លាំង​។
នាវិក​២១​នាក់​របស់​នាវា​ដឹក​ទំនិញ​ខ្នាត​ធំ​Tans Summer បាន​បោះបង់​ចោល​នាវា​ខណៈ​វានា​នេះ បាន​ផ្អៀង​ទៅ​ចំហៀង​ខ្លួន និង​បាន​លិច​ក្នុង​ចម្ងាយ​៨០​គ.ម.​ភាគ​និរតី​នៃ​ក្រុង​ហុងកុង​ដែល​បង្ក​ឲ្យ​ មាន​ការ​ជួយ​សង្គ្រោះ​មួយ​នៃ​ក្រុម​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង និង​នាវា​ដែល​កំពុង​ឆ្លងកាត់​មួយ​គ្រឿង​។
លោក Samuel Yip មកពី​សេវាកម្ម​ហោះហើរ​ក្រុង​បាន​ប្រាប់​AFP​ថា​៖​«​រលក​មាន​កម្ពស់​ពី​១០​ទៅ ​១៥​ម៉ែត្រ​។ ខ្យល់​មាន​ល្បឿន​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​»។
លោក​បាន​បន្ថែម​ថា​៖ «​ក្រុម​សង្គ្រោះ​ជើងអាកាស​បាន​ឃើញ​នាវា​នោះ បាន​ផ្អៀង​ទៅ ចំហៀង​ខាង​ឆ្វេង ប្រមាណ​ជា​២០​ទៅ​៣០​ដឺក្រេ និង​បាន​ចាប់​ផ្តើម​លិច​នៅ​ពេល​វា​បាន​ផ្អៀង​ស្ទើរតែ​៩០​ដឺក្រេ​»។
លោក Alan Loynd នាយក​គ្រប់គ្រង​នៃ​ក្រុម​ពិគ្រោះ​សមុទ្រ Branscombe បាន​និយាយ​ថា​នាវា​ប្រភេទ​នេះ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដើម្បី​ទប់ទល់​នឹង​ អាកាសធាតុ​អាក្រក់​ដូច្នេះ​មាន​អ្វី​ម្យ៉ាង​មិន​ត្រឹមត្រូវ​។
លោក​បាន​ប្រាប់​AFP​ថា ៖ «​បើ​សិន​ជា​មាន​ខូច​ម៉ាស៊ីន ដូច្នោះ​វា​អាច​វិល​ចំហៀង​នាវា​ចុះ​ឡើង​ទៅ​តាម​អាកាសធាតុ​»​៕ CC By Phnom Penh Post

No comments:

Post a Comment